ញឹម ចាន់ថន បំភ្លឺព័ត៌មានស្រឡាញ់ស្រីដូចគ្នា
ភ្នំពេញៈ បើទោះជាតារាចម្រៀង និងជាតារាសម្ដែងនាងកញ្ញា ញឹម ចាន់ថន ត្រូវគេអះអាងថាមានទំនាក់ទំនងច្រើនជាងជាមួយស្រីៗ និងមានចំណូលចិត្តតុបតែងកាយជានារីចរឹកប្រុសនៅខាងក្រៅឆាក ក៏នាងបញ្ជាក់ថាផ្លូវចិត្តរបស់នាងគឺមិនដូច្នោះឡើយ។ នាងបានលើកឡើងបែបនេះ ក្នុងពេលដែលមានពាក្យខ្សឹបខ្សៀវកាន់តែច្រើនថាជានារីស្រឡាញ់ភេទដូចគ្នា ក្នុងពេលដែលនាងក៏ទើបនឹងទទួលសម្ដែងរឿងរបស់ផលិតកម្មមហាហង្សជាតួអង្គស្រីស្រឡាញ់ស្រីផង។ ញឹម ចាន់ថន បានសារភាពថាអារម្មណ៍ផ្លូវចិត្តរបស់នាងពិតជាបាននឿយណាយនឹងរឿងស្នេហាស្រីប្រុស ក្រោយពីបរាជ័យស្នេហាជាមួយបុរសមួយលើកជាពីរលើកប្រាកដមែន ប៉ុន្តែមិនមានន័យថានាងធ្លាក់ក្នុងរណ្ដៅជាស្រីស្រឡាញ់ស្រី ដូចអ្វីដែលគេប៉ាន់ស្មានសំបកខាងក្រៅរបស់នាងនោះទេ។ នាងថាហេតុផលដែលនាងចូលចិត្តតែងខ្លួនជារបៀបនារីចរឹកប្រុស គឺបណ្ដាលមកពីការតុបតែងបែបនោះងាយស្រួលធ្វើដំណើរទៅណាមកណា និងមកពីនាងជាប់ទម្លាប់ក្រោយពីបានសម្ដែងរឿងជានារីចរឹកប្រុសឲ្យផលិតកម្មខ្លះប៉ុណ្ណោះ។…