លី ចាន់សីហា សម្ពោធផ្ទះល្វែងញើសឈាម
នៅថ្ងៃទី១៨ មករា តារាសម្ដែងកញ្ញាលី ចាន់សីហា បានប្រកាសថាខ្លួនរៀបចំពិធីឡើងផ្ទះមួយល្វែង ដែលជាផ្ទះញើសឈាមរបស់ខ្លួនសុទ្ធសាធមុនថ្ងៃរៀបការ ដោយគ្មានថវិកាផ្ចុងផ្ដើមពីលុយ ដែលនាងរកបានការសម្ដែង និងបើកអាជីវកម្មនោះឡើយ។ យ៉ាងណាមិញ ផ្ទះដែលនាងបានទិញនោះ មិនមែនជាប្រភេទវីឡាសែនដុល្លារដូចតារាស្រីល្បីឈ្មោះមួយចំនួន ដែលគ្រាន់តែហក់ចូលសិល្បៈភ្លាម ក៏មានលទ្ធភាពទិញបានភ្លែតនោះទេ។ លោក លី សុជុន ជាឪពុកបានប្រាប់ផុសញូថា ផ្ទះល្វែងដែលលោក និងកូនស្រីធ្វើពិធីឡើងថ្ងៃនេះ…