បង្រ្កាបមុខសញ្ញាជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងថ្នាំញៀនជិត០១គីឡូក្រាម…

ជើងខ្លាំងម្នាក់ជាប់អន្ទាក់សមត្ថកិច្ច ករណីធាក់បុរសម្នាក់កំពុងដេកលើម៉ូតូ រង់ចាំដឹកម៉ូយនៅមុខផ្សារទន្លាប់

តាកែវៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យដឹងថា ជើងខ្លាំងខាងទាត់ធាក់ត្រូវជាប់អន្ទាក់ សមត្ថកិច្ចស្រុកគិរីវង់ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានសម្របសម្រួលនីតិវិធីច្បាប់ ពីឯកឧត្តមឯក ឆែងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ។ នៅថ្ងៃអង្គារ ១១ កើត ខែភទ្របទ…

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឆក់​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ចំណុច​មុខ​ធនាគារ​ ABA​ ផ្លូវ​លេខ​២៧១​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ដៃ​ ប្រព្រឹត្ត​នៅ​ចំណុច​ខាងកើត​វិទ្យាល័យ​ ជា​ស៊ី​ម​សាមគ្គី​ ផ្លូវ​លេខ​២៧១​ ភូមិ​មាន​ជ័យ​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​…

បុរសម្នាក់ជាបុគ្គលិកធនាគារ ជិះម៉ូតូបុករបាំងហាមឃាត់ បណ្តាលឲ្យដួលបោកក្បាលស្លាប់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុគ្គលិកធនាគារម្នាក់ ជិះម៉ូតូបុករបាំងហាមឃាត់មិនឲ្យធ្វើចរាចរណ៍ (កង់រថយន្តចាស់ៗ) បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ឧបទ្ទវហេតុនេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២០៨-២០៩ ខាងកើតខ្លោងទ្វារវត្តខ្នាច់រមាស ស្ថិតនៅភូមិខ្នាច់រមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២០និង២៥នាទី…

ស្រ្តីម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេ ឌុបកូនចំនួន០២នាក់ ធ្វើសកម្មភាពលួចកាបូបលុយពលរដ្ឋ រាប់ពាន់ដុល្លារបានសម្រេច

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវត្តនាគវ័ន្ត ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (លួចកាបូបប្រាក់ដែលក្នុងនោះមានប្រាក់ដុល្លារចំនួន ៦០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) ,ប្រាក់រៀលចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) ,ប្រាក់ដុងវៀតណាមចំនួន ៣០០,០០០ដុង(សាមសិបម៉ឺនដុង)…

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ទៀត ទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងជួញដូរ ប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៩ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងនោះស្រី០១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

ស្រវឹងស្រាជិះម៉ូតូបម្រុងបុកគ្នា ទាស់ពាក្យសម្ដីជិះម៉ូតូទៅផ្ទះ យកកាំបិតខ្វែវមកកាប់ជនរងគ្រោះ​ ត្រូវ​ស្លឹកត្រចៀក​​រយះ​ចេញ​ឈាម​

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ឃាត់ខ្លួន​ ករណី​ហិង្សា​ដោយ​ចេតនា​ បន្ទាប់​ពី​ជន​នេះ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​គូទំនាស់​របស់​ខ្លួន​ បណ្ដាល​ឲ្យ​រង​របួស​ស្លឹកត្រចៀក​យ៉ាងដំណំ​ កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៥​និង​០០​នាទី​ ចំណុច​ភូមិ​ពុក​ឫស្សី​ក​ណ្ថា​ល​ ឃុំ​ពុក​ឫស្សី​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្តាល​ ។​ ​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ តាំង​ អៀង​…

កម្លាំងនគរបាលខេត្តព្រះសីហនុ កំពុងបន្តស្រាវជ្រាវករណីផ្ទុះអាវុធ បណ្ដាលឲ្យមានមនុស្សស្លាប់ ដែលបង្កដោយមនុស្ស ១ក្រុម មានគ្នា ៦នាក់

ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១២និង៥០នាទី រំលងអាធ្រាត្រ នៅចំណុច មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយមនុស្ស១ក្រុមមានគ្នា ៦នាក់ ជនជាតិខ្មែរ១នាក់ជាអ្នកបើកបររថយន្ត និងជនជាតិចិន ៥នាក់ជាមិត្តភក្ត្រគ្នាទើបស្គាល់គ្នា។…

ឆក់ខ្សែកមាស១ខ្សែបានសម្រេចនិងធាក់ជនរងគ្រោះរបួសជង្គង់ស្តាំ រួចជិះគេចខ្លួនពេលនេះខ្នោះហើយ

ភ្នំពេញៈ យោងតាមផេករបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ស្តីពីករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ខ្សែក) នៅមុខផ្ទះ១៦៨ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី០៦-០៨-២០២២ ម៉ោង០៧និង ០០នាទី។ -ជនរងគ្រោះឈ្មោះដុង ធីឌែប ភេទ ស្រី អាយុ៧៤ឆ្នាំ…

មេខ្លោងនិងបក្ខពួកធ្លាប់ជាប់ពន្ធនាគារ ត្រូវកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ទូរស័ព្ទនិងវាយយកម៉ូតូ

ភ្នំពេញៈ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា នៅវេលាម៉ោង០៧និង៤៥នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ករណីជនសង្ស័យធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស ឆក់ទូរស័ព្ទនិងវាយយកម៉ូតូ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះចំនួន០២នាក់ស្រី៖ ១-ឈ្មោះ វង ស៊ីនួន…