តួសំខាន់៣ដួង អវត្តមានក្នុងពិធីសម្ពោធរឿង«សួស្ដីលោកគ្រូកំលោះ»

ក្នុងពិធីបើកសម្ពោធរឿង «សួស្ដីលោកគ្រូកំលោះ»​ កាលពីយប់ថ្ងៃទី២០ ធ្នូ នៅផ្សារទំនើបស្ទឹងមានជ័យ គេកត់សម្គាល់ថាតារាល្បីៗ ជាតួសំខាន់៣ដួង មិនមានវត្តមាន នៅក្នុងពិធីសម្ពោធនោះទេ។ លោកអ៉ិន ផលិតកររឿងបានអះអាងថា តារាទាំងបីជាប់ភារៈកិច្ចថតរឿង តាមខេត្តមិនអាចមកបាន ទើបត្រូវអវត្តមាននៅថ្ងៃនោះ។ ក្នុងរឿង «សួស្ដីលោកគ្រូកំលោះ» គ្មានអ្នកណាមិនដឹងថានោះទេថា ក្រៅពីតួលោកជា សុណ្ណនរាហ៍ និងសុខ…

តារាល្បីៗ បង្អួតសម្រស់ ថ្ងៃសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»

ក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»កាលពីល្ងាចថ្ងៃទី១៤ ធ្នូ នៅផ្សារទំនើបអ៊ីអន គេកត់សម្គាល់ថាសិល្បករជាផលិតករ ជាអ្នកនិពន្ធ និងជាតារាៗល្បីឈ្មោះយ៉ាងណែនតាន់តាប់ ត្រូវប្រមូលផ្ដុំគ្នាអបអរពិធីនោះ។ នេះជាការជាជួបជុំមួយកម្រខណៈដែលផលិតកម្ម Galaxy គឺជាផលិតកម្មថ្មី ដែលទើបផលិតរឿងបើកឆាក តែអាចកន្ទ្រាក់តារាល្បីៗឲ្យចូលរួមកកកុញ ដែលធ្វើឲ្យរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ ក្នុងថ្ងៃបើកសម្ពោធ។ តារាសិល្បៈដែលបានបង្ហាញវត្តមាន នៅក្នុងនៅក្នុងពិធីនោះរួមមាន លោកសុះ ម៉ាច, លោកនាយឃ្លោក,…

តារាកំប្លែងល្បីៗ ជុំគ្នាសុំលុយតាមថ្នល់ នៅបាត់ដំបង

នៅព្រឹកថ្ងៃទី៥ ធ្នូនេះ ក្រុមកំប្លែងមួយក្រុមរបស់CTN, My TV និង CNC បានប្រមូលផ្ដុំគ្នាដង្ហែរក្បួននៅខេត្តបាត់ដំបង ដើម្បីរ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាយុទ្ធនាការដែលមានតារាល្បីៗស្ទើរទាំងអស់ នៅស្ថានីយទូរទស្សន៍ទាំងបី ដោយអ្នកទាំងអស់គ្នា កានហិបឈរជាប់ថ្នល់ និងដើររ៉ៃអង្គាសថវិកាដោយផ្ទាល់ ពីអ្នកដំណើរនិង អ្នកលក់ដូរជាប់ថ្នល់នៅកណ្ដាលក្រុងបាត់ដំបងតែម្ដង។ លោកសុវណ្ណ រិទ្ធី ហៅលោកតាវិចទ័រ បានអះអាងថា…

រឿង«កំពូលល្ងង់នៅអាស៊ី» ប្រកាសបំបែកកំណត់ត្រា ក្រោយចេញTrailerផ្លូវការ

ភ្លាមៗបន្ទាប់ពីបញ្ចេញTrailer រឿង “កំពូលល្ងង់នៅអាស៊ី” គេកត់សម្គាល់ថាឈុតឆាកខ្លីរបស់ខ្សែរឿងមួយនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីក្រុមអ្នកលេងហ្វេសប៊ុក។ ក្រៅពីឃើញមានការចែកចាយចេញច្រើន ខុសពីTrailer របស់រឿងផ្សេងៗ វីដេអូដែលបានបង្ហាញពីឈុតឆាក សំខាន់ៗនៅក្នុងរឿងនេះ ក៏ប្រកាសថានឹងបំបែកកំណត់ត្រា ឲ្យមានអ្នកទស្សនាលើTrailer របស់ខ្លួនរហូតដល់២លាននាក់យ៉ាងហោច បន្ទាប់ពីយោងលើវីដេអូបទចម្រៀង«លក់ថ្នាំ» ដែលបកស្រាយដោយលោកពែកមី និងនាយគ្រឿន សម្រាប់ប្រើក្នុងរឿងនេះ មានគេចូលទស្សនាដល់ទៅជាងមួយលាន រួចទៅហើយចាប់តាំងពីបានបង្ហោះ។…

ដួង សុខគា ព្រមានដើរចេញពីCTN

បន្ទាប់ពីបានទម្លាយឲ្យដឹងពីទំនាស់អន់ចិត្តជាមួយលោកតាវ៉ិចទ័ររហូតដល់ថ្នាក់មិនព្រមត្រលប់ចូលកម្មវិធី«សំណើចតាមភូមិ» និងកម្មវិធី«ផ្ទះលោកតា» លោកដួង សុខគា ក៏បានព្រមានដើរចេញពីCTN ផងដែរ ប្រសិនបើលោកតាវ៉ិចទ័រ ឬ ថ្នាក់ដឹកនាំស្ថាប័ននេះ ធ្វើឲ្យលោកមិនសប្បាយចិត្ត។ យ៉ាងណាក៏ដោយលោកថាអ្វីៗនៅមិនទាន់ស្មានដឹងនៅឡើយទេ ដោយសារតែក្រោយមានបញ្ហា គឺស្ថានភាពការងាររបស់លោកនៅតែដដែល។ លោកដួង សុខគា និយាយថា បើទោះជាលោកសម្រេចចិត្តដើរចេញពីកម្មវិធីខាងលើរបស់លោកតាវ៉ិចទ័រនៅតែជាមេកើយរបស់ខ្លួន ដោយសារតែលោកគឺជាប្រធានផលិតកម្មវិធីកម្សាន្តនៅCTN ។ លោកអះអាងថាក្រោយពេលទំនាក់ទំនងរបស់លោក…

ដួង សុខគា ប្រកាសមិនត្រលប់ធ្វើកម្មវិធីឲ្យលោកតាវ៉ិចទ័រ

ក្រោយពីបានបង្ហោះថានឹងដើរចេញពីកម្មវិធី«ផ្ទះលោកតា» និង«សំណើចតាមភូមិ» លោកដួង សុខគា ក៏បានប្រកាសប្រាប់ថានឹងមិនត្រលប់ទៅធ្វើជាពិធីករក្នុងកម្មវិធីទាំងនោះវិញទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា មិនចង់ប្រឈមមុខនឹងមនុស្សមួយចំនួន នៅក្នុងកម្មវិធីទាំង២។ លោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ បានឆ្លើយតបថាលោកនឹងករណីនេះថា លោកយល់ព្រមទទួលយកការសម្រេចរបស់លោកសុខគា ដោយសារតែយល់ឃើញថានេះជារឿង ដែលធ្លាប់កើតឡើងច្រើនដង ដោយគ្រាន់តែកន្លងមក លោកសុខគា មិនដល់ថ្នាក់បង្ហោះជាសាធារណៈ។ លោកដួង សុគា…

ពែកមី លើកពានជើងឯកបាល់ទាត់ FUTABA 2016

ចាត់ទុកជារឿងភ្ញាក់ផ្អើលដែលក្រុមបាល់ទាត់របស់នាយពែកមី ដែលមានឈ្មោះថា«PEKMI FC » ដែលលោកចូលលេងដោយផ្ទាល់ បានក្លាយជាក្រុមជើងឯកក្នុងព្រឹត្តិការណ៍ដណ្ដើមពានដែលមានឈ្មោះថា«Futaba 2016 » កាលពីយប់ថ្ងៃទី១១ វិច្ឆិកា នៅទីលានបាល់ទាត់ Futaba។ នេះជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងខណ្ឌឫស្សីកែវ ដែលមានសរុបចំនួន១៦ក្រុម ដោយក្រុមរបស់លោកពែកមី បានក្លាយជាក្រុមទី១ដែលបានលើកពានប្រចាំតំបន់។ លោកពែកមី បានថ្លែងបន្ទាប់ពីបានលើកពានថា ខ្លួនបានប្រមូលក្មេងៗនៅខណ្ឌឫស្សីកែវ បង្កើតជាក្រុមបាល់ទាត់…

កន្តុំអឺត រៀបការប្ដីក្មេង

នៅថ្ងៃទី១០ វិច្ឆិកា ខាងមុខនេះ តារាកំប្លែងកន្តុំអឺត ដែលមានឈ្មោះដើមថា ស៊ឹម ផល្លាន នឹងចូលរោងការជាផ្លូវការហើយ ជាមួយបុរសវ័យក្មេងជាងខ្លួន នៅខេត្តត្បូងឃ្មុំ។ យ៉ាងណាក៏ដោយពិធីរបស់នាង នឹងធ្វើក្នុងទ្រង់ទ្រាយមិនធំដុំនោះទេ ខណៈដែលតារាសិល្បៈ ក៏មិនត្រូវបានអញ្ជើញ ក្នុងចំនួនច្រើន ។ កន្តុំអឺត មិនអាចសុំការបញ្ជាក់បានទេ ប៉ុន្តែយោងតាមការបញ្ជាក់ពី សមាជិកក្នុងក្រុមកំប្លែងនាយកុយ…

ផ្ទះពែកមីក្រុងពាលី២រឿង បើកឆាករដូវកឋិន

ភ្នំពេញៈ នៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ផលិតកម្ម Red Picture ដែលធ្លាប់ល្បីល្បាញរឿង “ទង់ព្រលឹង” និង “ភូមិអត់មនុស្ស” បានប្រកាសពិធីក្រុងពាលីថតរឿង២ថ្មី ព្រមគ្នានៅផ្ទះរបស់លោកពែកមី នៅម្ដុំស្ថានីយ៍ទូរទស្សន៍ CTN ។ ក្នុងចំណោមរឿងទាំងពីរ មានមួយរឿងគឺជា រឿងផ្ទាល់ខ្លួនរបស់នាយពែកមី។…

ពែកមី និងនាយគ្រឿន ផ្ទុះបទ«កំពូលល្ងង់នៅអាស៊ី»ក្រៅទ្រនំថោន

ភ្នំពេញៈ មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីបទ«កំពូលល្ងង់នៅអាស៊ី»របស់ផលិតកម្មថ្មី Galaxy ដែលបកស្រាយដោយនាយពែកមី និងនាយគ្រឿន ត្រូវបានមហាជនចាប់អារម្មណ៍ក្នុងពេលបទថ្មីនេះ ដែលមិនមែនជាបទចម្រៀងរបស់ផលិតកម្មថោន។ មនុស្សជាច្រើនផ្ដោតការសង្ស័យថាតារាកំប្លែងពីរនាក់ប្រហែលជាចេញពីទ្រនំចាស់មកកាន់ទ្រនំថ្មី ប៉ុន្តែត្រូវបានប្រភពផ្លូវការបដិសេធ។ ឆ្លើយតបនឹងការចេញបទចម្រៀងនៅក្រៅផលិតកម្មថោន ហើយស្រាប់តែបទនោះទទួលបានការគាំំទ្រខ្ពស់ធ្វើឲ្យមានការភ្ញាក់ផ្អើល លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានអះអាងថា នាយពែកមី និងនាយគ្រឿន…