បើកបរមិនប្រយ័ត្នចាំងចំណាំងផ្លាតពីរថយន្តមួយទៀត បើកជ្រុលទៅបុកបង្កាន់ដៃស្ពានអូរតាគី
បាត់ដំបង: ភ្នាក់ងារ Post News បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង២០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ដែលគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តកាមរីមួយគ្រឿងបើកខុសបច្ចេកទេសជ្រុលទៅបុកបង្កាន់ដៃស្ពានអូរតាគី បណ្តាលអោយរថយន្តខូចខាតធ្ងន់ធ្ងរ ចំនែកម្ចាស់រថយន្តដែលជាអ្នកបើកបរ រងរបួសស្រាល…