ស្ដៅ ផ្តល់គុណសម្បត្តិដល់សុខភាព
ក្រៅពីផ្លែម្រះហើយ នៅមានបន្លែរបស់ខ្មែរយើងមួយប្រភេទទៀតដែលល្បីឈ្មោះខ្លាំងក្នុងរឿងល្វីង នោះគឺ “ស្ដៅ” ដល់ថ្នាក់មានមុខម្ហូប ត្រីអាំងជ្រលក់ទឹកត្រីអម្ពិលទុំជូរអែម ដើម្បីឱ្យរសជាតិផ្អែមជូរមកសង្កត់រសជាតិល្វីងឱ្យទទួលបានរសជាតិដែលងាយស្រួលបរិភោគហ្នឹងឯង។ សួរថា ហេតុអ្វីបានជាជនជាតិខ្មែរយើងត្រូវខំព្យាយាមយកបន្លែស្ដៅមហាល្វីងនេះមកធ្វើជាមុខម្ហូបឱ្យងាយស្រួលទទួលទាន ជំនួសឱ្យការចៀសមិនចាំបាច់ទទួលទានតែម្ដងទៅធ្វើអី? ចម្លើយ ព្រោះស្ដៅមានប្រយោជន៍ដ៏ច្រើនដែលមានគុណតម្លៃហួសនឹងបោះចោល ឬទុកឱ្យចាស់ងាប់នៅលើដើមហ្នឹងឯង។ បើពាក្យចាស់និយាយថា “ផ្អែមគឺនំ ល្វីងគឺថ្នាំ” នោះ ស្ដៅគឺជាកំពូលឱសថបុរាណខ្មែរដ៏អស្ចារ្យ ដែលមិត្តអ្នកអានបានដឹងហើយអាចនឹងចង់ទទួលទានខ្លាំងឡើងក៏អាចថាបានដែរ។ ឫសរបស់ដើមស្ដៅ…