ហាយឡែនឌឺ ព្រលះម៉ូតូសង់កូរ៉េ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
បាត់ដំបងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡេនឌឺ បុកជាមួយម៉ូតូវេលាម៉ោង៤៖៤០នាទីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅកំណាត់ផ្លូវលេខ៥៧B ក្រុមទី១៥ ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកវរសនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តហាយឡេនឌឺពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២M-១៨៨១…