ពេជ្រ ចរណៃ ច្រានចោលការរិះគន់ពេទ្យក្នុងស្រុក !

នៅថ្ងៃទី២២ វិច្ឆិកា នេះ តារាសម្ដែងកញ្ញាពេជ្រ ចរណៃ បានអះអាងថាកញ្ញាមកដល់ទឹកដីភ្នំពេញវិញហើយ បន្ទាប់ពីនាងត្រាំត្រែងនៅក្នុងប្រទេសថៃដើម្បីព្យាបាលហើយមិនមានលទ្ធភាពធ្វើការវះកាត់ដើម្បីសង្គ្រោះពីស្ថានភាពចុងក្រោយរបស់បេះដូង។ នាងបញ្ជាក់ថាហេតុផលដែលនាងមិនចង់ព្យាបាលក្នុងស្រុក មិនមែនដោយសារតែនាងមិនជឿជាក់លើពេទ្យរបស់កម្ពុជា ហើយផ្ដល់តម្លៃតែលើពេទ្យថៃនោះទេ ប៉ុន្តែមកពីនាងធ្លាប់បានចូលពិភាក្សាជាមួយពេទ្យកាល់ម៉ែតច្រើនដង ហើយត្រូវអ្នកជំនាញបេះដូងប្រចាំពេទ្យនេះបញ្ជាក់ថាមិនធ្លាប់ឃើញជំងឺប្រហោងបេះដូង ហើយដាច់សរសៃប្រើសបេះដូងដូចនាង និងបានជម្រុញឲ្យនាងទៅវះកាត់នៅឯប្រទេសថៃ និងថៃ ទើបនាងនៅតែចង់ទៅព្យាបាលនៅក្នុងប្រទេសថៃ បើទោះជានាងមិនមានថវិកាដើម្បីវះកាត់ដោយខ្លួនឯងបែបនេះ។ កញ្ញា ពេជ្រ ចរណៃ…

ដេនី ក្វាន់ប្រកាសស្លាប់រស់ជាមួយគូស្នេហ៍

ខុសពីនារីភាគច្រើនដែលនៅស្ទាក់ស្ទើរក្នុងការលាតត្រដាងស្នេហា តារាសម្ដែងកញ្ញាដេនី ក្វាន់ បានប្រកាសយ៉ាងមុតមាំថាកញ្ញាមិនខ្វល់ពីរឿងអ្នកពេបជ្រាយចំពោះគូស្នេហ៍របស់នាងដែលត្រូវគេស្គាល់ជាអ្នកថតស្ពត និងជាអ្នករកស៊ីលក់រថយន្តយ៉ាងសាមញ្ញាមួយរូបនោះទេ ដោយនឹងបន្តស្នេហាជាមួយលោកដោយមិនស្ដាយក្រោយនោះឡើយ។ កញ្ញាក៏ប្រកាសនឹងឈប់លាក់បាំង និងថាទោះជាមានអ្នករិះគន់ពីភាពមិនសមគ្នារវាងនាង និងគូស្នេហ៍ ក៏នាងថាសម្រាប់នាងគឺគ្មានបុរសណាម្នាក់ដែលល្អជាងគូស្នេហ៍របស់នាងនោះឡើយ។ ដេនី ក្វាន់ ប្រកាសនៅលើហ្វេសប៊ុកអមដោយរូបថតជាមួយគូសេ្នហ៍ថា «មានមនុស្សជាច្រើនសួរខ្ញុំថា ហេតុអ្វីខ្ញុំរើសយកម្នាក់ហ្នឹង ខ្ញុំក៏មិនដឹងឡើងថារើសខុស ឬក៏រើសទៅត្រូវ តែបើរើសថ្មីម្ដងទៀត ខ្ញុំនៅតែរើសយកម្នាក់ដដែល ព្រោះស្នេហារបស់ខ្ញុំទាំង២មិនមែនស្ថិតលើមាត់អ្នកដទៃ…

ពេជ្រ ចរណៃ សុខចិត្តក្រាញនៅពេទ្យថៃ ទាំងអស់សង្ឃឹម

មកទល់ពេលនេះស្ថានភាពជំងឺរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ នៅតែស្ថិតក្នុងសភាពគ្រោះថ្នាក់ដោយសារតែនាងមិនមានលទ្ធភាពធ្វើការវះកាត់។ កញ្ញាត្រូវបានគេអះអាងថាកំពុងជួលផ្ទះមួយកន្លែងស្នាក់នៅខេត្តបន្ទាយមានជ័យ គឺនៅតំបន់ប៉ោយប៉ែត ដើម្បីការពារក្នុងពេលធ្វើទុក្ខងាយស្រួលបញ្ជូនចូលពេទ្យថៃ។ បើទោះជាសប្បុរសជនមួយក្រុមបានអះអាងថានឹងជួយស្វែងអន្តរាគមន៍ឲ្យនាងបានចូលវះកាត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ជាថ្នូរនឹងការបង់ប្រាក់ត្រឹមតែ៥ពាន់ដុល្លារ ក៏នាងហាក់មិនចង់ទទួលយកការជ្រោមជ្រែងនោះទេ ដោយសារតែនាងប្រកាសថាលែងមានជំនឿលើពេទ្យខ្មែរ និងបានបង្ហាញជំហរថាមិនចុះមកពេទ្យខ្មែរនោះទេ ដោយសារតែជំងឺឈានដល់ដំណាក់កាលធ្ងន់ទៅហើយ និងថាបើពេលធ្វើទុក្ខរត់ចូលពេទ្យថៃគឺមានសង្ឃឹមបន្តរស់ច្រើនជាង បើធៀបនឹងការជម្រើសយកផ្លូវមកភ្នំពេញវិញ ហើយពេលធ្វើទុក្ខត្រូវរត់ចូលពេទ្យក្នុងស្រុក និងទទួលយកការវះកាត់ដោយពេទ្យក្នុងស្រុកនោះ។ យោងតាមការពីលោក ជានិច្ច ម្ចាស់អង្គការខ្ញុំខ្មែរ…

សឿន ផានផាភួង បានកាដូខ្សែកពេជ្រ ថ្ងៃខួប៣០ឆ្នាំ

កាលពីថ្ងៃទី១៧ វិច្ឆិកា តារាសម្ដែងល្បីល្បាញអ្នកនាងសឿន ផានផាភួង បានប្រារព្ធពិធីខួបកំណើតគម្រប់៣០ឆ្នាំយ៉ាងអធឹកអធម ដោយមានផលិតករ និងតារាសិល្បៈរហូតដល់២០០តួចូលរួម។ នៅក្នុងពិធីនោះ អ្នកនាងក៏ទទួលបានកាដូខ្សែកពេជ្រមួយខ្សែផងដែរ ដោយមិនទាន់រាប់បញ្ចូលកាដូផ្សេងទៀតដែលនាងបានទទួលនៅថ្ងៃនោះផង។ អ្នកនាង សឿន ផានផាភួង ដែលត្រូវស្គាល់ជាតារាដែលបានសាក់ឈ្មោះរបស់ខ្លួននៅលើស្មារធ្វេង បានអះអាងថានៅក្នុងពិធីខួបនៅហាងវីហ្វ្រេនបឹងត្របែកថា អ្នកនាងសម្រេចធ្វើខួបគម្រប់៣០ឆ្នាំ ដោយសារតែអ្នកនាងមានបំំណងចង់ជួបជុំមិត្តភក្ដិ និងដើម្បីឲ្យបងប្អូនសាច់ញាតិបានសប្បាយរីករាយ។ អ្នកនាងថាអ្នកនាងចំណាយប្រាក់ធ្វើខួបចំនួន១៧តុ តែជាក់ស្ដែងដល់ពេលជាក់ស្ដែងគឺមានអ្នករាប់អានអ្នកនាងមកលើសចំនួនដោយត្រូវបន្ថែមតុនោះផង។…

នីមុន្នី នាថ ត្រូវតុលាការកោះហៅ រឿងបណ្ដឹងឆបោក

​យោងតាមឯកសារពីមន្ត្រីតុលាការ គឺតារាសម្ដែងកញ្ញា នី មុន្នីនាថ នឹងត្រូវតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧ នេះហើយ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដែលប្រកាសប្ដឹងដោយលោក អ៊ឹង សូឡាង ជាអតីតគូដណ្ដឹង។ ដូច្នេះហើយទើបគេឃើញនាងស្វះស្វែងរកមេធាវី តាមរយៈសមាគមន៍សិល្បករស្ម័គ្រចិត្តដោយអះអាងថាដើម្បីតតាំងជាមួយដើមបណ្ដឹងលើផ្លូវច្បាប់។ តារាសម្ដែង នី មុន្នីនាថ ត្រូវបានតុលាការ…

រឿង«នរណា Comeback» ប្រកាសយកផលចំណេញជួយគន្ធបុប្ផា និងទាហានព្រំដែន

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីផលិតកររឿង«នរណា Comeback » បានប្រកាសកាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា នៅចំពោះមុខតារាសិល្បៈ និងមហាជនថា ផលចំណេញរបស់ខ្សែភាពយន្តមួយនេះ នឹងត្រូវយកទៅបរិច្ចាគជួយគន្ធបុប្ផា និងដើម្បីជាប្រយោជន៍របស់ទាហាននៅតាមព្រំដែន ដោយមិនយកផលចំណេញដើម្បីមានបានផ្ទាល់ខ្លួន។ អ្វីដែលគួរអោយសរសើរទៅទៀត គឺភាពយន្តមួយនេះ នៅមិនទាន់ទាំងបានលក់សំបុត្របានប្រាក់មួយដុល្លារនោះផង ក៏មានទឹកប្រាក់ចំនួន៥ពាន់ដុល្លារទៅហើយ សម្រាប់ជួយដល់គន្ធបុប្ផា និងទាហានព្រំដែន ដែលមានន័យថាទោះជាការបញ្ចាំងរឿងមិនទទួលបានផលចំណេញ ឬមិនចំណេញក៏មាន៥ពាន់ដុល្លាររួចជាស្រេច ដើម្បីជួយសង្គម។…

ទើបល្បីរឿងមានវិញ្ញាណចូលសណ្ឋិត លី ឌីណា ហ៊ានសម្ដែងតួខ្មោច

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែតារាសម្ដែងកំពុងឡើងកូដ នាងឌី លីណា ដែលត្រូវគេស្គាល់ថាជាតារាមានវិញ្ញាណតាមសណ្ឋិត ស្រាប់តែបានសម្ដែងជាតួអង្គខ្មោចដែលសូម្បីតែនាងខ្លួនឯងក៏ភ័យបារម្ភសម្រាប់តំណែងមួយនេះ។ យ៉ាងណាមិញ កញ្ញារំពឹងថា នឹងមិនមានវិញ្ញាណមករំខានក្នុងពេលដែលនាងស្ថិតក្នុងការសម្ដែងជាតួអង្គខ្មោចក្នុងរឿងនោះឡើយ។ លី ឌីណា និយាយថានាងមានវិញ្ញាណតាមថែតាំងពីមិនទាន់ប្រឡូកនៅក្នុងការសម្ដែងម្ល៉េះ ជាពិសេសនៅរាល់ថ្ងៃសីល និងថ្ងៃពេញបូរមី អោយតែនាងទៅកាន់ទីសក្ការៈបូជា ឬកន្លែងបន់ស្រន់ណាមួយគឺតែងតែមានវិញ្ញាណមកសណ្ឋិតនៅក្នុងខ្លួននាង ធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលគ្រប់គ្នា។ ជាក់ស្ដែងក្នុងពេលដែលនាងទៅបន់ស្រន់នៅទីសក្ការៈខាងមុខប្រាសាទអង្គរវត្ត និងនៅព្រះអង្គដង្កើ គឺមានវិញ្ញាណអ្នករបាំមកសណ្ឋិតក្នុងខ្លួននាងតែម្ដង…

ពេជ្រ ចរណៃ ដេកចាំស្លាប់នៅថៃ ក្រោយគ្មានជំនួយវះកាត់

យោងតាមបញ្ជាក់ចុងក្រោយ តារាសម្ដែង ដែលត្រូវគេស្គាល់ថាជាសិស្សល្បុកត្តោផង ស្ថិតក្នុងស្ថានភាពកាន់តែយ៉ាប់យឺនដោយសារតែជំងឺបេះដូងប្រហោង និងដាច់សរសៃប្រើសបេះដូងរបស់នាងអត់មានជំនួយវះកាត់។ នាងត្រូវគេដឹងថាសម្រាកនៅក្នុងបន្ទប់ជួលមួយនៅក្នុងប្រទេសថៃ ដោយបានប្រើថ្នាំពន្យារជីវិត ដើម្បីរង់ចាំជំនួយពីខាងផលិតកម្មទេពនិករ ដែលបានប្រកាសថាចេញមុខស្វែងរកជំនួយពីសប្បុរសជនដើម្បីឲ្យនាងមានលុយវះកាត់ ប៉ុន្តែមកទល់ពេលនេះផលិតកររបស់ទេពនិករ អះអាងថារកមិនបានអ្នកមានចិត្តធម៌សប្បុរសតាមការប្រកាសនោះឡើយ។ លោកគ្រូវិរៈ ដែលជាគ្រូបង្វឹកផ្នែកល្បុកត្តោ និងជាអ្នកចេញមុខអំពាវឲ្យមានការជួយជាថវិកាជួយដល់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ មួយរូបក្នុងចំណោមសិស្សគុនល្បុកត្តោ បានអះអាងថា កញ្ញាពេជ្រ ចរណៃ…

ចាន់ សុផានី ប្រតិកម្មព័ត៌មាន ហ្សូណូ ធ្វើខួបឲ្យកូនស្រី

ក្រោយពីសារព័ត៌មានមួយបានសរសេរថា តារាចម្រៀងមាស សុខសោភា ទៅ Surprise ខួបកំណើតឲ្យក្មេងស្រីឈ្មោះ រ៉ូមី ដោយសរសេរថាក្មេងស្រីនោះជាដំណក់ឈាមរបស់លោកហ្សូណូ និងអ្នកនាងចាន់ សុផានី បានធ្វើឲ្យអ្នកនាងចាន់ សុផានី អតីតតារាសម្ដែង និងជាពិធីការិនី ប្រតិកម្មយ៉ាងខ្លាំង។ អ្នកនាងបានហៅការសរសេរខុសដោយគ្មានមូលដ្ឋានរបស់សារព័ត៌មាននោះថាជាការសរសេរប៉ះពាល់ដល់អារម្មណ៍របស់ខ្លួន ក្នុងពេលដែលអ្នកនាងថា លោកហ្សូណូ គឺមិនដែលសូម្បីតែនឹកដល់ឈ្មោះកូនស្រី កុំថាឡើយដល់ថ្នាក់ដឹកនាំតារាណាម្នាក់ទៅធ្វើខួបឲ្យកូនស្រីដល់កន្លែងសាលារៀន។…

គ្រាន់តែប្រកាសបញ្ចាំងរឿង«នរណា Comeback» ផលិតកររឿងធ្វើដល់ថ្នាក់នឹង!

ខុសពីការបើកសម្ពោធដាក់បញ្ចាំងរឿងរបស់ផលិតកម្មផ្សេង ផលិតកររឿង«នរណា Comeback» ដែលត្រូវគេស្គាល់ថាកាលពីមុនបានប្រើចំណងជើងរឿងថា«រាជបុរី Comeback »ក្រោយផ្ទុះចម្រូងចម្រាស់ជាមួយគ្រួសារខាងលោករាជ បុរី នោះ បានអះអាងថាលោកនឹងធ្វើកម្មវិធីធំ២ ដើម្បីអោយបើកដាក់បញ្ចាំងរឿងរបស់ខ្លួនមានភាពខុសគេ។ កម្មវិធីទាំង២ត្រូវបានគេរំពឹងយ៉ាងខ្លាំងថានឹងជួយអោយភាពយន្តរបស់លោកទទួលបាននូវភាពទាក់ទាញនោះផង ដើម្បីអោយរឿងទាំងមូលមានការចាប់អារម្មណ៍ចង់ទៅទស្សនា ក្នុងពេលផលិតកម្មរបស់លោកទើបតែសម្រេចចិត្តផលិតរឿងជាថ្មី។ លោក ហួរ សុផល ហៅសិរី ចាងហ្វាងផលិតកម្មក្លាស៊ិក បានអះអាងថានៅក្នុងពិធីសម្ពោធរឿង«នរណា Comeback…