មន្ដ្រីជំនាញចុះយុទ្ធនាការពង្រឹងសុវត្ថិភាពចំណីអាហាររកឃើញពពុះសណ្តែកជាច្រើនគីឡូក្រាមមានសារធាតុគីមីនៅផ្សារអូរឬស្សី
ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា គឺនៅផ្សារអូឬស្សី និងផ្សារច្បារអំពៅ ដើម្បីពិនិត្យភាពអនុលោមភាពលើទំនិញជាម្ហូបអាហារ។ សូមបញ្ជាក់បន្ថែមថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម…