មន្ត្រីពេទ្យជាប់កិច្ចសន្យា៨២នាក់នៅស្រុករមាសអំពាវនាវសុំឲ្យសម្តេចតេជោ អន្តរាគមន៍បញ្ចូលក្របខណ្ឌរដ្ឋ
ស្វាយរៀងៈ មន្រ្តីពេទ្យជាប់កិច្ចសន្យាចំនួន៨២នាក់ដែលបម្រើការងារនៅតាមមណ្ឌលសុខភាព និងនៅក្នុងមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក បានមកជួបជុំគ្នាសុំឲ្យលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបកស្រាយអំពីការបញ្ចូលក្របខណ្ឌរដ្ឋដល់មន្ត្រីជាប់កិច្ចសន្យា និងភាពមិនប្រកតីក្នុងការបញ្ជូនឈ្មោះអ្នកមិនមែនជាមន្រ្តីជាប់កិច្ចសន្យាបញ្ចូលទៅក្នុងក្របខណ្ឌរដ្ឋ ដោយអយុត្តិធម៌។ហើយបានអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាលបញ្ចូលមន្ត្រីជាប់កិច្ចសន្យា ទាំង៨២នាក់បានជាប់ជាបុគ្គលិកក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើការងារសុខាភិបាលបន្តទៀត។ ករណីមន្រ្តីជាប់កិច្ចសន្យាមកជួបជុំគ្នានេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង០០ព្រឹកថ្ងៃទី១៥ មិថុនា ២០១៦ នៅសាលប្រជុំមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត…