អ៊ុក សុភ័ក្រ្តរិទ្ធិ ផ្ទុះដំណឹងស្រីអនាមិកអុកឡុក
ភ្នំពេញៈ ដំណឹងច្បាស់ការបានអះអាងថាស្នេហារបស់តារាសម្ដែងលោកអ៊ុក សុភ័ក្រ្តរិទ្ធិ និងនារីរស់នៅទីក្រុងភ្នំពេញម្នាក់កំពុងត្រូវបានអុកឡុកដោយនារីអនាមិកម្នាក់ ដែលធ្វើឲ្យស្នេហារបស់លោករង្គោះរង្គើ។ យ៉ាងណាក៏មិនមានដំណឹងថាតារាសម្ដែងរូបនេះ នឹងមានវិធានការបែបណាដើម្បីទប់ស្កាត់នោះទេ។ ទើបតែបានបញ្ចប់រឿងរ៉ាវបុរសស្រឡាញ់ភេទដូចគ្នាតាមប្រមាញ់ខ្លួនប្រាណមិនទាន់បាត់ក្លិនផង លោកអ៊ុក សុភ័ក្រ្តរិទ្ធិ ដែលត្រូវគេដឹថាបានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីម្នាក់ប្រមាណជាមួយរយៈមកហើយ ក៏មានដំណឹងថាមានមនុស្សទី៣ជានារីអនាមិកអុកឡុក។ ប្រភពដែលអាចទុកចិត្តបានអះអាងថា នារីអនាមិកបានប្រើទូរស័ព្ទប្លែកខលមកចាក់រុកសង្សាររបស់លោកដោយអះអាងថាលោកគឺជាស្វាមីលាក់មុខរបស់គេ និងបានរួមរស់ជាមួយនាងដោយមានកូនចៅផង។ នារីអនាមិកនោះមិនត្រឹមផ្ញើសារស្នើឲ្យសង្សាររបស់លោកអ៊ុក សុភ័ក្រ្តរិទ្ធិ ឈប់បន្តស្នេហាជាមួយលោកប៉ុណ្ណោះទេ គឺបានទាំងខលមកឆ្កឹះឆ្កៀលពីនេះពីនោះដើម្បីបំបែកបំបាក់មិនឲ្យស្នេហារបស់លោកបានសុខនោះផង។ អ្វីដែលគេចាប់អារម្មណ៍គឺឮថានារីជាសង្សាររបស់លោក…