បាត់រថយន្តនៅខេត្តតាកែវ ប៉ុន្មានម៉ោងក្រោយឃើញនៅខណ្ឌពោធិ៍សែនជ័យ ឃាត់បានជនសង្ស័យ២នាក់

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការបាត់រថយន្តពីខេត្តតាកែវ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏ត្រូវបានសាច់ញាតិបងប្អូនបានប្រទះឃើញរថយន្តដែលបាត់ខាងលើ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដោយមានជនសង្ស័យ២នាក់កំពុងអង្គុយបកស្តុតរថយន្ត ទើបឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ការប្រទះឃើញរថយន្តខាងលើនេះ គឺបានកើតឡើងកាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ យោងតាមប្រភពព័ត៌មានពីបងប្អូនរបស់ជនរងគ្រោះជាម្ចាស់រថយន្តបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ ហៀង សេង…

គ្រោះថ្នាក់ចរាចរាណ៍ ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ

បាត់ដំបងៈ នៅវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី១២ ខែមីនានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតទ្បើងរវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ នៅផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៣៩ ភូមិអូរញូរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្ដបាត់ដំបង។ សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូម៉ាកហុងដាទ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1A2791…

សមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើងវាយតប់គ្នាជាង២០នាក់

បាត់ដំបងៈ ជនសង្ស័យប្រុសស្រី ជាក្រុមក្មេងស្ទាវជាង២០នាក់ ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង ធ្វើការចាប់ខ្លួនបានជាបន្ទាប់ ក្រោយពីបានបង្កហិង្សា វាយតប់គ្នាយ៉ាងអាណាធិបតេយ្យ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសួនច្បារ សម្តេច ស ខេង ស្ថិតក្រុមទី៤២ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង…

សមត្ថកិច្ចបង្ហាញមុខ ក្មេងអន្ធពាល១ក្រុមដែលបានកាប់ប្រហារលើយុវជនម្នាក់ដាច់ដៃម្ខាង

ភ្នំពេញៈ នាវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានធ្វើសន្និសីទ សារព័ត៌មានបង្ហាញមុខ ក្រុមជនអន្ធពាល១ក្រុម ជាសាធារណៈ ក្រោយពីក្រុមជនដៃដល់ទាំង៩នាក់នេះ រួមនឹងបក្ខពួកមួយចំនួនទៀត ធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យដាច់ដៃម្ខាង កាលពី៥ថ្ងៃមុន…

ខណ្ឌពោធិ៍សែនជ័យ អាចនឹងមានភ្លើងប្រើវិញនៅម៉ោង៤ល្ងាចនេះ!

ភ្នំពេញៈ យោងតាមការព័ត៌មានបន្ថែមពីអគ្គិសនីកម្ពុជា ជុំវិញករណីដាច់ចរន្តអគ្គិសនីនៅ P063 និង P317 ដែលមានទីតាំងស្ថិតនៅ ភូមិថ្មគោល និងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុ ដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងទាប(LV) ហើយពេលនេះក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៤ល្ងាចនេះ៕

First News: ខណៈនេះអគ្គិភ័យកំពុងឆាបឆេះ ផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ខណៈនេះមានសេចក្តីរាយការណ៍គួរឲ្យរន្ធត់មួយ បានឲ្យដឹងថា អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ព័ត៌មានលម្អិត សារព័ត៌មាន Post News នឹងធ្វើការផ្សាយបន្ត៕

First News ៖ ខណៈនេះ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង សង្ស័យមានអ្នករបួស

បាត់ដំបងៈ ប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 2Z-1117 បើកបរខ្វះការប្រុងប្រយត្ន័ បុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ សង្ស័យមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិឆ្កែកូន…

ងប់លេងល្បែងខុសច្បាប់ ត្រូវបានប៉ូលិសឃាត់ខ្លួន

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការបង្រ្កាបនិងចាប់ខ្លួនយុវជនមួយក្រុមដែលកំពុងសម្ងំលេងហ្គេមបាញ់ត្រីយ៉ាងជក់ចិត្ត ។ប្រតិបត្តិការដែរបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យុវជន៥នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការឃាត់ខ្លួនបានដោយផ្ទាល់ ខណៈដែលយុវជនទាំងនោះកំពុងសម្ងំ លេងហ្គេមបាញ់ត្រីដែលជាល្បែងខុសច្បាប់ ។ក្នុងការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនោះ សមត្ថកិច្ចដកហូតបានទូហ្គេមបាញ់ត្រី១គ្រឿង និងយុវជនម្នាក់ជាអ្នកមើលការខុសត្រូវនៅក្នុងទីតាំងនោះផងដែរ ។…

មិត្តក្បត់មិត្ត ព្រោះតែ ៧៧០ដុល្លារ

កណ្តាល: ករណីនារីម្នាក់ជាអ្នកបកប្រែភាសាចិនក្នុងរោងចក្រ បានឆបោកម៉ូតូ នារីម្នាក់ទៀតមានមុខរបរបកប្រែភាសាចិនដូចគ្នា យកម៉ូតូទៅបញ្ចាំយកលុយ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះកើតហេតុ កាលពីវេលាម៉ោង០៧និង៤៥នាទី ព្រឹកថៃ្ងទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចរោងចក្រ ភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះសូត្រ សៀកម៉េង ភេទស្រី…

សមត្ថកិច្ច២ប៉ុស្តិ៍ បានដេញចាប់ចោរឆក់កាបូប ឃាត់បានជនសង្ស័យ៤នាក់ តែបាត់លុយ៥ពាន់ដុល្លារ

ភ្នំពេញ: ស្រ្តីម្នាក់ត្រូវបានចោរឆក់យកកាបូបលុយ អស់ចំនួនជាង៥ពាន់ដុល្លារ ក្នុងខណៈពេលដែលគាត់ កំពុងចុះពីលើរថយន្ត ភ្លាមៗនោះសមត្ថកិច្ច បានដេញតាមរហូតដល់តាំងហ្គែមបាញ់ត្រីមួយកន្លែង និងបានឃាត់បានជនសង្ស័យចំនួន៤នាក់ រកឃើញកាបូបនោះមក ប៉ុន្តែនៅក្នុងកាបូបនោះមិនមានលុយឡើយគឺមានតែឯកសារ មួយចំនួនតែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចតាម ផ្លូវស្ថិតនៅជិតវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប…