រថយន្ត២គ្រឿង បុកគ្នាលាន់ដូចរន្ទះត្រង់ផ្លូវបំបែកជាបួន ខូចខាតយ៉ាងដំណំ!
ភ្នំពេញៈ រថយន្តឡិចស៊ីស nIS250 មួយគ្រឿង បានបើកបុកជាមួយរថយន្តព្រុសនៅចំណុចស្ទុបផ្លូវបំបែកជាបួន លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមនុស្សរងរបួស ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចស្តុបសន្ធរម៉ុក តាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២…