ជនសង្ស័យដែលឱបថើប ប្រើដៃលូកស្ទាបប្រដាប់ភេទក្មេងអាយុ៩ឆ្នាំ ពេលនេះត្រូវតុលាការឃុំខ្លួនហើយ!

កំពង់ចាមៈ ករណីអំពើអាស ប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបង្ក្រាបកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានលោក សួន សំណាង ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៧៤២ ត.ព្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិទី៦ សង្កាត់វាលវង់…

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ពីបទ «រំលោភសេពសន្ថវៈ»តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ

កណ្តាលៈ សមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សូមបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ និងកម្លាំងផ្នែកជំនាញស្រុក បានធ្វើការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ១៨៦ ចុះថ្ងៃទី១៩ ខែមិនា…

Update៖ ​រោងចក្រកែច្នៃប្រេងខ្មៅផលិតទៅជាប្រេងម៉ាស៊ូត​គ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្រា្កប នៅកំពង់ស្ពឺ!​​

កំពង់ស្ពឺៈ រោងចក្រកែច្នៃប្រេងខ្មៅផលិតទៅជាប្រេងម៉ាស៊ូត ត្រូវបានបង្ក្រាបដោយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។ ដោយមានការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់ មន្ត្រីជំនាញ នាវេលាម៉ោង១៣.៥០នាទីរសៀលថ្ងៃព្រហស្បត្តិ៍…

ជនដៃដល់ដែលកាប់សិស្សសាលាព្រៃល្វា២នាក់រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់​តុលាការហើយ!

តាកែវៈ ​លោកឧត្តមសេនីយ៍ត្រី សួន ផុន ស្នងការរងខេត្តតាកែវ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សាប៉ុនប៉ងមនុស្សឃាត ក្រោយធ្វើសកម្មភាពកាប់សិស្សវិទ្យាល័យព្រៃល្វា២នាក់ រងរបួសធ្ងន់ ​បន្ទាប់ពីធ្វើការសាកសួរជនដៃដល់គឺមានតែម្នាក់ ចំណែក២នាក់ទៀតជាសាក្សីតែប៉ុណ្ណោះ។…

សមត្ថកិច្ចចុះបង្ក្រាបទីតាំង​ចម្រាញ់​កាក​សំណល់​ប្រេង​ខ្មៅ​ដែល​ប្រើ​រួច ទៅ​ជា​ប្រេងម៉ាស៊ូត ដើម្បី​លក់​បន្ត​លើ​ទីផ្សារ

កំពង់ស្ពឺៈ សមត្ថកិច្ចចុះបង្ក្រាបទីតាំង​ចម្រាញ់​កាក​សំណល់​ប្រេង​ខ្មៅ​ដែល​ប្រើ​រួច ទៅ​ជា​ប្រេងម៉ាស៊ូត ដើម្បី​លក់​បន្ត​លើ​ទីផ្សារ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងនោះដែរ សមត្ថកិច្ចបានឆែកឆេររកឃើញ៖ ធុង​ខៀវ​ម៉ាក (Interrox st 50) ចំនួន​៥៤​ធុង…

ឡើងស្ងាត់ៗគាស់ផ្ទះគេ ចុះមកវិញ..ប្រជាពលរដ្ឋនិងសមត្ថកិច្ចចាំស្វាគមន៍!

ភ្នំពេញៈ​ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យ៣នាក់ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួន ក្រោយធ្វើសកម្មភាព​គាស់ផ្ទះប្រជាពលរដ្ឋ នៅភូមិព្រៃទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​។ ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ធា រចនា អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ,ទី២​អាយុ១៤ឆ្នាំ ជាងម៉ាស៊ីនត្រជាក់​…

អុញនោះ! ចាក់សាំងមិនគ្រប់លីត្រ ត្រូវសមត្ថកិច្ចបិទទីតាំងចោល បញ្ជូនសំណុំរឿងទៅតុលាការ!!!

កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូចែកចាយ ចំនួន៣ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង៣ ផងដែរ។ ក្រោយការត្រួតពិនិត្យ…

ហ៊ានម្ល៉េះ! ជិះកង់មកអង្គុយលក់ថ្នាំញៀនជាប់ខ្នោះទាំងអ្នកលក់និងអ្នកទិញ

ភ្នំពេញៈ ជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន៩កញ្ចប់តូច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ឃាត់ខ្លួន ហើយដោយឡែកជនសង្ស័យម្នាក់ទៀត ជាអ្នកមករកទិញថ្នាំយកទៅប្រើប្រាស់ក៏ឃាត់ខ្លួនដែរ យកមកសួរនាំនៅប៉ុស្តិ៍ ។ ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោងប្រហែល១០និង៤០នាទី យប់ថ្ងៃទី១៨ ធ្នូ ២០១៨ ត្រង់ចំណុចមុខអាគារសានសុខ ផ្លូវបេតុង ក្រុមទី៤ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យមានចំនួន២នាក់ ទី១មាន ឈ្មោះ…

សមត្ថកិច្ចឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា ពីបទ ហិង្សា​ដោយ​ចេតនា​ ​

មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលា​ម៉ោង៩​​ថ្ងៃទី​១៨ ​ខែធ្នូ ឆ្នាំ​២០១៨​នេះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ចុះ​អនុវត្ត​ដីកា លេខ​១១៦​ដក​ឧ​/២០១៨ របស់​ចៅក្រម​ជុំនំ​ជំ​រះ​សាលា​ឧ​ទ្ធ​ណ៍ បង្គាប់​ឲ្យ​ចាប់ខ្លួន​​ជន​ត្រូវ​ចោទ​ឈ្មោះ ភេទ សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជាប់ចោទ​ពីបទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ។​…

ទៀតហើយលក់មិនគ្រប់លីត្រ! ដេប៉ូប្រេងឥន្ធនៈTELA ឈូករ័ត្ន នៅក្នុងខណ្ឌច្បារអំពៅ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូចែកចាយ ចំនួន ០២…