សុគន្ធ និសា ទទួលភ្ញៀវ៧០០នាក់ក្នុងមង្គលការ ថ្ងៃនេះ

កាលពីល្ងាចថ្ងៃម្សិលមិញ តារាសម្ដែងកញ្ញា សុគន្ធ និសា បានធ្វើពិធីសំពះផ្ទឹមសូត្រមន្តក្នុងពិធីមង្គលការហើយ ដោយក្នុងថ្ងៃនេះ នាង និងស្វាមី នឹងធ្វើពិធីទទួលភ្ញៀវនៅក្នុងមង្គលការរបស់ខ្លួន រហូតហូត៧០០នាក់តែម្ដង នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥សូហ្វីតែលភ្នំពេញ។ យ៉ាងណាមិញ មានការបញ្ជាក់ថា ពិធីមង្គលការរបស់នាង ត្រូវបានអញ្ជើញតែអ្នកសិល្បៈស្និទ្ធស្នាលៗមិនច្រើននោះទេ ដោយភាគច្រើន គឺតែអ្នកជំនួញដែលជាភ្ញៀវរបស់ស្វាមីនាងប៉ុណ្ណោះ ទើបមង្គលការនេះ ត្រូវបានគេអះអាងថា មិនបើកចំហរសម្រាប់ការចូលថតរូបឆ្វេកឆ្វាច…

ដើរម៉ូដកណ្ដាលវាលនៅកោះពេជ្រ ហង្ស អច្ឆរិយា ព្រលែងអស់ទាស់!

កាលពីល្ងាចថ្ងៃទី៣០ វិច្ឆិកា នៅបរិវេណខាងក្រៅរបស់កោះពេជ្រ មានការដើរម៉ូដមួយយ៉ាងធំ ដោយគេកត់សម្គាល់ថាតារាដើរម៉ូដ នៅក្នុងពិធីនោះគឺសុទ្ធតែជានារីស្អាតៗ និងបុរសសាច់ដុំដើរម៉ូដដោះអាវតែម្ដង។ ក្នុងចំណោមនោះគេឃើញតារាសម្ដែង ដែលល្បីក្នុងរឿងថតស្រាតជាមួយតារាថៃលោកហង្ស អច្ឆរិយា ក៏បានបង្ហាញមុខផងដែរ ដោយលោកត្រូវគេឃើញបង្អួតសម្រស់ និងរាយកាយស៊ិចស៊ីប្រកបដោយសាច់ដុំធំៗ របស់លោកនៅកណ្ដាលហ្វូងមនុស្សតែម្ដង បើទោះជាលោកត្រូវគេស្គាល់ថា ជាតារាដែលបានឈានឡើងក្នុងទីផ្សារគួរសមមកហើយ ក៏នៅតែហ៊ានដើរដោះអាវដោយមិនខ្វល់ពីការប្រមាញ់ដោយផ្ទាំងស៊ីបកាមេរា។ ពិធីដើរម៉ូដ ដែលត្រូវគេឃើញចម្រុះដោយប្រុសៗ ដោះអាវយ៉ាងប្លែកពីគេប្រមាណជា១៣នាក់…

វីតាមីនសេ និង ពេជ្រ ចរណៃ ត្រូវការ២ម៉ឺនដុល្លារដូចគ្នា សង្គ្រោះជីវិត

មកទល់ពេលនេះស្ថានភាពជំងឺរបស់តារាកំប្លែងលោកនាយវីតាមីនសេ និងតារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលជាសិស្សគុនផ្នែកល្បុកត្តោ ស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅឡើយទេដោយសារតែអ្នកទាំង២សុទ្ធតែមិនទាន់មានលទ្ធភាពធ្វើការវះកាត់នៅឡើយ។ អ្នកទាំង២សុទ្ធតែស្ថិតក្នុងប្រឈមពីការគំរាមកំហែងដល់អាយុជីវិត ប្រសិនបើក្នុងពេលខាងមុខមិនមានលទ្ធភាពធ្វើការវះកាត់បានទាន់ពេលវេលា។ អ្នកនាងប៉េងប៉ោង បានថ្លែងប្រាប់ថា ក្រោយការចាកចេញពីប្រទេសកម្ពុជា ទៅធ្វើការពិនិត្យនៅក្នុងមន្ទីរពេទ្យប្រទេសថៃ ឪពុករបស់អ្នកនាងគឺលោកនាយវីតាមីនសេ នៅមិនទាន់បានធ្វើការវះកាត់នោះទេ ដោយសារតែខាងមន្ទីរពេទ្យថៃកំណត់ឲ្យលោកមកធ្វើការពិចារណាពីបញ្ហាប្រាក់កម្រៃជាមុនសិន ដើម្បីសម្រេចចិត្តថាធ្វើការវះកាត់ ឬញាំថ្នាំពន្យារអស់មួយជីវិត។ អ្នកនាងនិយាយថាលោកវីតាមីនសេ មិនអាចជម្រើសយកពិធីលេបថ្នាំពន្យារបានទេ ដោយសារតែការជម្រើសយកពិធីនេះអាចបណ្ដាលឲ្យជំងឺដុំសាច់ក្នុងថ្លើមរបស់លោកឪពុករីករាលដាលហើយបង្កការពិបាកនៅថ្ងៃក្រោយ។…

ជះ១ម៉ឺនដុល្លារ តែ ព្រហ្ម ប្រសិទ្ធី បាន៣តបស្នងភ្លាមៗ

កាលពីថ្ងៃទី២៩ វិច្ឆិកា តារាសម្ដែងកំពុងឡើងកូដលោកព្រហ្ម ប្រសិទ្ធី ដែលត្រូវគេស្គាល់ច្រើនតាមរយៈភាពយន្តភាគរបស់ទូរទស្សន៍អប្សរារឿង «នាវាជីវិត» និងតាមរយៈរឿង «ពស់កេងកង!» របស់ទូរទស្សន៍PNN បានប្រារព្ធពិធីខួបកំណើតធំជាងមង្គលការធំមួយទៅទៀត ដោយទោះជាមានភ្ញៀវកុះករមកចូលរួមចងដៃ ក៏ពិធីនៅក្នុងថ្ងៃនោះត្រូវគេកត់សម្គាល់ថា ទំនងជាបានចំណាយពីលើចំណងដៃមិនតិចជាង១ម៉ឺនដុល្លារនោះដែរ ដោយសារតែលោករៀបចំឥតខ្ចោះតាំងពីច្រកចូលពិធី។ យ៉ាងណាមិញ អ្វីដែលលោកទទួលបានមកវិញគឺផ្លែផ្កា៣ធំតែម្ដង ខណៈដែលលោកបញ្ជាក់ថាថាបើទោះជាពិធីធំដុំលើកដំបូងធ្វើឲ្យលោកចំណាយអស់ច្រើន តែផលចំណេញ៣ហ្នឹងក៏សប្បាយចិត្តណាស់ដែរ។ លោកព្រហ្ម ប្រសិទ្ធី…

ព្រហ្ម ប្រសិទ្ធី ប្រកាសបុកពោះ ក្នុងពិធីលើកដំបូង!

នៅល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ តារាសម្ដែងល្បីឈ្មោះគួរសមលោក ព្រហ្ម ប្រសិទ្ធិ ដែលត្រូវគេស្គាល់ថាជាចៅប្រុសរបស់អតីតតារាសម្ដែងលោក ឈុំ អាឈុន នឹងធ្វើពិធីខួបកំណើតលើកដំបូងរបស់ខ្លួនរហូតដល់ជាង៤០តុនៅក្នុងបុរីពិភពថ្មីសែនសុខជិតគម្រោងផ្សារអ៉ីអន២។ លោកបានអះអាងថាពិធីខួបកំណើតល្ងាចនេះ គឺលោកចំណាយច្រើនពាន ដើម្បីលើកមុខលើកមាត់ និងដើម្បីប្រកាសមុខជំនួញនាំចូលផ្ដាច់មុខឆៅគួយមកពីថៃផង ទាំងបុកពោះ ដោយសារតែលោកចំណាយអស់ច្រើន ហើយមិនធ្លាប់ធ្វើកម្មវិធីធំដុំបែបនេះ ដែលអាចឲ្យលោកខាតចំណាយ។ លោក ព្រហ្ម ប្រសិទ្ធី…

បានសម្ដែងនៅអូស្រ្តាលីភ្លាម តារាស៊ិចស៊ី វិរីយ៉ា ប្រកាសចង់នៅក្រៅប្រទេស

កាលពីថ្ងៃទី២៥ វិច្ឆិកា តារាចម្រៀង និងជាតារាសម្ដែងស៊ិចស៊ី កញ្ញា វរីយ៉ា ហៅយ៉ាយ៉ាឃ្វីន បានឡើងយន្តហោះចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីយ៉ាងកាលីបដោយនាងត្រូវបានសមាគមន៍ធំមួយនៅក្នុងប្រទេសនោះធានាឲ្យចេញទៅច្រៀងរាំរហូតដល់២ខែ ក្នុងអំឡុងបុណ្យណូអែល បុណ្យឆ្លងឆ្នាំតែម្ដង។ ក្នុងឱកាសចេញទៅសម្ដែងទៅសម្ដែងនៅប្រទេសអូស្រ្តាលីជាលើកដំបូងនោះ ក្រៅពីបានបង្ហើបថាបាននាំយកហូលផាមួងខ្មែរជាច្រើនយកទៅលក់ដើម្បីប្រមូលប្រាក់មកវិញ នាងក៏ប្រកាសថានឹងរកឱកាសចេញទៅរស់នៅក្រៅប្រទេស ដែលអូស្រ្តាលីក៏ជាជម្រើសធំមួយសម្រាប់នាងក្រោយពេលបញ្ចប់ការសម្ដែងរយៈពេល២ខែនោះផងដែរ។ យ៉ាយ៉ាឃ្វីន និយាយថាគ្រាន់តែបានដំណឹងថាចេញទៅកាន់ប្រទេសអូស្រ្តាលីនាងបានហាត់រៀនច្រៀងបទប្រភេទខ្មែរពីជំនាន់ដើម ជាពិសេសបទរាំវង់រាំក្បាច់ និងបទប្រភេទញ៉ាក់ជាដើមអស់រយៈពេលមិនតិចជាង២ខែនោះទេ ដោយសារតែនាងត្រូវគេឲ្យសម្ដែងច្រើនលើក ហើយក្នុងមួយលើកៗត្រូវត្រៀមប្រភេទបទសប្បាយៗ។…

តារាល្បីល្បាញថៃ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Khmer-Thai Fight នៅកម្ពុជា !

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាសម្ដែងល្បីឈ្មោះលោក Suriyont Arunwattanakul ដែលត្រូវគេស្គាល់ថាជាតួអង្គខូចល្បីឈ្មោះក្នុងភាពយន្តថៃជាច្រើនដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN និងប៉ុស្ដិ៍ទូរទស្សន៍ផ្សេងទៀត បង្ហាញខ្លួននៅកម្ពុជា ដោយលោកត្រូវលេចមុខជាពិធីករយ៉ាងកាលីបក្នុងព្រឹត្តិការណ៍ Khmer-Thai Fight ដែលបានរៀបចំឡើងក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២៥ វិច្ឆិកា នៅស្ដាតអូឡាំពិក។ លោកជាតារាល្បីឈ្មោះរបស់ប្រទេសថៃ ដែលសម្ដែងជាតួចិត្តអាក្រក់ និងជាតួប្រជែងស្នេហ៍ជាមួយតួឯកប្រុសក្នុងរឿងល្បីៗជាច្រើនជាពិសេសរឿង«មេបញ្ជាការកំពូលស្នេហ៍» រឿង«អូនជាព្រះអាទិត្យបង» និងរឿង«Madam អូន»ជាដើមបានល្អ តែក៏មានសមត្ថភាពកាន់កម្មវិធីអត្ថាធិប្បាយប្រដាល់ជាលក្ខណៈអន្តរជាតិបានល្អ ដោយលោកត្រូវគេអះអាងថាក្រៅពីអត្ថាធិប្បាយកម្មវិធីនេះបានល្អ…

ពេជ្រ ចរណៃ កម្សត់ហួសថ្លែង ក្នុងកិច្ចសម្ភាសន៍លាតត្រដាងជិវិត

ស្ទើរតែមិនចង់ជឿត្រចៀកនោះទេ តែខ្សែជីវិតរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ កម្សត់ដល់ម្លឹងក្នុងពេលដែលនាងបានផ្ដល់កិច្ចសម្ភាសន៍ពីជីវប្រវត្តិក្នុងកម្មវិធី«Komsan Talkshow» ដែលបានផ្សាយផ្ទាលកាលពីយប់ថ្ងៃទី២៣ វិច្ឆិកា របស់សារព័ត៌មានផុសញូ។ នៅក្នុងកិច្ចសម្ភាសន៍នោះ កញ្ញាក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភពី«គ្រួសារតារាកម្ពុជា»ជាលើកទី២ចំនួនជិត១ពាន់ដុល្លារ ដែលសរុបទាំង២លើកគឺបានចំនួនជាង២ពាន់ដុល្លារផងដែរ ដោយមិនទាន់រាប់បញ្ចូលការបំផុសដំណឹងរបស់នាងអោយមានការជួយជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន។ កញ្ញាពេជ្រ ចរណៃ បានអះអាងថាតាំងពីតូចមកទល់ពេលនេះ នាងមិនទាន់មានជីវិតល្អប្រសើរនៅក្នុងជីវិតដូចក្មេងស្រីទាំងឡើយនោះទេ ដោយសារតែនាងកើតឡើងនៅក្នុងគ្រួសារក្រីក្រមួយនៅខេត្តបន្ទាយមានជ័យ ហើយមានឪពុកជាកូនទាហានតូចតាច និងមានប្រាក់ខែមិនអាចចាយគ្រាន់។…

​​ពេជ្រ ចរណៃ ផ្ដល់កិច្ចសម្ភាសន៍ផ្សាយផ្ទាល់ពិសេស ម៉ោង៧យប់នេះ

នៅវេលាម៉ោង៧ រហូតដល់ម៉ោង៩យប់នេះ តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ ដែលមានជំងឺប្រហោងបេះដូង និងដាច់សរសៃប្រើសបេះដូង ហើយគ្មានលទ្ធភាពព្យាបាល និងផ្ដល់វត្តមានចូលសម្ភាសន៍ក្នុងកម្មវិធី Komsan Talkshow ដើម្បីរៀបរាប់ពីស្ថានភាពលំបាករបស់កញ្ញាក្រោយពីជំងឺឈានដល់ដំណាក់គួរអោយព្រួយបារម្ភ ហើយមិនមានលទ្ធភាពវះកាត់។ នេះជាវត្តមានផ្ដល់សម្ភាសន៍បន្តផ្ទាល់ដែលកញ្ញាសម្រេចចិត្តបង្ហាញវត្តមានតបតាមការអញ្ជើញរបស់គ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំ ដើម្បីបង្ហាញអោយឃើញពីស្ថានភាពរបស់កញ្ញាដោយផ្ទាល់តាំងពីមានជំងឺប្រហោងបេះដូងរហូតវិវត្តន៍ជាដាច់សរសៃប្រើសបេះដូង ហើយកាន់តែមានសភាពធ្វើទុកព្រោះពន្យាពេលមិនធ្វើការវះកាត់ដោយសារតែគ្មានលទ្ធភាព។ ក្នុងកិច្ចសម្ភាសន៍កញ្ញា នឹងត្រូវបានជជីកដេញដោលពីអតីតកាលដែលធ្លាប់រស់នៅមណ្ឌលកុមារកំព្រា ក្រោយពេលឪពុកស្លាប់តាំងពីវ័យ៧ឆ្នាំ…

ភិន ដាលីស ចេញទៅអាមេរិក

​ នៅព្រឹកថ្ងៃទី២២ វិច្ឆិកានេះ តារាសម្ដែងអ្នកនាង ភិន សុដាលីស បានចាកចេញទៅកាន់សហរដ្ឋអាមេរិក ដោយមានលោកអ៉ិន ជាឪពុកជូនដំណើរផង។ នេះមិនមែនជាដំណើរដើរកម្សាន្តដូចដែលនាងធ្លាប់បានចេញទៅមុនៗនោះទេ ដោយឪពុកនាងប្រាប់ថាគឺដើម្បីទៅបំពេញការងារពាក់ព័ន្ធនឹងអាជីពប៉ុណ្ណោះ។ លោកអ៉ិន បានថ្លែងបញ្ជាក់ក្រោយពីជូនដំណើរកូនស្រីចេញទៅអាមេរិកថា អ្នកមេម៉ាយកូនមួយ ភិន សុដាលីស មិនមែនចេញទៅអាមេរិកដើម្បីដើរកម្សាន្តដូចមុននោះទេ គឺនាងចេញទៅលើកនេះក្នុងគម្រោងទៅបំប៉នជំនាញឌីហ្សាញរបស់នាងដែលរៀនជិតចប់ជាមួយនឹងក្រុមអ្នកឌីហ្សាញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីខាងអាមេរិកបានផ្ដល់សិទ្ធិអោយនាងចេញទៅបំប៉នជំនាញមួយនេះរយៈពេលកន្លះខែ។ លោកថាភិន…