ទឺម រដ្ឋា ចេញមុខឈឺឆ្អាល ជា ស្រួច
ភ្នំពេញៈ បន្ទាប់ពីមានព័ត៌មានអតីតកីឡាករ និងជាតារាសម្ដែងលោកជា ស្រួច បានធ្លាក់ខ្លួនដល់កម្រិតគួរឲ្យសង្វេគ ក្រោយពីត្រូវអតីតភរិយាក្បត់ផិត តារាសម្ដែងល្បីឈ្មោះកញ្ញា ទឹម រដ្ឋា បានប្រកាសដោយក្ដែងៗថានាងនឹងចេញមុខឈឺឆ្អាលឲ្យបានពេញទំហឹងដរាបណាតួអង្គក្នុងបទ«បេះដូងអ្នកប្រដាល់»រូបនេះ នៅតែស្ថិតក្នុងភាពអស់សង្ឃឹម។ នាងទទូចឲ្យមានការជ្រោមជ្រែងដល់លោកជាថ្មីម្ដងទៀត ដោយនឹងស្នើឲ្យមានការជ្រោមជ្រែងដល់លោកក្នុងវិស័យសម្ដែងជាថ្មី និងធ្វើសកម្មភាពទទូចសុំបែបណាដើម្បីឲ្យលោកបានទទួលជំនួយឧបត្ថម្ភ ក្នុងនាមជាអ្នកជួយគ្នាក្នុងពេលមានទុក្ខនោះផង។ ទឹម រដ្ឋា បានអះអាងថា នាងមានអារម្មណ៍ខ្លោចចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា…