សោភា ទេពី ចេញOriginal Song ខូចចិត្ត ក្រោយសង្ស័យថាចំណងស្នេហ៍បែកបាក់

គ្មានអ្នកណាមិនដឹងនោះទេថាចំណងស្នេហ៍រវាងតារាចម្រៀងនាងសោភា ទេពី និងតារាសម្ដែងលោកឈួន ពន្លឺ ត្រូវបានប្រកាសឡើងយ៉ាងបើកចំហរតាមរយៈសកម្មភាពបង្ហាញភាពផ្អែមល្ហែមទៅចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា។ ប៉ុន្តែចំណងស្នេហ៍នេះកំពុងត្រូវបានគេសង្ស័យថាមានភាពរង្គោះរង្គើរដោយសារតែភាគីម្ខាងៗហាក់ស្ងប់ស្ងាត់រៀងខ្លួន ហើយស្រាប់តែភាគីខាងស្រីចេញបទ Original Song ថ្មីសន្លាងដែលក្នុងអត្ថន័យបទនោះ ក៏មានខ្លឹមសារបែកបាក់ស្នេហ៍ទៅទៀត។ ដ្បិតថាតារាចម្រៀងកញ្ញា សោភា ទេពី ត្រូវបានគេស្គាល់ថាទទួលបានជោគជ័យក្នុងអាជីពជាអ្នកចម្រៀងប្រមាណជា២ឆ្នាំចុងក្រោយ ក៏តារាស្រីវ័យ១៦ឆ្នាំរូបនេះនៅមិនទាន់មានបទផ្ទាល់ខ្លួន ឬបទ Original Song ដើម្បីបង្អួតទីផ្សារនោះទេ។…

សន វិជ្ជបុត្រ ធ្វើអោយអ្នករត់ម៉ូតូកម្សត់ម្នាក់ ស្រក់ទឹកភ្នែក

មានការកោតសរសើរគួរសម បន្ទាប់ពីតារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ អាចប្រមែប្រមូលម្ចាស់ជំនួយរហូតទិញបានម៉ូតូមួយគ្រឿងវិញ ជួយដល់អ្នករត់ម៉ូតូឌុបម្នាក់ ដែលត្រូវបានចោរលួចម៉ូតកាលពី១ខែមុន ហើយធ្វើអោយអ្នករត់ម៉ូតូកម្សត់នៅទីទ័លអត់ទីពឹង។ យ៉ាងណាមិញ នេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកទី១របស់លោកនោះទេ ដោយសារតែពេលកន្លងមក លោកសន វិជ្ជបុត្រ បានប្រើការទំនាក់ទំនងជាមួយមិត្តភក្តិ និងការបង្ហោះនៅលើហ្វេសប៊ុកជួយរ៉ៃអង្គាសជាប្រយោជន៍ដល់អ្នកទ័លច្រកបែបនេះច្រើនមកហើយ។ លោក សន វិជ្ជបុត្រ…

ខ្ញុង ប្រឹងលក់សាច់ក្រក

នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែង និងជាតារាកំប្លែងអ្នកនាងខ្ញុង ត្រូវគេឃើញប្រឹងលក់សាច់ក្រកយ៉ាងសកម្ម ដោយការលក់ដូររបស់នាងមិនមែនលើកនេះពីអ្នកនេះលើកពីអ្នកនោះ ដើម្បីលក់យកចំណេញនោះទេ តែជាមុខរបរដែលនាងធ្វើឡើងផ្ទាក់ដៃ ដោយមុខរបរនេះទទួលបានការគាំទ្រគួរអោយកត់សម្គាល់ក្រោយការបើកលក់នោះផង។ នាងបញ្ជាក់ថាទោះជាការងារសិល្បៈទទួលបានផលកម្រៃច្រើននៅឡើយ ក៏នាងត្រូវតែបង្កើតមុខរបរផ្ទាល់ខ្លួនអោយបានរឹងមាំ ដើម្បីកុំអោយការងារសិល្បៈធ្លាក់ចុះ ហើយប្រឈមនឹងបញ្ហាជីវភាពកើតឡើង។ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានអះអាងថាសាច់ក្រកដែលនាងផុសលក់រាល់ថ្ងៃ គឺនាងធ្វើដោយដៃរបស់ខ្លួន ដោយសារតែនាងទទួលបានបទពិសោធន៍ក្នុងការផលិតសាច់ក្រកនេះ តាំងពីមុនពេលប្រឡូកការងារកំប្លែង។ អ្នកនាងថាមិនខ្មាស់អ្នកណាដោយគ្រាន់តែធ្វើសាច់ក្រក…

ចារ រិទ្ធី ចេញមុខជួយតារាចម្រៀងពិការភ្នែកម្នាក់!

កាលពីថ្ងៃទី១២ វិច្ឆិកា លោកចារ រិទ្ធី ដែលជាតារាសម្ដែងជើងចាស់ និងជាអ្នករៀបចំកម្មវិធីតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ មិនត្រឹមតែផ្ដល់ឱកាសឲ្យកុមារាជាជនពិការម្នាក់ឡើងច្រៀងនៅលើឆាករបស់ខ្លួនប៉ុណ្ណោះទេ គឺលោកថែមទាំងផ្ដល់តម្លៃខ្លួនឲ្យខ្ពស់ ចំណាយលើការស្នាក់នៅឲ្យ និងបានទាំងឲ្យរបស់មានតម្លៃដែលក្មេងប្រុសម្នាក់នេះស្រឡាញ់ហើយគ្មានលទ្ធភាពទិញនោះផង។ លោកបានពន្យល់ពីមូលហេតុជាច្រើនដែលនាំឲ្យលោកសម្រេចចិត្តចាយលុយជួយដល់ក្មេងម្នាក់នោះ ដោយលោកបញ្ជាក់គ្រាន់តែផ្ដល់ឱកាសឲ្យកុមារាជាជនពិការនោះឡើងច្រៀង គឺចំណាយប្រាក់ផ្ទាល់ខ្លួនអស់ច្រើន។ លោកចារ រិទ្ធី និយាយថា នៅក្នុងកម្មវិធីតន្ត្រីរបស់លោក លោកនឹងផ្ដល់ឱកាសឲ្យតារាចម្រៀងមហាជនដែលមានសមត្ថភាព និងមានទឹកដមសំឡេងល្អឡើងច្រៀងដោយគ្មានការរើសអើងនោះទេ សំខាន់ឲ្យតែអ្នកចង់ឡើងច្រៀងនោះគឺលោកបានឃើញសមត្ថភាពតាមរយៈការបង្ហោះវីដេអូច្រៀងនៅលើយូធូប…

តារាល្បីៗរួមគ្នា បំបាក់ក្រុមថៃ 7-0

កាលពីយប់ថ្ងៃទី១១ វិច្ឆិកា ក្រុមបាល់ទាត់មហាហង្ស ដែលចម្រុះដោយតារាល្បីៗ បានប្រកាសជាផ្លូវការនូវក្រុមរបស់ខ្លួន ដោយមានតារាសម្ដែងល្បីៗ ជាអ្នកគាំទ្របាល់ទាត់យ៉ាងច្រើនកុះករទៅអបអរសាទរ។ អ្វីដែលត្រូវគេកត់សម្គាល់ទៀតនោះ គឺគ្រាន់តែបិទបញ្ចប់ការប្រកាសឲ្យដឹង ពីក្រុមបាល់ទាត់នេះភ្លាម ក៏មានការប្រកួតបាល់ទាត់ផ្លូវការជាមួយក្រុមផលិតករថៃតែម្ដង ដោយការប្រកួតដែលមានតារាសិល្បៈចូលរួមទស្សនាយ៉ាងស្អេកស្កះនេះ ត្រូវបានបញ្ចប់ដោយលទ្ធផល 7-0 ធ្វើឲ្យក្រុមផលិតករថៃបាក់មុខនោះផង។ ការប្រកួតដែលបានធ្វើឡើងនៅទីលានបាល់ទាត់វេស្ទើន នៅជិតភ្នំពេញថ្មីនេះ ត្រូវបានគេឃើញមានការចូលរួមអបអរ និងទស្សនា ពីតារាល្បីៗជាច្រើន…

តារាសម្តែងជើងចាស់ ចាន់ សុីផាន់ ទទួលមរណភាព ទាំងខកបំណង

គិតត្រឹមម៉ោងនេះ នៅមិនទាន់មានការចូលរួម ធ្វើពិធីបុណ្យសពរបស់លោកយាយ ចាន់ សុីផាន់ ដែលជាអតីតតារាសម្ដែងល្បីឈ្មោះ ក្នុងជំនាន់ អ្នកមនាង អម្ពរ ទេវី និងលោក ខៃ ប្រសិទ្ធិ ជាដើមនៅឡើយទេ បើទោះជាតារាសិល្បៈច្រើននាក់ សុទ្ធតែធ្លាប់សម្ដែង និងស្គាល់ស្នាដៃរបស់លោកយាយ។ លោកយាយបានទទួលមរណៈភាពក្នុងជន្មាយុ៩៣ ឆ្នាំ កាលពីល្ងាចថ្ងៃទី១១…

កំពូលតារាល្បីសិង្ហបុរី ៣ដួង បង្ហាញខ្លួននៅកម្ពុជា

កាលពីរសៀលថ្ងៃ១១ វិច្ឆិកា កំពូលតារាល្បីល្បាញរបស់សិង្ហបុរី៣រូប បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាគួរអោយភ្ញាក់ផ្អើល នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ដោយមានអ្នកគាំទ្រជាច្រើនដែលនិយមទស្សនាការសម្ដែងរបស់អ្នកទាំង៣ចូលរួម។ នេះជាវត្តមានរបស់តួឯកទាំង៣ដួង ដែលជាតារាល្បីល្បាញរបស់ប្រទេសសិង្ហបុរី ដើម្បីមកសម្ពោធភាពយន្តថ្មីរបស់ពួកគេ ដែលគ្រោងនឹងដាក់បញ្ចាំងនៅកម្ពុជាក្នុងពេលខាងមុខតាមរយៈកញ្ចក់ទូរទស្សន៍CTV8HD ។ វត្តមានតារាប្រុសស្រីទាំង៣ដួងនោះរួមមានលោក ដេសមិន តាន់ Desmond Tan កញ្ញា ផេកឆ័រ Paige Chua និងលោក…

លាង ឧត្តម ដាក់ប៉ុន្មានម៉ាត់ អ្នកសិល្បៈមានខ្លួន អាចក្អួតឈាម

ក្នុងតំណោមតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង គេកត់សម្គាល់ថាលោក លាង ឧត្តម ដែលជាតារាចាស់វស្សាម្នាក់ផង មិនសូវមានទម្លាប់លូកមាត់ ឬមានបញ្ហាជាមួយអ្នកសិល្បៈដូចគ្នានោះទេ ដោយលោករមែងប្រកាន់ជំហរចាត់ទុកអ្នកសិល្បៈក្រុមណាក៏ជាបងប្អូនដែរ បើទោះជាក្នុងសិល្បៈរាល់ថ្ងៃត្រូវគេឃើញលាបពណ៌គ្នាធ្វើឲ្យតម្លៃអ្នកសិល្បៈអាប់ឱនជាហូរហែរ។ អ៉ីចឹងហើយទើបការបង្ហោះពាក្យពេចន៍ប្រតិកម្មរបស់លោកកាលពីព្រឹកថ្ងៃទី១១ វិច្ឆិកា មុននេះ គឺពិតជាធ្វើតារាដែលស្ថិតក្នុងជំពូកដូចអ្វីដែលលោកបានបង្ហោះ ទំនងជាឈឺក្បាល ឬជាការដាស់សតិតារាសិល្បៈឲ្យចេះរួបរួមរក្សាតម្លៃគ្នាឡើងវិញ។ លោក លាង ឧត្តម សរសេរថា «សិល្បៈ«ពាក្យទាំងនេះលើកទី១សម្រាប់ខ្ញុំ»…

Wow! វណ្ណា វត្តី ចេញ Original Song ៣ភាសា ខ្មែរ-ថៃ-អេស្ប៉ាញ

មានការចាប់អារម្មណ៍ជាមួយនឹងបទនិពន្ធថ្មីសន្លាងរបស់តារាចម្រៀង កញ្ញា វណ្ណា វត្តី ដែលបទរបស់អ្នកនាងគឺពិតជាស្ដាប់ហើយប្លែកត្រចៀក ដោយសារតែបទរបស់នាងគឺច្រៀង៣ភាសា ដែលមិនធ្លាប់មានតារានៅស្រុកខ្មែរណាម្នាក់ផលិតឡើង។ ចម្រៀងមួយបទនាងគឺមានភាសាខ្មែរ ថៃ និងអេស្បាញរួមបញ្ចូលគ្នាតែម្ដង ដោយអត្ថន័យក្នុងបទចម្រៀងក៏រៀបចំពីស្នេហាមួយដែលរស់នៅមិនចុះសម្រុងគ្នា ហើយចុងក្រោយក៏បន្សល់ត្រឹមតែអនុស្សាវរីយ៍គ្មានន័យនៅទីបញ្ចប់។ បទចម្រៀងដែលមានចំណងជើងថា«អនុស្សាវរីយ៍គ្មានន័យ» ដែលនាងទើបតែបង្ហោះនៅលើយូធូប កាលពីថ្ងៃទី១០ វិច្ឆិកានេះ បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែចម្រៀងមួយបទនេះ គឺនាងច្រៀងរៀបរាប់ពីទុក្ខសោកស្នេហាជាភាសាខ្មែរ និងថៃ…

ធីណាតា បន្តជំនួញជាមួយគូដណ្តឹង ក្រោយបាក់បែកស្នេហ៍

នៅទីបំផុត តារាសម្ដែង កញ្ញា ធីណាតា តារាចម្រៀងយេរៗបានសារភាពថា រវាងកញ្ញានឹងគូដណ្ដឹងបានដាច់ដោចគ្នាហើយ បើទោះជាមុននេះបន្តិច មានការអះអាងថា មានការចុះសម្រុងគ្នា និងមានគម្រោងដឹកដៃគ្នាចូលរោងការយ៉ាងណាក្ដី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ គឺទោះជាកញ្ញាបែកបាក់ស្នេហ៍ក៏ពិតមែន ក៏ក្រុមហ៑ុនដែលកញ្ញា និងអតីតគូដណ្ដឹងបានបង្កើតរួមគ្នា នៅតែបន្តគ្រប់គ្រងរួមគ្នា ដោយគ្មានការបិទចោល។ កញ្ញាធីណាតា និយាយថា កញ្ញាពិតជាមានការស្ដាយស្រណោះ ដែលចំណងស្នេហ៍របស់នាងត្រូវបានបញ្ចប់…