សូមជួយ Share ដើម្បីជូនដំណឹងដល់សាច់គាត់ផង! បុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ នៅព្រះសីហនុ

ព្រះសីហនុៈ លោក សេង ណុង ប្រធានមន្ទីរបង្អែកខេត្តព្រះសីហនុ ប្រកាសស្វែងរកសាច់ញាតិបុរសម្នាក់ (មិនទាន់ស្គាល់អត្តសញ្ញាណ) ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ខណៈជនរងគ្រោះ ត្រូវអ្នកធ្វើដំណើរបានដឹក មកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ បុរសរងគ្រោះមានអាយុប្រហែល៣០ឆ្នាំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅម្តុំរោងចក្រទឹកកក ក្នុងស្រុកព្រៃនប់ សន្លប់បាត់បង់សារតី…

ម៉ូតូ២គ្រឿងពន្លះគ្នា ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់នៅខណ្ឌមានជ័យ

ភ្នំពេញៈ យុវជន៣នាក់ ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូបុរសម្នាក់កំពុងបត់ឆ្លងផ្លូវ ចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ខាងលើ របួសយ៉ាងធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ។ រីឯយុវជនទាំង៣នាក់ខាងលើ រងរបួសបែកមុខមាត់(មធ្យម ) ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវមុន្នីរ៉េត(២១៧) កែងច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ ស្ថិតក្នុងភូមិឬស្សី…

ថៃ និងកូរ៉េខាងត្បូង រៀបចំបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសទ្បាវ

ទ្បាវៈ តាមសេចក្ដីរាយការណ៍ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសចំនួនពីរ គឺថៃ និងកូរ៉េខាងត្បូង បានរៀបចំក្រុមជួយសង្គ្រោះ ដើម្បីទៅជួយស្វែងរកអ្នកបាត់ខ្លួន និងជនរងគ្រោះ ដោយសារការបាក់ទំនប់វារីអគ្គិសនី Xepian-Xe Nam Noy ក្នុងខេត្ត Attapeu។ នេះបើយោងតាមសារព័ត៌មាន reuters ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា…

បញ្ជូនខ្លួនជនដៃដល់ដែលកាប់នគរបាលប៉ុស្តិ៍ផ្សារដើមគម្នាក់ឲ្យរងរបួសធ្ងន់ ទៅតុលាការ

ភ្នំពេញៈ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌទួលគោកបានបញ្ជូនខ្លួនជនដៃដល់ដែលកាប់ប្រហារទៅលើកម្លាំងនគរបាលប៉ុស្ដិ៍ផ្សារដើមគម្នាក់ពេលកំពុងចុះទៅបំពេញការងារបណ្ដាលឲ្យរងរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ សមត្ថកិច្ចបានប្រាប់ថា ជនដៃដល់មាន ឈ្មោះ ឈិន ម៉ាច ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។ លោក ឃិន ទិត្យ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគ…

ផ្ទុះគ្រាប់បែកនៅការិយាល័យបោះឆ្នោត នៃប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស ២៥នាក់ និងរបួសជាង ៤០នាក់

ប៉ាគីស្ថានៈ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការផ្ទុះមួយ នៅខាងក្រៅការិយាល័យបោះឆ្នោតមួយ ក្នុងទីក្រុង Quetta របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Skynews ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានប៉ូលិស ៥ នាក់…

លំហាត់ប្រាណដ៏ល្អ៥ចំណុច ជួយឲ្យភ្នែករបស់អ្នកមានសុខភាពល្អរហូត មិនងាយឈឺ

តើអ្នកឧស្សាហ៍ស្រវាំងភ្នែក ឬឈឺភ្នែក ដោយសារតែការសម្លឹងមើលអេក្រង់កុំព្យូទ័រយូរពេកមែនទេ? អាការបែបនេះកើតឡើងចំពោះមនុស្សភាគច្រើន ដែលអង្គុយធ្វើការក្នុងការិយាល័យ ហើយប្រសិនបើមិនមានវិធានការដោះស្រាយទេ ពួកគេអាចប្រឈមនឹងបញ្ហាភ្នែកធ្ងន់ធ្ងរ ដូចជាមីញ៉ូប ជាដើម។ ដូច្នេះហើយ ដើម្បីការពារភ្នែកកុំឲ្យមានបញ្ហា និងជួយពង្រឹងឲ្យមានសុខភាពល្អឡើងវិញ អ្នកគួរតែទម្លាប់អនុវត្តបច្ចេកទេសមួយចំនួន៖ ១.ឧស្សាហ៍សម្លឹងមើលទៅឆ្ងាយ រាល់ពេល ១០ទៅ ១៥នាទី អ្នកត្រូវសម្លឹងមើលទៅវត្ថុផ្សេងៗដែលនៅឆ្ងាយពីខ្លួនម្តង ជាពិសេសដើមឈើដែលមានពណ៌បៃតង ព្រោះការធ្វើបែបនេះអាចកាត់បន្ថយសម្ពាធនៃភ្នែក…

មធ្យោបាយដ៏ល្អបំផុត ដើម្បីបង្ការជំងឺមហារីកសុដន់

មហារីកសុដន់ គឺជាជំងឺដ៏កាចសាហាវមួយប្រភេទ ស្ថិតនៅក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោ។ ជំងឺនេះ អាចព្យាបាលទាន់ពេលវេលាប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង តែប្រសិនបើវាឈានដល់ដំណាក់កាលធ្ងន់ធ្ងរវិញនោះ អាចគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះ ដើម្បីបង្ការហានិភ័យនៃជំងឺមហារីកសុដន់ អ្នកគួរតែព្យាយាមអនុវត្តវិធីដូចខាងក្រោម៖ ធ្វើការពិនិត្យឲ្យទៀងទាត់ ចំពោះអ្នកមានប្រវត្តិគ្រួសារ នៅពេលដែលនិយាយអំពីជំងឺមហារីកសុដន់ អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះប្រវត្តិគ្រួសារ។ ប្រសិនបើអ្នកជំនាន់មុននៃក្រុមគ្រួសាររបស់អ្នក ធ្លាប់កើតជំងឺមហារីកសុដន់ នោះអ្នកក៏ប្រឈមនឹងជំងឺនេះខ្ពស់ផងដែរ។ ដូច្នេះ អ្នកត្រូវចាត់វិធានការ…

យុវជនម្នាក់ ជិះម៉ូតូទៅបុកពីក្រោយម៉ូតូមន្ត្រីនគរបាល ខណៈកំពុងជិះបំពេញការងារ របួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញៈ នគរបាលចរាចរណ៍ខណ្ឌដូនពេញ២នាក់ ត្រូវបានយុវជន​ម្នាក់ ជិះម៉ូតូបុកពីក្រោមពេញទំហឹង ខណៈពួកគាត់កំពុងជិះម៉ូតូ ទៅធ្វើការវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលមន្ត្រីនគរម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ចំណែកយុវជនបើកម៉ូតូបង្ក បានរងរបួសធ្ងន់ធ្ងរផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដាលផ្លូវលេខR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ…

សរីរាង្គ៥ប្រភេទ ងាយនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែម ត្រូវបានគេចាត់ទុកជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះវាអាចឆក់យកជីវិតមនុស្សដោយសន្សឹមៗ ហើយរហូតមកដល់ពេលនេះមិនទាន់មានអ្នកជំនាញរូបណា រកឃើញថ្នាំព្យាបាលឲ្យជាសះស្បើយនៅឡើយទេ។ ទន្ទឹមនឹងគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ជំងឺទឹកនោមផ្អែម ក៏អាចបង្កឲ្យមានផលលំបាកដល់សរីរាង្គសំខាន់ៗមួយចំនួននៅក្នុងរាងកាយផងដែរ។ សរសៃឈាមបេះដូង ហេតុអ្វីអ្នកជំងឺទឹកនោមផ្អែម ត្រូវប្រឈមនឹងហានិភ័យនៃជំងឺសរសៃឈាមបេះដូង? ព្រោះកម្រិតខ្ពស់នៃជាតិស្ករក្នុងឈាម អាចបង្កើនហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូង និងជំងឺបេះដូង។ ដូច្នេះ អ្នកជំងឺទឹកនោមផ្អែម ត្រូវទាមទារឲ្យថែរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យបានត្រឹមត្រូវ។ ភ្នែក នៅពេលកើតជំងឺទឹកនោមផ្អែម កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងខ្ពស់…

ក្មេងប្រុសម្នាក់ទៅរើសចេតចាយជាមួយជីដូន ត្រូវរថយន្តកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់!..

ភ្នំពេញៈ ក្មេងប្រុសម្នាក់បានស្លាប់ និងម្នាក់បានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលត្រូវរថយន្តតាកូម៉ាកិន ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចដីឡូត៍ទុកចោលដែលមានកម្មវិធីប្រគុំតន្រ្តី នៅ ភូមិ១ក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពក្មេងបានស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះ ឡូ ភារ៉ា ភេទប្រុស អាយ១២ឆ្នាំ រៀននៅអង្គការកុមារនៃភាពញញឹម…