បុរសម្នាក់ជិះម៉ូតូបំពានស្តុប ជ្រុលទៅបុករថយន្តតូយូតាព្រូស បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនដក់មន្ទីរពេទ្យ

ភ្នំពេញៈ បុរសម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូក្នុងល្បឿនលឿនទាំងបំពានស្តុបក្រហម ក៏ជ្រុលទៅបុករថយន្តតូយូតាព្រូស បើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង បណ្តាលអោយដួលបោកក្បាលនៅនិងថ្នល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យឯកជនមួយកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឲសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ សពជនរងគ្រោះឈ្មោះ ហុង គឹមស្រូ អាយុ ៣៧ឆ្នាំ បច្ចុប្បន្ន…

តូយ៉ូតាព្រូសមួយគ្រឿង បើកបុកគូទរថយន្តហ្វតឈប់ស្តុប ហើយព្យាយាមបើកគេចខ្លួន ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតូយ៉ូតាព្រូស មួយគ្រឿង បើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តហ្វត មួយគ្រឿង កំពុងឈប់ស្តុប ហើយបានបើកគេចចេញពីកន្លែងកើតហេតុ ទីតាំងស្ថិតត្រង់ចំណុចស្តុបខាងត្បូងមន្ទីរពេទ្យព្រះកុសមៈ តាមបណ្តោយផ្លូវ២៧១ កែងនឹងផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

នារីរូបស្រស់បើករថយន្តលឿន រេចង្កូតបុករះកន្លែងលក់គុយទាវនិងបន្លែ បណ្តាលឲ្យក្មេងម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានករណីរថយន្ដ Landcruiser ស៊េរីទំនើបមួយគ្រឿង បើកបរនិងរួមដំណើរដោយនារី២នាក់ ក្នុងស្ថានភាពស្រវឹង បើកលឿនជ្រុលបុករះចូលកន្លែងលក់បាយឆាមីឆា និងបុកកន្លែងលក់បន្លែតាមចិញ្ចើមផ្លូវ បណ្តាលអោយក្មេងម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតនៅតាមផ្លូវ២១៧ កែងមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កហេតុម៉ាកតូយ៉ូតា LANDCRUISER…

ករណីភ្លៀងរលឹមលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER រងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ម្ដុំស្ដុបទេពផន សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានហេតុការណ៍ភ្លៀងរលឹមតិចៗលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើសង្កត់លើរថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-7979 រងការខូចខាត។…

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ករណីឆ្កឹះសោទ្វារផ្ទះពលរដ្ឋលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ (ឆ្កឹះសោទ្វារផ្ទះលួចយកម៉ូតូចំនួន០១គ្រឿង) ។ ជនសង្ស័យឈ្មោះ សេក ស្រីនិត ហៅ ញ៉ាញ់…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦និង៣០ នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបជាក់ស្ដែងក្នុងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចដីឡូតិ៍ក្បែរខ្ទមចាស់ ភូមិ មានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនបាន…

ជនសង្ស័យមួយក្រុមជិះម៉ូតូពីរគ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញៈ នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់ បានសម្រេចស្ថិតត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះឈ្មោះ ដា ណា អាយុ ៣៨ឆ្នាំ មុខរបរ បុគ្គលិកពេទ្យឯកជនមួយកន្លែង ស្នាក់នៅក្នុងបុរីពិភពថ្មីចំការដូង មានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។ សម្ភារៈដែលបាត់បង់រួមមាន៖…

មកដឹងពីមុខតំណែង និងជំនួញធំៗរបស់ ព្រាប សុវត្ថិ

(ភ្នំពេញ)៖ កំពូលតារាចម្រៀងប្រុសលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា លោកព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្មីៗ។ មុនទទួលបានគោរមងារដែលមនុស្សជាច្រើនប៉ងប្រាថ្នា តើអ្នកទាំងពីរមានមុខតំណែង និងមុខជំនួញគ្រាក់ៗអ្វីខ្លះ។ ថ្ងៃនេះ Admin នឹងមកទម្លាយពីតំណែង និងជំនួញធំៗរបស់កំពូលតារាចម្រៀងទាំងពីររូបនេះដូចខាងក្រោម៖ កំពូលតារាចម្រៀង…

អ៊ំស្រីម្នាក់វាយធ្វើបាបក្មួយប្រុសស្ទើររាល់ថ្ងៃ ត្រូវពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ករណីអ៊ំស្រីចិត្តព្រៃផ្សៃម្នាក់ លើកដៃវាយក្មួយប្រុសអាយុ៥ឆ្នាំស្ទើររៀងរាល់ថ្ងៃ បណ្ដាលឲ្យមានរបួស ត្រូវបានអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ទីតាំងស្ថិតត្រង់ចំណុចបន្ទប់ជួល តាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះជាជនជាតិវៀតណាមមានឈ្មោះ ទី អាយុ៥ឆ្នាំ ឪពុកម្ដាយរបស់ក្មេងប្រុសរងគ្រោះ រស់នៅឯប្រទេសវៀតណាម…

រថយន្តកាមរីបាឡែនបើកលឿនជ្រុលទៅបុករថយន្តហាយឡែនឌ័រ ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ៣១៧ កែងផ្លូវ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿង ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ…