ករណីធាក់ប្លន់យកម៉ូតូ បានសម្រេចគេចខ្លួនរួចម្នាក់ ចាប់បានម្នាក់

ភ្នំពេញៈ នាវេលាម៉ោង ១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីជនសង្ស័យ ២នាក់ ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ បានសម្រេច ហេតុការណ៍នេះ ស្ថិតម្ដុំក្បែរផ្សារ៧មករា តាមបណ្ដោយផ្លូវលេខ២៨៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ សុខ សូហៃ ភេទប្រុស អាយុ…

រថយន្តប្រភេទកុងតឺន័រមួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ជាច្រើនកង់ និងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តប្រភេទកុងតឺន័រ មួយគ្រឿង បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ បណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើត ហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ទល់មុខនឹងផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់ទី៣…

ជនជាតិវៀតណាម ជិះម៉ូតូកង់បីឲ្យប្រាក់មិនគ្រប់ ដកកាំភ្លើងបាញ់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ៩និង៤០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ មានជនជាតិវៀតណាមប្រុសស្រី០៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ទៀត ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួរ បន្ទាប់ពីឈ្លោះប្រកែកជាមួយអ្នករត់ម៉ូតូកង់បី និងឈានដល់ការដកកាំភ្លើងបាញ់មួយគ្រាប់ ដោយសារតែរឿងជិះម៉ូតូកង់បីឲ្យលុយមិនគ្រប់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៣ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូកង់បីមួយគ្រឿងម៉ាកបាចា ពណ៌លឿង…

Update៖ ​ផ្ទះពលរដ្ឋចំនួន​០៥​ខ្នង​និង​សម្ភារៈ ត្រូវអគ្គិភ័យ​ឆេះអស់ទាំង​ស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

​ភ្នំពេញៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​អស់​ចំនួន​ ៥​ខ្នង​ និង​សម្ភារៈ​ក្នុងផ្ទះ​អស់ទាំង​ស្រុង​ផង​ដែរ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ៩និង៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០២២​ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​៥៥​ ផ្លូវ​លេខ​២៤៧​ ភូមិ​១០​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​…

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាត នៅខណ្ឌទួលគោក

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោងប្រមាណ៩និង៥០នាទីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវលេខ២៤៧ ក្នុងភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ…

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ម៉ោង២១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ ។ ជនរងគ្រោះឈ្មោះ ង៉ែត សុភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ…

រថយន្តស៊េរីទំនើបចំនួន៤គ្រឿង បើកបរបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបចំនួន០៤គ្រឿង បើកបរបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ ក្នុងហេតុការណ៍ នេះគ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមសេចក្តីរាយការណ៍ជាព័ត៌មានបឋម…

រថយន្តបុកម៉ូតូ ២គ្រឿង បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស

ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ២គ្រឿង ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែង និងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូចំនួនពីរគ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ…

បុរសស្រ្តីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ មានករណីបុរសស្ត្រីជនជាតិចិន ២នាក់ សង្ស័យស្រវឹងស្រា បើករថយន្តបុករថយន្តកូរ៉េដឹកផ្លែដូង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខាងកើតស្ពានអាកាសចោមចៅ ស្ថិតក្នងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដំណើររឿង៖ យោងតាមការរៀបរាប់ពីតៃកុងរថយន្តដឹកផ្លែដូងបានប្រាប់ដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តកូរ៉េមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម…

ករណីខ្មានកាំភ្លើង បើករថយន្តស៊េរីទំនើបមួយគ្រឿង ស្លាកលេខ នគរបាល ឈប់រួចបាញ់ឡើងលើមួយគ្រាប់ នៅខណ្ឌទួលគោក

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មានករណីខ្មានកាំភ្លើង បើករថយន្តស៊េរីទំនើបម៉ាក Ford មួយគ្រឿងពាក់ស្លាកលេខ នគរបាល បាញ់ឡើងលើមួយគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមបណ្ដោយផ្លូវលេខ២៥៧កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ…