តារាចម្រៀង៣ដួង នឹងច្រៀង៤បទលើកំរាលព្រំថ្ងៃនេះ

ភ្នំពេញៈ ក្នុងចំណោមតារាចម្រៀងទាំងអស់ដែលបានទទួលឱកាសឡើងច្រើននៅក្នុងព្រឹត្តិការណ៍ដើរលើកំរាលព្រំដ៏អស្ចារ្យរបស់សាកលវិទ្យាល័យន័រតុនចាប់ពីវេលាម៉ោង៤ ថ្ងៃទី១៧ កញ្ញានេះ មានតែតារាចម្រៀងល្បីឈ្មោះ៣ដួងប៉ុណ្ណោះ ដែលត្រូវគេកត់សម្គាល់ថាបានច្រៀងរហូតដល់៤បទម្នាក់ឯង។ ប៉ុន្តែបើក្រឡេកទៅមើលតារាចម្រៀងអាជីពផ្សេងទៀត គឺទទួលបានមិនលើសពី៣បទនោះទេ ខណៈដែលតារាខ្លះក៏ទទួលបានត្រឹមតែ១បទនៅក្នុងកម្មវិធី។ តារាទាំង៣នោះរួមមាន កញ្ញា សុខ ពិសី មកពីផលិតកម្មសាន់ដេ លោកងួន ចាន់ដេវីត ម្ចាស់បទOriginal Song មកពីផលិតកម្មហង្សមាស និងកញ្ញាទេព…

តារាល្បីៗកើនជិត១០០នាក់ ក្នុងព្រឹត្តិការណ៍ដើរលើកម្រាលព្រំ

ភ្នំពេញៈ ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលព្រឹត្តិការណ៍ដើរលើកម្រាលព្រំទ្រង់ទ្រាយធំរបស់សាកលវិទ្យាល័យន័រតុន ត្រូវបានអ្នករៀបចំកម្មវិធីអះអាងថាកើនដល់ជិត១០០នាក់ ដែលស្ម័គ្រចិត្តបង្ហាញខ្លួនសម្រាប់ព្រឹត្តិការណ៍រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានៅនៅល្ងាចថ្ងៃទី១៧ កញ្ញាស្អែក។ តារាទាំងនោះក្រៅពីស្ម័គ្រចិត្តច្រៀងរាំ ស្ម័គ្រចិត្តដើរម៉ូដ និងស្ម័គ្រចិត្តកាន់ហិបរៃអង្គាសថវិកាដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏មានតារាល្បីៗស្ម័គ្របង្ហាញខ្លួននៅលើកម្រាលព្រំដើម្បីឲ្យសិស្សនិស្សិតបានថតរូបជាមួយនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកGroup «គ្រួសារតារាកម្ពុជា» និងជាអ្នករៀបចំព្រឹត្តិការណ៍សិល្បៈសម្រាប់វេទិកាដើរលើកម្រាលព្រំនៅថ្ងៃទី១៧ កញ្ញា នៅបរិវេណសាកលវិទ្យាល័យន័រតុន បានអះអាងថាយោងតាមតារាងកម្មវិធីចុងក្រោយ តារាសិល្បៈដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះនឹងអាចឈានដល់រង្វង់១០០នាក់ ដោយសារតែក្រៅពីតារាចម្រៀង…

ហេង ស្រីពេជ្រ ទម្លាយរឿងតូចចិត្ត

ភ្នំពេញៈ មកទល់ពេលនេះគេកត់សម្គាល់ថា តារាសម្ដែងដែលត្រូវគេស្គាល់ជាតួជំទាវ កញ្ញា ហេង ស្រីពេជ្រ បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការសម្ដែងភាពយន្ត។ ក្នុងនោះទីផ្សារថតស្ពតក៏តារាស្រីរូបនេះកន្ទ្រាក់បានច្រើនណាស់ដែរ ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យ នាងបែរជានៅតែមានរឿងស្មុគចិត្ត និងបានបន្តទម្លាយនូវរឿងតូចចិត្ត។ ហេង ស្រីពេជ្រ បានថ្លែងប្រាប់ថា ជីវិតរបស់នាងទម្រាំឈានដល់ចំណុចបច្ចុប្បន្ន បានទទួលនូវការតស៊ូយ៉ាងច្រើន។ ក្នុងជីវិតអតីតក៏ពោរពេញដោយការលំបាកខ្លាំងក្លាណាស់ដែរ ដោយក្រៅពីត្រូវរ៉ាប់រងការចំណាយដ៏ច្រើនលើសលប់ចំពោះខ្លួនឯង ក៏ត្រូវដើរតួជាអ្នកផ្គត់ផ្គត់ចំពោះគ្រួសារផងដែរ។ នាងថា…

សឿ សុធារ៉ា សុំឲ្យធ្វើទានដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញៈ ជាលើកទី១ដែលតារាសម្ដែងល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា បានសម្រេចចិត្តចេញមុខជួយក្នុងកម្មវិធីរៃអង្គាសថវិកាជួយដល់​មន្ទីរពេទ្យ​គន្ធបុប្ផាជាទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលត្រូវបានរៀបចំដោយនិស្សិតពេទ្យនៃសាកលវិទ្យាល័យ ន័រតុន ក្រោមការជ្រោមជ្រែងរបស់សាកលវិទ្យាល័យ ដោយផ្ទាល់នៅថ្ងៃទី ១៧ ខែកញ្ញា ខាងមុខនេះ។ អ្នកនាងថាសប្បាយចិត្តណាស់ ហើយក៏មិននឹកស្មានថាព្រឹត្តិការណ៍សង្គមមួយដ៏ធំត្រូវបានគេផ្ដល់ឱកាសឲ្យអ្នកនាងបានឡើងបង្ហាញមុខជាមួយនិងតារាយ៉ាង​ច្រើនស្កេកស្កះ​ដែលសុទ្ធតែស្ម័គ្រចិត្តជួយនោះទេ។ អ្នកនាងសឿ សុធារ៉ា បញ្ជាក់ថា ក្នុងចំណោមព្រឹត្តិការណ៍សិល្បៈកន្លងមកដែលអ្នកនាងធ្លាប់បានបង្ហាញខ្លួន អ្នកនាងយល់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហម​ដែលនឹង​ធ្វើឡើងនៅថ្ងៃទី១៧…

ពេជ្រ ខេនឌី ប្រកាសចូលសិល្បៈក្រោយបង្កក់កូនប្រុស

ភ្នំពេញៈ កាលពីយប់ថ្ងៃទី១០ កញ្ញា តារាសម្ដែងស្រស់សោភាអ្នកនាងពេជ្រ ខេនឌី បានប្រារព្ធពិធីបង្កក់កូនប្រុសវ័យទើបមួយខែយ៉ាងអធឹកអធមនៅបុរី999 ខាងក្រោយផ្សារហេងលី។ ពិធីនេះបើទោះជាមានវត្តមានតារាសិល្បៈមិនច្រើន ប៉ុន្តែសម្រាប់ភ្ញៀវកិត្តិយសជាអ្នកមុខអ្នកការ និងជាពិសេសគឺអ្នកជំនួញគឺមានច្រើន។ តារាសម្ដែងពេជ្រ ខេនឌី ដែលមានស្នាដៃសម្ដែងរាប់មិនអស់នៅតាមផលិតកម្មក្រៅស្រុកដូចជាផលិតរ៉ៃមាស តោមាស និងបុប្ផាជាដើមនោះ បានអះអាងថាក្រោយការបាត់មុខមួយរយៈនាងក៏បានភពប្រសព្វជាមួយបុរសជាអ្នកជំនួញចិន និងបង្កើតបានកូនប្រុសម្នាក់ឈ្មោះ យាន ខៃខៃ ដែលទើបកើតបានមួយខែ។…

ភរិយាលោក គិត ម៉េង លេចធ្លោខ្លាំង កាលពីយប់មិញ

ភ្នំពេញៈ ក្នុងពិធីសម្ពោធរឿង«ចន្ទ្រា»កាលពីយប់ថ្ងៃទី៨ កញ្ញាម្សិលមិញ គេកត់សម្គាល់តារាអតីតតារាសម្ដែងជើងចាស់អ្នកនាង ស្រីតូច ចំណាន ដែលអ្នកណាក៏ស្គាល់ថា ជាជំទាវពេញសិទ្ធិរបស់អ្នកឧកញ៉ាគិត ម៉េង បានក្លាយជាភ្ញៀវកិត្តិយសដែលលេចធ្លោជាងគេយ៉ាងខ្លាំង បើធៀបនឹងតារាសិល្បៈល្បីៗដែលបានបង្ហាញវត្តមាន។ ស្ទើរតែគ្រប់តារា និងភ្ញៀវកិត្តិយសសឹងមិនមានអ្នកណាមិនតាមសង្កេតចំពោះអ្នកនាងនោះទេ ខណៈដែលជំទាវដ៏មានកិត្តិយសរូបនេះក៏ត្រូវតារាសិល្បៈរួមអាជីព និងភ្ញៀវកិត្តិយសសុំថត និងផ្ដល់ការគោរពខុសពីតារាសិល្បៈផ្សេងទៀត។ នៅក្នុងពិធីដើរលើកំរាលព្រំក្រហមដ៏អស្ចារ្យនោះ អ្នកនាងបានបង្ហាញវត្តមានក្រោយគេ ប៉ុន្តែបើក្រឡេកមើលពីការចាប់អារម្មណ៍គឺនាំមុខគេ ជាពិសេសនៅពេលដែលអ្នកនាងនៅតែមានរាងស្អាត…

តូតា ចេញមួយក្ឌាំងផ្អើលទាំងក្នុង និងក្រៅស្រុក

ភ្នំពេញៈ ជាយូរមកហើយដែលគេកត់សម្គាល់ថា តារាសម្ដែងវ័យក្មេងនាង ម៉ាក់សែន សូនីតា ហៅតូតា មិនសូវមានឱកាសបានសម្ដែងក្នុងរឿងកម្រិតស្ដង់ដារ ដែលមានការទទួលស្គាល់នៅក្នុងភាពយន្តខ្នាតធំ។ ប៉ុន្តែតាមរយៈរឿង «ចន្ទ្រា» ដែលនាងបានសម្ដែងតួឯក អ្នកណាក៏មើលឃើញថា តារាស្រីរូបនេះធ្វើឲ្យផ្អើលមហាជន ដោយសារតែរឿងរបស់នាងសម្ដែង គឺជារឿងខ្នាតធំដែលប្រើទុនខ្ពស់ ហើយបានចេញបញ្ចាំងដល់ប្រទេសថៃ ឡាវ អូស្រ្តាលី និងគ្រោងចេញទៅកាន់ទីផ្សារអាមេរិកទៅទៀត។ នេះជាមោទនភាពធំមួយ…

ខ្វាន់ គ្រងតំណែងជាកូនប្រសាស្រី

ថៃ: គេហទំព័រ TV Pool បានចុះផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ថា​ ខ្វាន់ ឧស្សាមណី ប្រាកដជាបានគ្រងតំណែងជាកូនប្រសាស្រី របស់ឪពុកម្តាយ Golf អតីតតារាចម្រៀងមានឈ្មោះបោះសំលេងប្រចាំផលិតកម្ម GMM Grammy ។ យោងតាមរូបភាពរបស់ Golf ដែលបានបង្ហោះនៅលើ Instagram…

ខៃ ប្រសិទ្ធិ មិនរៀបការប្រពន្ធថ្មី

ភ្នំពេញៈ យោងតាមប្រភពដែលបានបង្ហើបឡើងបានអះអាងថាលោកខៃ ប្រសិទ្ធិ អតីតតារាសម្ដែងល្បីឈ្មោះ គឺនៅមានឈ្មោះបុរសមិនទាន់រៀបការជាលើកទី២នៅឡើយទេ បើទោះជាលោកបានចាកចេញទៅរស់នៅប្រទេសអូស្រ្តាលី តាំងពីអំឡុងឆ្នាំ១៩៩៩ក្នុងពេលអ្នកស្រីពិសិដ្ឋ ពិលីកា ជាភរិយាត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅជិតផ្សារអូរឫស្សី។ យ៉ាងណាក៏ដោយសាមីខ្លួនរូបនេះ ធ្លាប់បានបញ្ជាក់ថាលោកមានមិត្តស្រីរួចហើយ ដោយគ្រាន់តែលោក និងនាងមិនទាន់ច្បាស់លាករឿងចាប់ដៃគ្នាក្រោមស្លាកអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ លោកខៃ ប្រសិទ្ធិ ធ្លាប់បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយក្នុងពេលលោកចុះមកធ្វើបុណ្យនៅស្រុកខ្មែរលើកចុងក្រោយថា លោកមិនទាន់រៀបការ និងមានភរិយាជំនួសឲ្យអ្នកនាងពិសិដ្ឋ ពិលីកានៅឡើយទេ ដោយសារតែលោកក៏មានភារៈត្រូវមើលកូនកំលោះដែលជាដំណក់ឈាមរបស់អតីតភរិយានោះដែរ។…

Gong Yoo តារាឯកប្រុសរឿង ” Train To Busan ” ត្រៀមចេញថតរឿងភាគថ្មី

កូរ៉េ: បន្ទាប់ពី Gong Yoo មានប្រជាប្រិយភាពក្នុងខ្សែភាពយន្ដខ្នាតធំរឿង ” Train To Busan ” ឥឡូវតារាឯកប្រុសរូបនេះ បានត្រៀមចេញថតរឿងភាគថ្មី ដែលមានចំណងជើងថា ” Goblin” ធានាថាល្បីមិនចាញ់គ្នានោះឡើយ ។ នេះបើយោងតាមគេហទំព័រ M Thai…