រថយន្តកុងតឺន័រ បុករថយន្តស៊ិនទ្រីកំពុងប្រមូលសំរាម លាន់ដូចរន្ទះ របួសមនុស្ស៥នាក់!

ភ្នំពេញៈ បុរសម្នាក់សង្ស័យងងុយដេក បើកបររថយន្តកុងតឺន័រមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះ ហើយងោកមួយផាំងក៏រេចង្កូតឆ្លងផ្លូវទៅបុករថយន្តស៊ិនទ្រីមួយគ្រឿងទៀតដែលកំពុងឈប់ប្រមូលសំរាមនៅលើចិញ្ចើមផ្លូវ ចំពីមុខពេញទំហឹង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងកើតផ្លូវរថភ្លើងប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក FREIGHTLINER ជាប្រភេទរថយន្តកុងតឺន័រ…

ADB ប្រកាសចាប់ផ្ដើមអនុវត្ត យុទ្ធ​សាស្ត្រ​ ឆ្នាំ២០៣០ ដើម្បីឆ្លើយតប​ចំពោះ​ការផ្លាស់ប្ដូរតម្រូវការនៅអាស៊ី និងប៉ាស៊ីហ្វិក

ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍​អាស៊ី (ហៅកាត់ថា ADB) បាន​អនុម័ត​លើយុទ្ធសាស្ត្ររយៈពេលវែង​ថ្មីរបស់ធនាគារនេះ ដែលមានឈ្មោះថា យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ ដោយបានដាក់ចេញ​នូវ​ចក្ខុវិស័យ​ទូលំទូលាយ និងការឆ្លើយតបជា​យុទ្ធសាស្ត្រ​របស់ស្ថាប័ននេះ ចំពោះ​ការវិវត្តនៃ​តម្រូវការ​របស់អាស៊ី និង​ប៉ាស៊ីហ្វិក។ លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា “អាស៊ី និងប៉ាស៊ីហ្វិក បានសម្រេច​នូវ​វឌ្ឍនភាព​យ៉ាងធំធេង…

ទម្លាប់អាក្រក់៥ចំណុចនេះ ធ្វើឲ្យអ្នកក្លាយជាទាសករនៃកើតជំងឺមហារីក

គ្រាន់តែលឺពាក្យថា មហារីក អ្នកណាក៏មានភាពភ័យខ្លាចដែរ ប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរហើយគ្មានថ្នាំព្យាបាលឲ្យជាសះស្បើយនោះទេ។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា មូលហតុអ្វីទៅដែលបង្កឲ្យកើតជំងឺមហារីក? តាមពិតជំងឺនេះ បង្កឡើងដោយសារតែទម្លាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដូច្នេះប្រុងប្រយ័ត្នចំពោះទម្លាប់ទាំង ៥ចំណុចនេះ។ បរិភោគអាហារគ្មានផាសុខភាព កុំថាឡើយមនុស្សចាស់ សូម្បីតែមនុស្សវ័យក្មេងក៏ប្រឈមនឹងជំងឺមហារីកដែរ ប្រសិនបើពួកគេញ៉ាំអាហារដែលកែច្នៃច្រើនពេក ខ្ជិលបរិភោគបន្លែ និងផ្លែឈើ ដែលធ្វើឲ្យរាងកាយបាត់បង់តុល្យភាពអាហារូបត្ថម្ភ។ កត្តានេះហើយ ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហាររងនូវផលប៉ះពាល់ធ្ងន់ធ្ងរ…

ធ្លាក់យន្តហោះនៅម៉ិកស៊ីក រងរបួសមនុស្ស ៨៤នាក់ សំណាងល្អមិនមានអ្នកស្លាប់

ម៉ិកស៊ីកៈ មនុស្សប្រហែល ៨៤ នាក់បានរងរបួស កាលពីថ្ងៃអង្គារ នៅពេលដែលយន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ Aeromexico បានធ្លាក់បន្ទាប់ពីបានហោះហើរ នៅក្នុងរដ្ឋ Durango របស់ម៉ិកស៊ិក តែអាជ្ញាធរបាននិយាយថា មិនមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែសីហា…

រន្ធត់! គ្រូបង្រៀន នៅសាលាបឹងកេងកងម្នាក់ស្លាប់ និងប្រពន្ធជាគ្រូពេទ្យនៅមន្ទីរពេទ្យរុស្ស៊ីរបួសធ្ងន់ ខណៈដែលត្រូវរថយន្តឡិចស៊ីស RX300 ស្លាកលេខភ្នំពេញ2AL-6955 បុកទាំងកំរោល

ភ្នំពេញៈ បុរសម្នាក់ជាប្ដីបានស្លាប់ភ្លាមៗនៅនិងកន្លែង រីឯប្រពន្ធបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីពួកគាត់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ហើយត្រូវបានបុរសជនជាតិចិន២នាក់ បើករថយន្តឡិចស៊ីស RX330មិនប្រយ័ត្ន ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…

រថយន្តស្ទូចបុករះរថយន្ត៣គ្រឿង រងការខូចខាត នៅក្រុងព្រះសីហនុ!…

ព្រះសីហនុៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្តស្ទូចបុករះ រថយន្តតូច៣គ្រឿងបណ្តាលឲ្យរងការខូចខាត នៅផ្លូវមុខកំពង់ផែក្រុងព្រះសីហនុ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ករណីនេះសមត្ថកិច្ចកំពុងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕

ដឹងពីប្រភេទអាហារ ដែលអ្នកគួរតមនៅពេលឈឺក្រពះ

ជំងឺក្រពះ ត្រូវបានគេចាត់ទុកជាជំងឺទូទៅ ដែលមានការរីករាលដាលយ៉ាងខ្លាំងចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ភាគច្រើនជំងឺក្រពះកើតឡើងដោយសារតែការឆ្លងមេរោគ Helicobacter pylori ការប្រើប្រាស់ថ្នាំច្រើនពេក មានវិបត្តិផ្លូវចិត្ត និងរាងកាយគ្មានផាសុខភាពជាដើម។ លើសពីនេះទៅទៀត ការទទួលទានអាហារមិនល្អ ក៏ជាកត្តាសំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺក្រពះដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកមានជំងឺឈឺក្រពះគួរតែជៀសវាង៖ អាហារហឹរ បន្ទាប់ពីទទួលទានអាហារហឹរ អ្នកអាចមានអារម្មណ៍ចង្អោរ ចង់ក្អួត…

សញ្ញាព្រមាន រាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹកធ្ងន់ធ្ងរ

ជាទូទៅអ្នកប្រហែលជាធ្លាប់លឺថា ការផឹកទឹកចំនួន ៨កែវក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសារធាតុរាងក្នុងរាងកាយហើយ។ តែទោះជាយ៉ាងណា មិនមែនគ្រប់ករណីទាំងអស់នោះទេ។ លោកសាស្ត្រាចារ្យ Seth Smith នៅសាកលវិទ្យាល័យ Florida បាននិយាយថា កុមារ និងមនុស្សចាស់ត្រូវការទឹកច្រើនជាងធម្មតា ដើម្បីជៀសវាងការបាត់បង់ជាតិទឹក។ មិនតែប៉ុណ្ណោះប្រសិនបើអ្នកធ្វើការច្រើនក្នុងបរិយាកាសក្តៅខ្លាំង ក៏ត្រូវការទឹកច្រើនដែរ តែសម្រាប់អ្នកធ្វើការកន្លែងត្រជាក់វិញ មិនសូវមានតម្រូវការឡើយ។ ទោះជាយ៉ាងណា…

ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យខ្ទាតស្រ្តីម្នាក់ ចូលទៅក្រោមកង់រថយន្ត កិនចំក្បាលរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងម៉ូតូប៉ះទង្គិចគ្នា បណ្ដាលឲ្យស្ត្រីម្នាក់ ដួលខ្ទាតចូលក្រោមកង់រថយន្តកិនចំក្បាល រងរបួសធ្ង​ន់ និងក្មេងប្រុសម្នាក់របួសស្រាល ដែលកើតឡើងកាលពីវេលាម៉ោង ២ និង ៤៥នាទីរសៀលថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចខាងមុខបុរី ដឺស្តា ណេតឈឺរ៉ល ផ្លូវលេខ…

ចុងភៅ និងអ្នករត់តុនៅផ្សារអ៊ីអន២ ចេញពីផឹកស៊ី ត្រូវក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូដេញវាយ ស្លាប់ និងរបួស ២នាក់

ភ្នំពេញៈ ជនរងគ្រោះពីរនាក់ ម្នាក់ជាចុងភៅ ម្នាក់ទៀតជារត់តុ បានជិះម៉ូតូចេញពីផឹកស៊ីបំណង ទៅខារ៉ាអូខេ ស្រាប់តែត្រូវក្រុមជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូដេញវាយ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្លាប់នៅពេលទៅដល់មន្ទីពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចខាងមុខដីឧកញ្ញ៉ាលីហួរ ផ្លូវ៥៩៨ក្រុម៦ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២…