ម៉ូតូដឹកសាច់ជ្រូកពន្លះជាមួយម៉ូតូ សណ្ដោងរ៉ឺម៉កកំពុងឆ្លងផ្លូវ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ
ភ្នំពេញៈ ម៉ូតូម៉ាកហុដាឌ្រីមសេ១២៥ មួយគ្រឿង ដឹកសាច់ជ្រូកបើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកជាមួយម៉ូតូសាន់កម្លាំង១៥០ សេសេ សណ្ដោងរ៉ឺម៉ក១គ្រឿងចំពីមុខពេញទំហឹង ក្នុងខណៈពេលកំពុងរ៉ឺម៉កនោះបត់ឆ្លងផ្លូវ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូ លក់សាច់ជ្រូកខាងលើរងរបួស ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ…