ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្រាយបំភ្លឺរឿង លោកសក្តិ៤ សុខ សាវី អនុប្រធានមន្ទីរចរាចរណ៍ខេត្ត​ស្វាយរៀង ដែលមានការចុះផ្សាយតាមFacebook «ទំនួញកម្ពុជា»

ស្វាយរៀងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា៖ សូមធ្វើការបំភ្លឺចំពោះករណីម្ចាស់ផេកហ្វេសបុកឈ្មោះ #ទំនួញកម្ពុជា ដែលបានសរសេរអត្ថបទផុសក្នុងផេករបស់ខ្លួនចោទប្រកាន់ថា ៖ លោកសក្តិ៤ សុខ សាវី អនុប្រធានមន្ទីរចរាចរណ៍ខេត្ត​ស្វាយរៀង ផ្អឹបសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍មួយចោល រង់ចាំគោះយកលុយពីម្ចាស់ឡាន ដោយនិយាយថាទាល់​តែ២,០០០ដុល្លារ ទើបយកឡានចេញបាន ដែលមានខ្លឹមសារដូចខាងក្រោម ៖ កាលពីថ្ងៃទី ១០ ខែធ្នូ…

ជនជាតិម៉ាទ្បេស៊ីម្នាក់ ស្លាប់ដោយសារជំងឺធ្លាយពោះរៀនតូច នៅពេទ្យបង្អែកខេត្តសៀមរាប

សៀមរាបៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ០១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៨ នៅមន្ទីរបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់។ សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ DANNIS MATHA S VETHAMUTHU ភេទប្រុស…

ខឹងគេបង្អាប់ខ្លួនច្រើនដងពេក ផ្ទុះកំហឹង យកកាំបិតកាប់​..!​

​បន្ទាយមានជ័យៈ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៧ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការបង្រ្កាបករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត…

ទេព បូព្រឹក្ស សម្រេចបញ្ចប់ក្ដៅ ក្រៅប្រព័ន្ធតុលាការ

នៅទីបំផុតតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានប្រកាសអោយដឹងពីការបញ្ចប់ចម្រូងចម្រាស់ជាមួយម្ចាស់ហាងសមុទ្រនៅជិតពេទ្យកុមារជាតិហើយ ដោយនាងបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី២៨ ធ្នូ ដោយនាំជនបង្កដែលបានជះ និងគប់កំប៉ុងស្រាប៑ៀ មកសុំទោសជាសាធារណៈ។ នាងទទួលបានលក្ខណ្ឌ៣ជាថ្នូរនឹងការបញ្ចប់ពាក្យបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការនេះ គឺទទួលបានការលុបលាងកិត្តិយស ដោយជនបង្កប្រកាសសុំទោស ទទួលបានទឺកប្រាក់ចំនួន១ម៉ឺនដុល្លារក្នុងចំនួនទឹកប្រាក់ដែលគ្រោងទារ១០ម៉ឺនដុល្លារ និងទទួលលក្ខណ្ឌមិនគុំគួនពីសំណាក់់ជនបង្ក។ ជនបង្កដែលបានធ្វើអោយកើតឡើងរឿងក្ដៅក្រហាយចំពោះនាង បានអះអាងថាឈ្មោះ រស្មី ដោយជនបង្កថាហេតុផលដែលខ្លួនជ្រុលជ្រួសធ្វើរឿងដ៏អាក្រក់នោះ គឺដោយសារតែខ្លួនស្រវឹងជោគជាំ។…

បង្រ្កាបទូកនេសាទ ដោយប្រើឧបករណ៍បទល្មើសឆក់ត្រីទ្រង់ទ្រាយធំ​!

យោងតាមផេក ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា នៅវេលាម៉ោង១២និង១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ របស់ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញល្បាត និងឃាត់ទូកនេសាទមួយគ្រឿងដោយកំពុងប្រើឧបករណ៍បទល្មើសឆក់ត្រីជាទ្រង់ទ្រាយធំ បច្ចុប្បន្នមនុស្សចំនួន១០នាក់ នៅលើទូក បានបញ្ជូនទៅឲ្យខាងជំនាញរដ្ឋបាលជលផលកសាងសំណុំបែបបទដើម្បីបញ្ជូនទៅតុលាការ៕

ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​ ដោយ​គាំងបេះដូង​

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​ ស្ថិត​នៅ​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ក្រុង​/​ខេត្តសៀមរាប​ កាលពី​វេលា​ម៉ោង​ប្រហែល​១២​និង​៥​នាទី​ ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ BAI​ CHANGJUN​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជនជាតិ​ចិន​។​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​…

​ក្រុមចោរជាជនជាតិចិន បន្លំជាបុគ្គលិក​ក្រុមហ៊ុនអនឡាញ ចូលក្នុងកាស៊ីណូ​អូរ​ស្មាច់ រី​សត លួចទូរសព្ទចំនួន​១៤៣​គ្រឿង!

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកម្រិត​ស្រាល សហការ​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​អូរ​ស្មាច់ រី​សត ធ្វើការ​ឃាត់ ខ្លួន​ជនជាតិ​ចិន​ចំនួន​​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ក្នុង​ក្រុមហ៊ុន ។​ ​ជនសង្ស័យ​មានឈ្មោះ សៀ​ជី សៀង (XIE Jixiang) ភេទ​ប្រុស…

ជនជាតិចិនលួចទូរសព្ទពីក្រុមហ៊ុន យកមកឲ្យសង្សារជនជាតិខ្មែរ ចុងក្រោយជាប់ខ្នោះទាំង២!

ឧ​ត្ត​រ​មានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​២រសៀល កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកម្រិត​ស្រាល បាន​បន្ត​ការស្រាវជ្រាវ​ករណី​ជនជាតិ​ចិន​លួច​ទូរស័ព្ទ ដោយ​ធ្វើការ​តាម​ឃាត់ខ្លួន​បក្ខពួក​បាន​ម្នាក់ទៀត ឈ្មោះ សុំ ស្រី​ល​ក្ខ័ អាយុ​២៦​ឆ្នាំ នៅ​ភូមិ ភ្នំ​មន្ទីរ ឃុំ ព្រែកកក ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម…

លួចគេបានគ្រាន់ គេទាន់ក្រែល…

បាត់ដំបងៈ កាលពីវេលាម៉ោង ០៦ និង២០នាទីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ) នៅចំណុចផ្លូវប្រឡាយស្ថិតក្នុងភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យខាងលើឈ្មោះ ចាន់ ផាន់រ៉ូត ហៅ…

Update៖ សពយុវជនម្នាក់ ស្លាប់ពីព្រឹកមិញ មិនមែនឃាតកម្មទេ តាមពិតជាករណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ Post News ថា សពយុវជនម្នាក់ ដែលប្រជាពលរដ្ឋប្រទះឃើញ ព្រឹកមិញហើយសង្ស័យជាករណីឃាតកម្មនោះ តាមពិតទៅគឺគ្រាន់តែជាគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ។ ក្រោយពីការត្រួតពិនត្យនៅកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ ដោយវិជ្ជបណ្ឌិត នង សុវណ្ណរដ្ឋ ពេទ្យតុលាការ បានបញ្ជាក់ថា…