ឪពុកនិងកូនជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងពីរនាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យស្លាប់ម្នាក់

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២​ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឲ្យមនុស្ស០១នាក់ស្លាប់ នឹង០១នាក់ រងរបួសស្រាល…

នារីជាអ្នកលក់អនឡាញដ៏ល្បីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW បំពានស្តុបជ្រុលទៅបុកហាយលែនឌ័រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿងដែលគេស្គាល់ថា ជារថយន្តរបស់នាក់នាងម៉ូនីកាដែលជាមេតុងទីន និងជានាក់លក់អនឡាញដ៏ល្បីឈ្មោះមួយរូប នៅក្នុងបណ្តាញសង្គម បានជួបគ្រោះថ្នាក់ចរាចរណ៍បើកលឿនបំពានស្តុបមិនគោរពច្បាប់ចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័របើកបត់ឆ្លងផ្លូវចំពាក់កណ្តាលកង់ខាងក្រោយផ្នែកខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២ជាងរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១៨២ ត្រង់ចំណុចស្តុបទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា…

រថយន្តដឹកដីបើកសុខៗរលត់ម៉ាស៊ីន អ្នកបើកបរជួសជុលដោយខ្លួនឯង ស្រាប់តឆេះហើយជាប់លេខ រ៉ឺយែរថយក្រោយកិនស្លាប់

ភ្នំពេញ: រថយន្តបែនដឹកដី១គ្រឿង ខណៈកំពុងបើកសុខៗ បានរលត់ម៉ាស៊ីនមិនដំណើរការ ហើយអ្នកបើកបរបានចុះទៅបើកកាប៊ីន ធ្វើការជួសជុលដោយខ្លួនឯង ដោយពុំបានដោះលេខឡើយ ។ ពេលនោះរថយន្តម៉ាស៊ីនបានឆេះដំណើរការឡើងវិញ ទាំងជាប់លេខរ៉ឺយែរថយក្រោយ បណ្ដាលឲ្យអូសអ្នកបើកបរជាច្រើនម៉ែត្រ ព្រមទាំងកិនរងរបួសធ្ងន់ធ្ងរ ។ បន្ទាប់មកបានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះបន្ទាន់ ដល់មន្ទីរពេទ្យ ចំណែករថយន្តបានបុករថយន្តផ្សេង១គ្រឿងទៀត ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉ក និងផ្ទះមួយកន្លែងនៅជិតនោះទៀត ។…

រថយន្តកូរ៉េដឹកមាន់មួយគ្រឿង រេចង្កូតបុករះផ្ទះពលរដ្ឋ៣ខ្នង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

កណ្ដាលៈ នាវេលាម៉ោង០១និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េដឹកមាន់មួយគ្រឿង បើកបររេចង្កូតបុករះទម្លុះចូលផ្ទះប្រជាពលរដ្ឋ៣ខ្នង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េដឹកមាន់មួយគ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ បើកបរដោយជន មិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងល្បឿនលឿន…

ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៤ បុកពីក្រោយម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ រងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤បើកបរក្នុងល្បឿនជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ មួយគ្រឿងទៀតពេញទំហឹង ក្នុងខណៈកំពុងបើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ៣នាក់។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ តាមមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ។ ម៉ូតូហុងដាឌ្រីមសេ១២៥ទាំង ២គ្រឿង ដែលបើកបុកគ្នានោះ ១គ្រឿងស៊េរីឆ្នាំ២០១៤…

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូបុកគូទរថយន្តLexus 470 មួយគ្រឿង បណ្តាលឲ្យគាបជាប់រងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញៈ នាវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1E-9971 បើកបរជ្រុលទៅបុកគូទរថយន្ត Lexus 470 មួយគ្រឿង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-9091 ពេញទំហឹងគាប់ជាប់ បណ្តាលអោយរងរបួសធ្ងន់…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើបពីរគ្រឿង និងម៉ូតូPassApp មួយគ្រឿងក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីយប់ នាពាក់កណ្តាលអធ្រាត្រថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបពីរគ្រឿង និងម៉ូតូ PassApp មួយគ្រឿងបានក្រឡាប់ផ្ងារជើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំដូចគ្នា ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើប មួយគ្រឿងម៉ាកហ្វត ពណ៌ស…

ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែកបុរសរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ១គ្រឿងឌុបគ្នា ជ្រុលទៅបុករបងផ្ទះពលរដ្ឋ

ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយខ្លួនឯង មានបុរសនិងស្រ្តីចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នា បើកបរក្នុងល្បឿនយ៉ាងលឿន រេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់បាត់បង់ជីវិត ចំណែកបុរសបានរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ហេតុការណ៍៖…

រថយន្តបុកម៉ូតូស្កុពីមួយគ្រឿងពេញទំហឹង ផ្តាច់យកជីវិតយុវនារីវ័យក្មេងខ្ចីម្នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់

កណ្ដាលៈ (ព័ត៌មានបឋម) នាវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមិនស្គាល់ម៉ាក មួយគ្រឿង បុកម៉ូតូស្កុពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 1AA-0142 ពេញទំហឹង បានផ្តាច់យកជីវិតយុវនារីវ័យក្មេងខ្ចីម្នាក់ និងក្មេងប្រុសម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់មករថយន្តបើកគេចបាត់ស្រមោល ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដើមត្រាំង…

ស្រ្តីម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង រេចង្កូតបុករ៉ឺម៉កដឹកទឹកកកពេញទំហឹង បណ្តាលឲ្យបុរសម្នាក់សន្លប់បាត់ស្មារតី

ភ្នំពេញៈ នៅវេលាម៉ោង០៥និង០០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាក CHEVROLET ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-0762 បើកបរដោយស្រ្តីម្នាក់ សង្ស័យស្រវឹងស្រា ជ្រុលបុកគូទរ៉ឺម៉កម៉ូតូដឹកទឹកកក មួយគ្រឿង រុញចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ សន្លប់បាត់បង់ស្មារតី ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់…