ថោន ប្រកាសថាខ្លួនមិនប្រកាន់តារាសម្ដែងរបស់ហង្សមាស

ឆ្លើយតបនឹងការចុះផ្សាយថាផលិតកម្មថោន និងហង្សមាសមានរឿងខ្វែងគ្នាពាក់ព័ន្ធនឹងតារាសម្ដែង មន្ត្រីរបស់ផលិតកម្មថោនបានអះអាងថាផលិតកម្មមិនមានការរើសអើងចំពោះតួសម្ដែងនោះទេ បើទោះជាតារាសម្ដែងទាំងនោះ ជាតួដែលខាងផលិតកម្មហង្សមាសលើកស្ទួយនោះក៏ដោយ។ យ៉ាងណាមិញមន្ត្រីដដែលបានទទួលស្គាល់ថាតារាមួយចំនួនដែលថោនលើកស្ទួយ ពិតជាមិនសូវមានឱកាសបានសម្ដែងនៅផលិតកម្មហង្សមាស ដែលនាំទៅដល់ការលើកឡើងនោះមែន។ លោកហាក់ សុខហេង ប្រធានផ្នែកព័ត៌មានរបស់ថោនគ្រុបបានអះអាងថា ហេតុផលដែលថោនមិនសូវឃើញវត្តមានតារាសម្ដែងភាគច្រើន ដែលបានសម្ដែងអោយផលិតកម្មហង្សមាស គឺមិនមែនដោយសារខាងថោនរើសអើងមិនហៅនោះទេ ប៉ុន្តែហេតុផលសំខាន់គឺខាងតារាខ្លួនឯងមិនមកតែម្ដង។ លោកថាតារាដែលសម្ដែងអោយផលិតកម្មហង្សមាសភាគច្រើនសុទ្ធតែជាតារាល្បី ហើយលោកសប្បាយចិត្តណាស់បើបានតារាទាំងនោះមកថតអោយខ្លួន ជាពិសេសគឺកម្មវិធីថតវ៉ុលចូលឆ្នាំ។ លោកទទួលស្គាល់ថាសម្មភាពថតវ៉ុលចូលឆ្នាំនាពេលកន្លងមក មិនសូវមានវត្តមានតារាភាគច្រើនដែលឧហ្សាហ៍ចេញមុខនៅផលិតកម្មហង្សមាសនោះទេ…

ពេជ្រ សោភា និង ឆឹម សក្កដា ផ្អែមដល់ក ថ្ងៃ១៤ កុម្ភៈ

កាលពីយប់ទី១៤ កុម្ភៈម្សិលមិញ តារាសម្ដែង លោកឆឹម សក្កដា និងអ្នកនាងពេជ្រ សោភា បានបង្កើតភាពភ្ញាក់ផ្អើលកាន់តែខ្លាំង នៅលើឆាកឆាកតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាមួយនឹងការសារភាពស្នេហ៍របស់តួប្រុសចំពោះតួស្រី ក្នុងថ្ងៃនៃក្ដីស្រឡាញ់។ លោកឆឹម សក្កដាត្រូវគេអនុញ្ញាតិអោយមកពញាក់អារម្មណ៍ដល់អ្នកនាងដល់ឆាក និងសារភាពស្នេហ៍ ដោយលោកសុំស្រឡាញ់អ្នកនាង និងសុំជាមិត្ត១០០ឆ្នាំ ដើម្បីនៅថែអ្នកនាងអស់មួយជីវិត។ អ្នកនាងពេជ្រ សោភា ត្រូវគេឃើញបង្ហូរទឹកភ្នែករំភើបនៅលើវេទិកា…

ថោន និង ហង្សមាស កាន់តែល្បី កាច់កុងគ្នារឿងតួសម្ដែង

យោងតាមការទម្លាយរបស់តារាសិល្បៈភាគច្រើន គឺតារាដែលដែលបានសម្ដែងនៅខាងផលិតកម្មថោន ជាពិសេសក្នុងឱកាសថតវ៉ុលចូលឆ្នាំម្ដងៗ គឺកំណត់មិនយកតារាដែលបានសម្ដែងនៅក្នុងផលិតកម្មហង្សមាសនោះទេ។ មិនខុសគ្នាដែរខាងផលិតកម្មហង្សមាសឯណោះវិញ ក៏មិនបើកទ្វារទទួលតារាណាម្នាក់ដែលត្រូវបានលេចមុខលេខមាត់ពីខាងផលិតកម្មថោនដូចគ្នា ទើបគេឃើញសកម្មភាពថតបទចូលឆ្នាំរបស់ផលិតកម្មថោនកម្រមានតួឧស្សាហ៍ថតអោយហង្សមាស។ កន្លងមកគេធ្លាប់តែឮថាផលិតកម្មហង្សមាស និងថោន កុងគ្នារឿងបទចម្រៀង និងប្រជែងគ្នារឿងទីផ្សារតារាចម្រៀងប៉ុណ្ណោះ។ ប៉ុន្តែចុងក្រោយមានការទម្លាយថាផលិតកម្មទាំងពីរក៏កុងគ្នាណាស់ដែររឿងតារាសម្ដែង។ បើទោះជាក្នុងឆ្នាំនេះគេឃើញតារាសម្ដែងមួយចំនួនដែលហង្សមាសលើកស្ទួយត្រូវបានបង្ហាញខ្លួន ប៉ុន្តែមានការបញ្ជាក់ថានោះគឺដោយសារតែលោកអ៊ិន ទីតូ ដែលទើបតែចាកចេញពីហង្សមាសទៅដឹកនាំសម្ដែងអោយផលិតកម្មថោនជម្នះហៅមកតែប៉ុណ្ណោះ។ មានការបញ្ជាក់ថាតារាដែលថោនយកថតជាប្រចាំ គឺដាច់ខាតមិនថតនៅហង្សមាស ខណៈដែលនៅហង្សមាសក៏ប្រកាន់គោលការណ៍មិនប៉ះពាល់តារារបស់ថោនដូចគ្នា។ ជាក់ស្ដែងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសសម្រាប់តារាសាន់ដេគេឃើញមានការបង្ហាញខ្លួន…

ចៅប្រុសឈុំ អាឈុន ក្រោយសិល្បៈមានសន្ទុះ រត់ទៅលក់ឆៅកួយ

មុនទទួលមរណភាព តារាសម្ដែងជើងចាស់លោកឈុំ អាឈុន បានទទួលការគាំទ្រក្នុងនាមជាតារាសម្ដែងគួរសម តាមរយៈការបង្ហាញខ្លួន ក្នុងខ្សែភាពយន្តទាំងរឿងភាគ និងរឿងដុំមួយចំនួន។ យ៉ាងណាមិញ កេរ្តិ៍ឈ្មោះដែលលោកបន្សល់ទុកហាក់ត្រូវបានមហាជនបំភ្លេចចោល ដោយទើបតែមានការរំលឹកមកវិញ ក្រោយពេលតារាសម្ដែងលោក ព្រហ្ម ប្រសិទ្ធី ប្រកាសថាខ្លួនជាចៅប្រុសរបស់លោក និងប្រឹងពុះពារក្នុងសិល្បៈសិល្បៈដើម្បីស្នងលោកនោះតែប៉ុណ្ណោះ។ តារាសម្ដែងវ័យ២៧ឆ្នាំរូបនេះ បានអះអាងថាខ្លួនពិតជាចៅរបស់លោកឈុំ អាឈុន ដោយលោកឈុំ អាឈុន…

ពៅ លីដា បដិសេធមានហ៊ុនក្នុងភោជនីយដ្ឋានហេងហេង២

ក្នុងពិធីបើកសម្ពោធភោជនីយដ្ឋានហេងហេង២ នៅទល់មុខភោជនីដ្ឋានវីហ្វ្រេនបឹងត្របែក គេកត់សម្គាល់ថាមានតែតារាសម្ដែងកញ្ញា ពៅ លីដា ម្នាក់ប៉ុណ្ណោះដែលខ្នះខ្នែងខុសប្លែកពីតារាសិល្បៈផ្សេងទៀត ដែលបង្ហាញមុខជាភ្ញៀវកិត្តិយសនាយប់ថ្ងៃទី១២ កុម្ភៈ ។ ក្រៅពីប្រកូកប្រកាសអញ្ជើញតារាសិល្បៈ អោយចូលរួមធ្វើជាភ្ញៀវកិត្តិយស នាងក៏ត្រូវគេឃើញកាន់ក្បាលមេក្រូឡើង ឃោសនាពីសេវាកម្មដោយផ្ទាល់ និងប្រើប្រព័ន្ធហ្វេសប៊ុកផ្សព្វផ្សាយពីភោជនីយដ្ឋានថ្មីនេះដែរ ដោយសកម្មភាពរបស់នាងគឺមិនខុសពីអ្នកមាន ចំណែកទទួលផលប្រយោជន៍។ យ៉ាងណាមិញ នាងបែរជាអះអាងថាខ្លួន មិនមានហ៊ុនសូម្បីមួយ ចំណែកជាមួយហាងនេះ។…

តួស្រី”កំណត់ហេតុនាងនាថ” និងកីឡាករភ្នំពេញក្រោន អោបថើបគ្នាដូចប្ដីប្រពន្ធ

ក្នុងពិធីប្រកាសរឿង«សរសរកន្លោង»របស់ផលិតកម្មឥន្ទ្រីនិមិត្ត កាលពីយប់ថ្ងៃទី១១ កុម្ភៈ តារាសម្ដែងចាប់ផ្ដើមឡើងកូដនាងណាតាហ្សា ដែលជាកូនកាត់ខ្មែរឥស្លាម និងជាតួអង្គក្នុងរឿង«កំណត់ហេតុនាងនាថ» បានបង្ហាញសម្មភាពផ្អែមល្ហែមតែម្ដងដូចប្ដីប្រពន្ធជាមួយកីឡាករជនជាតិអាហ្វ្រិកខាងត្បូង ក្នុងក្រុមបាល់ទាត់ភ្នំពេញក្រោន។ នេះមិនមែនជាលើកទី១នោះទេ ប៉ុន្តែអាចចាត់ទុកថាជាការបង្អួតស្នេហ៍ស៊ីជម្រៅជាសាធារណៈ បន្ទាប់ពីអ្នកទាំងពីរប្រកាសថាស្រឡាញ់គ្នា។ ក្នុងឱកាសបណ្ដើរគ្នានាយប់នេះកញ្ញាណាតាហ្សា បានឡើងបកស្រាយបទចម្រៀង«ពីរនាក់បានហើយ» ដោយនាង និងកីឡាករខ្សែប្រយុទ្ធស្បែកខ្មៅ សេន ប៊ុយសេន មិនត្រឹមតែកាន់ដៃគ្នាបង្ហាញភាពផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរក៏អោបថើបគ្នាស្របនឹងបទចម្រៀងនោះផងដែរ។ នាងបានប្រកាសថារវាងនាង…

មាន សូនីតា ថាគ្មានបង្អែកជួយលុយបើកហាងម៉ឺនដុល្លារ

ធៀបនឹងតារាល្បីឈ្មោះលំដាប់ប្រទេស តារាសម្ដែងនាងមាន សូនីតា ទើបតែមានហាងជាទ្រង់ទ្រាយមធ្យមមួយពាក់ព័ន្ធនឹងអាជីវកម្មកែច្នៃក្រមាជារបស់ខ្លួនប៉ុណ្ណោះ បន្ទាប់ពីនាងក្លាយជារាជនីក្រមានៅលើហ្វេសប៊ុកប្រមាណជា៣ឆ្នាំមកហើយ។ យ៉ាងណាមិញតារាស្រីរូបនេះ បានអះអាងថាហាងថានាងមិនចំណាយដល់ខ្ទង់ម៉ឺនដុល្លារប្រាកដមែន ប៉ុន្តែជាញើសឈាម ដែលមិនខ្វល់រឿងមានអ្នកណាជាបង្អែកនាំអោយនាងខូចឈ្មោះ។ ក្នុងពិធីសម្ពោធហាង«ផ្ទះស្រឡាញ់»នៅម្ដុំផ្លូវប៉ាស្ទ័រជិតហាងBrown ម្ដុំបឹងកេងកង ផ្គួបនឹងខួបកំណើតគម្រប់២៧ឆ្នាំ កាលពីយប់ថ្ងៃទី១០ កុម្ភៈ គេឃើញពិធីរបស់នាងមិនសូវធ្វើឡើងធំដុំប៉ុន្មានទេ បើទោះតារាល្បីៗដូចជាឱក សុគន្ធកញ្ញា និងតារាសម្ដែងចាន់ ស្រីរ័ត្ន ជាដើមបង្ហាញខ្លួន។…

អតីតតារាសម្ដែង កែវ សុរិយា ប្ដីប្រើហិង្សាឡើងបាក់ស្បាត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក និងការបង្ហោះដោយផ្ទាល់នៅលើគណនីផ្លូវការ គឺតារាសម្ដែងនាងកែវ សុរិយា ដែលអ្នកណាក៏ស្គាល់ថាស៊ិចស៊ី និងហ៊ឺហារមិនអន់ជាងតារាហូលីវូដ ព្រោះតែមានហាងពីរបីដូចសេដ្ឋីនោះ បានធ្លាក់ខ្លួនមិនគួរអោយជឿ។ នាងត្រូវស្វាមីបង្ខាំងអោយនៅតែនៅក្នុងបន្ទប់ និងប្រើហឹង្សារហូតលែងចុះដី ខណៈដែលមុនទម្លាយអោយដឹងពីរឿងបែកបាក់ស្វាមី ក៏ត្រូវប្ដីគុបនឹងកំាបិតបណ្ដាលអោយដាច់សាច់មួយដុំចំសុដន់។ នាងបានបញ្ជាក់នៅលើគណនីផ្ទាល់ខ្លួនថា ជីវិតអាពាហ៍ពិពាហ៍មិនមានអ្នកណាចង់បែកនោះទេ ដោយសារតែអាណិតកូនដែលមិនបានដឹងអី។ ប៉ុន្តែមកពីការអត់ទ្រាំលែងតស៊ូបាន និងបណ្ដាលមកស្វាមីទុកកូននាងចោលដោយលែងទទួលខុសត្រូវទើបជីវិតបែកបាក់តែជៀសមិនផុត។ តារាដែលមានឈ្មោះពិតថាកែវ សុភា រូបនេះ…

លី ច័ន្ទសីហា ថាគូស្នេហ៍កំពូលប្រច័ណ្ឌ

ក្នុងពិធីសម្ពោធហាងថ្មីកាលពីថ្ងៃទី៩ កុម្ភៈ កញ្ញាលី ច័ន្ទសីហា មិនត្រឹមតែបញ្ជាក់ពីមហិច្ឆតារបស់ខ្លួនក្នុងការបើកបន្ថែមនូវជំនួញបន្ថែមប៉ុណ្ណោះ ប៉ុន្តែក៏បានទម្លាយអនាគតស្វាមីក្មេងរបស់នាងក៏ប្រច័ណ្ឌណាស់ដែរ។ យ៉ាងណាមិញ អ្នកទាំងពីរបានអះអាងថានឹងចាប់ដៃគ្នាដោយមិនបែកគ្នានោះទេ ដើម្បីកុំអោយមហាជនរិះគន់។ លី ច័ន្ទសីហា និយាយថាបើទោះជាគូស្នេហ៍របស់នាងអនុញ្ញាតិអោយនាងនៅសម្ដែងខ្លះៗ ប៉ុន្តែធាតុពិតលោកប្រច័ណ្ឌចំពោះនាងយ៉ាងខ្លាំង ជាពិសេសបើនាងបង្ហាញភាពរាក់ទាក់ជាមួយអ្នកណាម្នាក់។ ចឹងហើយទើបនាងមិនសូវហ៊ានសម្ដែងក្នុងឈុតឱបថើបប៉ុន្មានទេ ដើម្បីកុំអោយសង្សារប្រច័ណ្ឌ និងនាំអោយមានរឿងអន់ចិត្តគ្នា។ នាងថារយៈពេលកន្លងមករវាង និងសង្សារមិនអត់ឈ្លោះគ្នានោះទេ ប៉ុន្តែបណ្ដាលមកពីចេះលួងគ្នាទើបមិនខុសពីអណ្ដាតនឹងធ្មេញ…

លី ច័ន្ទសីហា សម្ញែងហាងថ្មីអស់ជាង៣ម៉ឺន ថាគ្មានចំណែកគូដណ្ដឹង

នៅថ្ងៃត្រង់ថ្ងៃទី៩ កុម្ភៈ តារាសម្ដែងកញ្ញា លី ច័ន្ទសីហា បានធ្វើពិធីបើកហាងថ្មីយ៉ាងហ៊ឹកហ៊ាក់នៅម្ដុំឡានទឹកមេភ្លើង បន្ទាប់ពីនាងត្រូវគេដឹងថាមានហាងសម្អាងការមួយរួចហើយ និងទើបទិញផ្ទះមួយល្វែងថ្មីៗ។ នាងបដិសេធទាំងស្រុងថាបុរសគូដណ្ដឹងដែលជាមន្ត្រីយោធាមិនបានរួមចំណែកជួយលុយកាក់នាង អោយបើកហាងថ្មី ដែលចាយអស់ជាង៣ម៉ឺនដុល្លារនាពេលនេះទេ។ ឆ្លើយតបនឹងសួរថាផ្ទះទិញថ្មីផង និងបើកហាងថ្មីផង តើបុរសជាគូស្នេហ៍ជួយលុយប៉ុន្មានម៉ឺន កញ្ញាលី ច័ន្ទសីហា បានអះអាងថា អត់មានចំណែករបស់អនាគតស្វាមីចូលរួមនោះទេ គឺលុយទាំងទិញផ្ទះ និងបើកហាងជាលុយរបស់នាង…