លេចឮរឿង ប៉ែន ចំរ៉ុង សន្យាឈប់បែកសង្សារចាស់

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីថាតារាសម្ដែងលោកប៉ែន ចំរ៉ុង សម្រេចចិត្តបោះបង់ភរិយាគឺភិន សុដាលីស ហើយងាកទៅរកអតីតសង្សារចាស់គឺអ្នកនាងផល្លា ថាច់ ជាអាណិកជននៅអាមេរិកវិញ។ ប្រភពមួយបានអះអាងថា លោកប៉ែន ចំរ៉ុង បានសន្យាថាឈប់បែកនឹងសង្សារចាស់នេះទៀតហើយ ទើបធ្វើឲ្យនារីនៅអាមេរិកសម្រេចចិត្តបោះបង់លោកហេង ស៊ីមន ជាតួជំនួស ហើយត្រលប់ទៅត្រូវរ៉ូវជាមួយបុរសពោះម៉ាយនេះវិញ។ ប្រភពដែលអាចទុកចិត្តបានអះអាងថា ក្នុងពេលទាក់ទងជាមួយលោក ប៉ែន ចំរ៉ុង…

អម្ពរ ទេវី ត្រឡប់ទៅអាមេរិកវិញ ថ្ងៃនេះ

ភ្នំពេញៈ នៅវេលាថ្ងៃត្រង់នេះ តារាសម្ដែងជើងចាស់ដ៏ល្បីឈ្មោះ គឺអ្នកនាង អម្ពរ ទេវី បានឡើងយន្តហោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញហើយ បន្ទាប់ពីអ្នកនាង ចំណាយពេលចំនួន២សប្តាហ៍ មកថតរឿងនៅក្នុងប្រទេសកម្ពុជា។ វត្តមានឡើងយន្តហោះរបស់អ្នកនាង គេសង្កេតឃើញមានតារាចាស់ថ្មីជាច្រើនរូបចូលរួមជូនដំណើរផងដែរ។ ហេតុផលដែលអ្នកនាងប្រញាប់ប្រញាល់ឡើងយន្តហោះទៅអាមេរិកវិញ គឺដោយសារអ្នកនាងសុំច្បាប់ក្រុមហ៊ុមនៅអាមេរិកបានចំនួន២សប្ដាហ៍ប៉ុណ្ណោះ៕

ធ្លាយដំណឹង ហេង ស៊ីម៉ន និង ប៉ែន ចំរ៉ុង កុងគ្នារឿងដណ្ដើមស្រី

ភ្នំពេញៈ ក្រោយពីមានការបញ្ចេញទិន្នន័យបញ្ជាក់ថាលោកប៉ែន ចំរ៉ុង និងសង្សារចាស់គឺនារីនៅអាមេរិកបានត្រលប់មកល្អូកល្អិនគ្នាវិញ ក្រោយលោកលែងលះជាមួយភិន សុដាលីស បានធ្វើឲ្យមានការលើកឡើងជាច្រើនថាទំនាក់ទំនងត្រូវគ្នារបស់តារារូបនេះ បានក្លាយជារឿងជម្លោះផ្លូវចិត្តជាមួយតារាសម្ដែងលោកហេង ស៊ីម៉ន ដោយសារតែក្នុងពេល ប៉ែន ចំរ៉ុង នៅជាប្ដីនឹងភិន សុដាលីស អ្នកណាក៏ល្បីថានារីអាមេរិកនោះបានងាកទៅជ្រើសយកលោកហេង ស៊ីម៉ន ដោយបានទាំងបណ្ដើរគ្នាទៅក្រៅប្រទេសសាងស្នេហ៍នោះផង។ ប្រភពជាច្រើនបានអះអាងថា ប៉ែន ចំរ៉ុង…

ព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌ កក្រើកមុនកំណត់

ភ្នំពេញៈ ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ឃើញថាព្រឹត្តិការណ៍តន្ត្រីដើរលើ កម្រាលព្រំដ៏អស្ចារ្យ ដែលគ្រោងរៀបចំឡើង នៅក្នុងបរិវេណ សាកលវិទ្យាល័យន័រតុន ជ្រោយចង្វារ នៅពាក់កណ្ដាលខែក្រោយនេះ ត្រូវបានផ្សាយចេញយ៉ាង គគ្រឹកគគ្រេងនៅបណ្ដាញសារព័ត៌មាន នានាទាំងទូរទស្សន៍ វេបសាយ និងកាសែត។ ព្រឹត្តិការណ៍នេះ ជាការកំរើកមួយខុសពីព្រឹត្តិការណ៍ប្រគំតន្ត្រី ស្វែងរកថវិការ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផ្សេង ដោយសារតែព្រឹត្តិការណ៍នេះ ជាមហាវេទិការដែលចាត់ទុកថា…

លី ច័ន្ទសីហា ធ្វើខួបរឹតចំណងស្នេហ៍ជាមួយគូរដណ្ដឹង

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ តារាសម្ដែងល្បីឈ្មោះកញ្ញា លី ច័ន្ទសីហា បានប្រារព្ធពិធីខួបកំណើត គម្រប់អាយុ២៣ឆ្នាំ ដោយមានគូស្នេហ៍របស់នាងចូលរួមផងដែរ។ ពិធីនេះនាងប្រារព្ធធ្វើត្រឹមតែ៧តុ ប៉ុណ្ណោះ នៅភោជនីយដ្ឋាន Mango នៅកោះពេជ្រ ដើម្បីរឹតចំណងស្នេហ៍ជាមួយគូរដណ្ដឹង មុនថ្ងៃរៀបការ និងដើម្បី បានជួបជុំមិត្តភ័ក្រ្តជិតស្និទ្ធ។ លោកលី…

នាង អ៊ីត ប្រកែកថានាងមិនលួចស្នេហ៍ ជាមួយប្រុសក្មេងទេ

ភ្នំពេញៈ ក្នុងពិធីសម្ពោធរឿង «សង្សារខ្ញុំក្រមុំកូន១» តារាកំប្លែងអ្នកនាងអ៊ីត ត្រូវគេឃើញមាន ភាពជិតស្និទ្ធ ក្រៅឆាកជាមួយតារាសម្ដែងម្នាក់ ដោយមានគេខ្សឹបប្រាប់ថា អ្នកទាំងពីរទំនងជា មានស្នេហានឹងគ្នា។ ប៉ុន្តែនៅពេលសុំថតជិតគ្នា ឬនិងធ្វើការសម្ភាសន៍ អ្នកនាងនិយាយថា នោះជាការភាន់ច្រលំទេ។ អ្នកនាងបានបន្តថា រវាងនាង និងតារាប្រុសម្នាក់ ដែលគេចេះតែលើកឡើងនោះ គ្រាន់តែជាមិត្តភាពដូចបងស្រី និងប្អូនប្រុស…

តារាចម្រៀង សន វិជ្ជបុត្រ សុំមហាជនម្នាក់១ដុល្លារ

ភ្នំពេញៈ ក្នុងចំណោមតារាចម្រៀង និងតារាសម្ដែងល្បីឈ្មោះ២៤រូប ដែលត្រៀមខ្លួនដើរលើកម្រាលព្រំដ៏អស្ចារ្យ ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីនៅថ្ងៃទី១៧ ខែកញ្ញា របស់សាលាន័រតុនខាងមុខ។ តារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ ក៏ត្រូវបានជ្រើសជាតារាម្នាក់ឲ្យមានមុខចូលរួមក្នុងកម្មវិធីសប្បុរសធម៌ដ៏ធំនោះផងដែរ។ ក្នុងឱកាសក្លាយជាតារាមួយរូបក្នុងគម្រោងរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាលើកនេះ លោកបានចេញមុខអំពាវនាវដោយបើកចំហរតែម្ដង ដោយសុំឲ្យមហាជនធ្វើការបរិច្ចាគក្នុងម្នាក់១ដុល្លារនៅទូទាំងប្រទេស ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយដល់កុមារក្រីក្រកម្ពុជា។ លោក សន…

រឿង «សង្សារខ្ញុំក្រមុំកូន១» រំពឹងលក់អស់៥០ម៉ឺន សំបុត្រ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៣ សីហា តារាសម្ដែង និងតារាកំប្លែងយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញវត្តមាននៅក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង«សង្សារខ្ញុំក្រមុំកូន១» ដែលសម្ដែងដោយតារាសម្ដែងនាងសារ៉ាយ សក្ខណា និងលោកជា វណ្ណារិទ្ធិ និងជាស្នាដៃទី៣របស់ផលិតកម្ម Red Picture នៅរោងភាពយន្តទំនើបនៅស្ទឹងមានជ័យ។ ពិធីនេះក្រៅពីមានភាពអធឹកអធម ដោយវត្តមានតារាសិល្បៈ និងភ្ញៀវកិត្តិយស ផលិតករក៏បានប្រកាសថានឹងមានអ្នកគាំទ្រមិនតិចជាង៥០ម៉ឺននាក់ចូលទៅទស្សនាផងដែរ ដោយសារតែសម្អាងលើភាពខ្លាំងរបស់ខ្សែរឿងនេះ។ លោកឌៀប សុវណ្ណារ៉ា…

រឿង «គំនុំខ្មោចក្រមុំទាំង៣» ពន្យារពេលទម្លាក់ផ្លាក

ភ្នំពេញៈ នៅថ្ងៃទី២៤ សីហា មានការបញ្ជាក់ថា ខ្សែរឿង «គំនុំខ្មោចក្រមុំទាំង៣» នឹងធ្វើការទម្លាក់ផ្លាកនៅគ្រប់បណ្ដារោងទាំងអស់នៅភ្នំពេញ និងសៀមរាប ដោយសារតែរឿងថ្មី គឺរឿង «សង្សារខ្ញុំក្រមុំកូន១» ប្រកាសដាក់បញ្ចាំង។ ប៉ុន្តែឆ្លើយតបនឹងព័ត៌មាននេះ តំណាងផលិតកម្មបានអះអាងថា ខ្សែរឿងរបស់ខ្លួន ត្រូវបានអនុញ្ញាតឲ្យពន្យារពេលដាក់បញ្ចាំងបន្តទៀត គឺមិនធ្វើការទម្លាក់ផ្លាកដូចការលើកឡើងឡើយ។ លោក យូ អ៊ីន…

តារាស្រី៩ដួងត្រៀមបង្ហាញខ្លួន លើកម្រាលព្រំដ៏អស្ចារ្យ

ភ្នំពេញៈ នៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ និស្សិតពេទ្យ ប្រចាំ សាកលវិទ្យាល័យ ន័រតុន ក្រោមការសហការជាមួយ Group «គ្រួសារតារាកម្ពុជា» បានប្រកាសរៀបចំ កម្មវិធីតាំងពិព័រណ៌ និងការប្រគំតន្ត្រីសប្បុរសធម៌ ដ៏ធំមួយ ដោយមាន ព្រឹត្តិការណ៍ ដើរលើកំរាលព្រំដ៏អស្ចារ្យផង។ តារាសម្ដែងស្រី និងជាតារាម៉ូដែលល្បីឈ្មោះ លំដាប់ប្រទេសចំនួន៩រូប…