អាជ្ញាធរខេត្ត បង្កើតស្នាក់ការនគរបាល ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ទេសចរណ៍

សៀមរាបៈ នគរបាលខេត្តសៀមរាបដោយមានការឯកភាពពីអាជ្ញាធរខេត្ត បានបង្កើតស្នាក់ការនគរបាល (Police Box)មួយកន្លែង ដើម្បីបំពេញការងារបន្ថែម ក្នុងកិច្ចការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងបរិវេណ ផាប់ស្ទ្រីត ដោយមានការចាត់តាំងមន្ត្រីនគរបាលប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដោយមានប្រព័ន្ធទូរសព្ទ័ចាំទទួលសេចក្តីរាយការណ៍ ព្រមទាំងមានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីធ្វើការអង្កេតត្រួតពិនិត្យជាប្រចាំនៅបរិវេណ ផាប់ស្ទ្រីតទាំងមូល។ ស្នាក់ការនេះ គឺបានរួមចំណែកក្នុងកិច្ចការ ការពារសន្តិសុខ…

ឈើប្រណិតជាច្រើនម៉ែត្រគូបត្រូវបាននាំឆ្លងដែនចូលក្នុងប្រទេសថៃតាមច្រករបៀងគីឡូ៩ (មានវីដេអូ)

បាត់ដំបងៈ ឈើប្រណិតជាច្រើនម៉ែត្រូវគូបត្រូវនាំឆ្លងដែនចូលក្នុងប្រទេសថៃតាមច្រករបៀងគីឡូ៩ ដោយប្រជាពលរដ្ឋបានប្រទះឃើញឈើប្រណិតជាច្រើនដែលបានឈ្មួញនាំមកទម្លាក់គរទុករង់ចាំនាំចេញទៅប្រទេសថៃ ក្នុងចំណុចភូមិអូល្វា ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយពីបានប្រទះឃើញឈើជាច្រើននោះហើយ ប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មាន ហើយក្រោយពីបានថតយករូបភាពរួច ក៏បានទំនាក់ទំនងទៅលោក លី ជូបៀង មេខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងដើម្បីឲ្យជំនាញចុះមកត្រួតពិនិត្យតាមរយៈលេខទូរសព្ទ ០៩២ ១៧៧ ៧៩១ លោកបាន ប្រាប់អ្នកយកព័តិថា ឈើដែលនាំមកស្តុបទុកនៅភូមិឃុំខាងលើជាឈើមានច្បាប់និងសំរាប់កសាងផ្ទះ…

ចោរអស់ល័ក្ខ លួចគេបានគ្រាន់ ពេលគេទាន់ ជាប់ខ្នោះបានសម្រេច

ភ្នំពេញៈ ជនសង្ស័យម្នាក់ញ៉ាមលួចទូរសព្ទ័ដៃតាមបន្ទប់ បានសម្រេចតែត្រូវអស់លក្ខ័ក្រោយពេលម្ចាស់តាមទាន់ បានចាប់ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កើតឡើង​កាលពីវេលាម៉ោង១និង១០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ បើតាមប្រភពព័ត៌មានពីកន្លែងកើត​ហេតុបានឲ្យ​ដឹងថា កន្លងមកពួគកាត់តែងតែបាត់ទូរស័ព្ទ កាបូបលុយ នឹងរបស់របរមួយចំនួនទៀត បន្ទាប់ពីមានការបាត់ជាញឹកញាប់ ពួកកាត់បានឃ្លាំមមើល ទើប​ឃើញ​ជនសង្ស័យធ្វើ​សកម្មភាព បាននាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។…

ចុះបង្ក្រាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានមួយសម្បុក

បន្ទាយមានជ័យៈ ​កម្លាំអ​នគបាលស្រុកម៉ាឡៃ កម្លាំងប៉ុស្តិ៍​បឹងបេង សហការជាមួយកម្លាំងការពារព្រំដែន៨១៥ បានចុះបង្ក្រាបករណី​ជួញដូរគ្រឿងញៀន ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៦នាក់ កាល​ពី​វេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ឧសភា ២០១៦ នៅ​ចំណុចភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ​ ប្រភព​ឲ្យដឹងថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ ដឹកនាំដោយលោកវីរសេនីយ៍ត្រី អៀម រីម អធិការនគបាលស្រុកម៉ាឡៃ កម្លាំងប៉ុស៍បឹងបេង…

អ្នកស្រឡាញ់ Selfie ឯកជន ឬជាក្រុម អាចរីករាយជាមួយ LG Stylus 2

ភ្នំពេញៈ ថ្មីៗនេះ LG បាននាំចូលនូវស្មាតហ្វូនស៊េរីថ្មីបំផុត សម្រាប់បំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដែលស្រឡាញ់ការថត selfie ដោយចាប់ពីពេលនេះតទៅ ពួកគេអាចរីករាយជាមួយក្រុមគ្រួសារក្នុងគ្រប់កម្មវិធីដោយការថត selfie ជាមួយ LG Stylus 2។ LG Stylus 2 Dual ជាប្រភេទទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុត…

មេចោរប្លន់ប្រើកាំភ្លើង AK ល្បីឈ្មោះ ក្រោយតុលាការដោះលែង បានគំរាមសម្លាប់មន្ត្រីនគរបាល ២រូប

បន្ទាយមានជ័យៈ មេចោរប្លន់ប្រើកាំភ្លើង AK ដែលធ្លាប់វាយម្ចាស់ផ្ទះ ឲ្យរបួសធ្ងន់ ហើយប្លន់យកទ្រព្យ នៅភូមិរំដួល ស្រុកព្រះនេត្រព្រះកន្លងមក ក្រោយពីតុលាការដោះលេង ឲ្យមានសេរីភាពវិញ កាលពីពេលថ្មីៗនេះ ឥឡូវ បានគម្រាមសម្លាប់មន្ត្រីនគរបាល២រូប ដែលជាអ្នកធ្លាប់ចាប់រូបគេផ្ទាល់ដៃ។ ក្នុងគណនីបណ្តាញសង្គមរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានសរសេរថា “មុខសញ្ញាឈ្មោះ…

សម្តេច ហ៊ុន សែន ប្រកាសយកថ្ងៃ៤មិថុនា ឆ្នាំ២០១៧ ជាថ្ងៃបោះឆ្នោតឃុំសង្កាត់

ភ្នំពេញ: នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានប្រកាសជាសាធារណៈ នូវការសម្រេចយកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាថ្ងៃនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងប្រទេសកម្ពុជា។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងពិធីចែកសញ្ញាបត្រ នៃសាកលវិទ្យាល័យអាស៊ីអឺរុបនាព្រឹកថ្ងៃទី២៥ ខែឧសភាថា កន្លងមកនេះ សម្តេចបានទទួលសំណើរ ពីក្រសួងមហាផ្ទៃ ក្នុងនោះសម្តេចក្រឡាហោម ស…

កាន់កាំបិតបុ័ងតោ សំដៅទៅកាប់បុរសម្នាក់ តែមិនស្លាប់ គ្រាន់តែរបួស នៅខេត្តកណ្តាល

កណ្តាល: កាន់កាំបិតបុ័ងតោ សំដៅទៅកាប់បុរសម្នាក់ តែជនរងគ្រោះឃើញទាន់ ក៏យកដៃខាងឆ្វេងរង បណ្តាលឲ្យមានរបួស ចំនុចភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល នាវេលាម៉ោង០៦និង១០នាទី ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦នេះ។ សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឈ្មោះយ៉ាត ចាន់ណារា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ…

នារីស្រស់ស្អាត២នាក់ ស៊យទាំងយប់ស្គាល់ប៉ះចំប្រុសស្អាត

ភ្នំពេញៈ នារីស្រស់ស្អាត់២នាក់ ស៊យទាំងយប់! ស្គាល់ប៉ះប្រុសបោក! ធ្វើជាខ្ចីម៉ូតូជិះយកទៅបាត់! នារីពីរនាក់ត្រូវបានបុរសម្នាក់ឆបោកម៉ូតូ ជិះយកទៅបាត់ស្រមោលដោយសុវត្ថិភាព ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីប់ថ្ងៃទី២៣ឧសភា ត្រង់ចំនុចក្នុងក្លឹបប្លូហ្សូន ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាត សុខន ហៅពៅ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការនីរោងចក្រ…

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតគ្រឿងញៀន១ឈុត នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: ដោយមានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលផ្នែកយុត្តិធម៍ ខណ្ឌច្បារអំពៅ សហការជាមួយនគរបាលប៉ុស្ត៍ច្បារអំពៅ២ ចុះបង្ក្រាបជាក់ស្តែង ករណី ជួញដូរ និងសំរួលផ្តល់ទីតាំង ឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច បន្ទប់ក្រោមផ្ទះលេខ០០៣ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ…