ទម្លាប់ទទួលទានទឹក៣យ៉ាង ធ្វើឲ្យខូចតម្រងនោម
ទោះបីជាមានការចុះផ្សាយជាច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាទួលទានទឹកមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ដល់តម្រងក៏ដោយ ប៉ុន្តែមនុស្សភាគច្រើននៅតែមិនយកចិត្តទុកដាក់ដដែល។ អ្នកត្រូវដឹងថា នៅពេលតម្រងនោម មានសុខភាពមិនល្អ រូបរាងកាយអាចប្រឈមនឹងបញ្ហាជាច្រើនដូចជា សក់ស្ងួត សក់ជ្រុះ រង្វង់ភ្នែកខ្មៅ និងត្រជាក់ចុងដៃចុងជើង។ ដូច្នេះ ដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ អ្នកគួរតែជៀសវាងទម្លាប់៣យ៉ាងដូចខាងក្រោម៖ ផឹកតែ បន្ទាប់ពីសេពគ្រឿងស្រវឹង មនុស្សមួយចំនួនធំគិតថា ការផឹកតែបន្ទាប់ពីសេពគ្រឿងស្រវឹង អាចជួយឲ្យពួកគេឆាប់ស្វាងឡើងវិញ។ ក៏ប៉ុន្តែការពិតទម្លាប់មួយនេះមិនត្រឹមត្រូវនោះឡើយ ផ្ទុយទៅវិញវាអាចធ្វើឲ្យខូចតម្រងនោម។…