ឆក់បានសម្រេចទាំងព្រឹកនៅក្បែរប៉ុស្តិ៍កាកាបទី២ បច្ចុប្បន្នស្រ្តីរងគ្រោះកំពុងសម្រាកនៅពេទ្យ
ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងជាប់ផ្លូវរថភ្លើងខាងលិចប៉ុស្តិ៍កាកាបទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីស្ត្រីម្នាក់ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្ដាលឲ្យជនរងគ្រោះរងរបួស។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះជិះម៉ូតូ ឌ្រីមសង់ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ កំពត 1C-8834 មានដឹកបន្លែមកពីផ្សារធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច…