ថ្ងៃម្សិលមិញ! ភ្លៀងធ្លាក់១៥ខេត្ត អត់១០ខេត្ត

ភ្នំពេញៈ តាមទំហ្វេសប៊ុករបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយរបាយការណ៍ស្ដីពីរបាយទឹកភ្លៀង នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះថា របាយទឹកភ្លៀងដែលបានធ្លាក់ក្នុងរយៈពេល២៤ម៉ោង គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១៩ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ មានភ្លៀងធ្លាក់ពីតិចទៅធម្យម ក្នុងរបាយពី ១-៣០mm ក្នុងនោះ មានរាជធានីខេត្តចំនួន១០ មិនមានភ្លៀងធ្លាក់…

ពលរដ្ឋពុលផ្សិតចម្លែកអស់មួយគ្រួសារ នៅស្រុកសំឡូត

បាត់ដំបងៈ មនុស្សចំនួន៥នាក់ ដែលក្នុងនោះ មានឪពុក ម្តាយ កូន និងជីតា បានពុល និងក្អួតចង្អោរពេញផ្ទះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ ខណៈដែលពួកគេទាំងអស់គ្នាបាននាំគ្នាបរិភោគផ្សិតស្ងោរជាមួយបាយ ដោយនឹកស្មានថា ជាផ្សិតចំបើង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបឹងរុន…

បូមសាំងច្រកដប ធ្វើឲ្យកំពប់ត្រូវភ្លើងចង្ក្រាន ឆាបឆេះផ្ទះអ្នកលក់ចាប់ហ៊ួយខ្ទេច

បាត់ដំបងៈ ផ្ទះប្រជាពលរដ្ឋ អ្នកលក់ចាប់ហ៊ួយ និងប្រេងឥន្ធនៈ មួយកន្លែង ដោយសារការធ្វេសប្រហែសបុរសដែលជាម្ចាស់ផ្ទះ បានបូមសាំងច្រកដប ភ្លាត់ស្នៀត ធ្វើឲ្យកំពប់ ទៅលើដី នៅក្បែនោះ មានភ្លើងចង្ក្រានផង ទើបបង្កជាអគ្គីភ័យឆាបឆេះនេះឡើង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ …

ពលរដ្ឋ៥នាក់ ពុលផ្សិតព្រៃនៅសំឡូត

បាត់ដំបងៈ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមួយគ្រួសារ មានសមាជិក៥នាក់ បានពុលផ្សិតព្រៃ ដែលពួកគេដកយកមកធ្វើជាអាហារសម្រាប់បរិភោគ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ នេះចាត់ទុកជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្នចំពោះបេះ ឬដកបន្លែព្រៃយកមកបរិភោគ បើសិនជាមិនស្គាល់ច្បាស់ ហើយសូមរុះរាន់បញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពភ្លាមៗ បើសង្ស័យថា បានពុលចំណីអាហារ…

ធាតុលោក គង្គ ប៊ុនឈឿន មកដល់កម្ពុជាចុងសប្ដាហ៍នេះ

ភ្នំពេញ: យោងតាមការបញ្ជាក់របស់ក្រុមគ្រួសាររបស់លោក គង្គ ប៊ុនឈឿន ដែលរស់នៅស្រុកខ្មែរ បានអះអាងថា អដ្ឋិធាតុរបស់លោក នឹងត្រូវបញ្ជូនមកកាន់ប្រទេសកំណើត នៅថ្ងៃសៅរ៍ទី២១ ឧសភា នៅចុងសប្ដាហ៍នេះហើយ។ គ្រួសាររបស់លោក គង្គ ប៊ុនឈឿន ក៏ប្រកាសអញ្ជើញបងប្អូន ដែលមានទឹកចិត្តអាណិតស្រឡាញ់ ចំពោះគ្រួសារលោក ចូលរួមធ្វើបុណ្យ និងគោរពសពលោក គង្គ ប៊ុនឈឿន…

ថ្នាំញៀន៧២គ្រាប់ និងជនសង្ស័យ៥នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: បង្ក្រាបករណី ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ចាប់បាន៦នាក់ ដកហូតបាន៧២គ្រាប់ និងកូនសោរកាច់ករម៉ូតូមួយគ្រឿង នៅចំណុចភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាទ្បៃ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២0១៦នេះ។ សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការណ៍ជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងបេង និងកម្លាំងអធិការនគរបាលស្រុកម៉ាទ្បៃ…

ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន៥នាក់នៅម៉ាឡៃដកហូតបានថ្នាំញៀន៧២គ្រាប់

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលស្រុកម៉ាឡៃសហការជាមួយកម្លាំងប្រជាការពារភូមិបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់បន្ទាប់ពីរកឃើញថាបានរក្សាទុកនិងចែកចាយថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ដោយខុសច្បាប់។ ការឃាត់ខ្លួនធ្វើឡើងនៅចំនុចផ្ទះជនសង្ស័យដែលស្ថិតនៅក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក ចាប សុផារិទ្ធិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ post news ថា បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីប្រជាពលរដ្ឋក្នុងភូមិ កម្លាំងជំនាញនគរបាលក្រោមការដឹកនាំរបស់លោក បានធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ យឿង…

រន្ទះបាញ់គ្មានក្តីមេត្តា ផ្តាច់សង្ខាបុរសម្នាក់ ក្រោមដើមត្នោត

បាត់ដំបងៈ មេឃបង្អុលរកភ្លៀង បុរសម្នាក់បានរត់ទៅជ្រកភ្លៀងក្រោមដើមត្នោត ដើម្បីគេចពីរន្ទះ ប៉ុន្តែអកុសល រន្ទះតាមផ្តាច់សង្ខាដល់ក្រោមដើមត្នោត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រុមទី០៥ ភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សល់…

មនុស្សជិត២ម៉ឺននាក់ ស្ថិតក្នុងស្ថិតិរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ បើយោងទៅតាមរបាយការណ៍ពីអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញថា មនុស្សជិត២ម៉ឺននាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថិតិរបស់សមត្ថកិច្ចពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះ ៤០%ពាក់ព័ន្ធនិងអ្នកប្រើសប្រាស់ដែលសមត្ថកិច្ចយកទៅព្យាបាលអប់រំ និង៦០% ទៀតពាក់ព័ន្ធនិងអ្នកប្រើប្រាស់ដូចគ្នា ប៉ុន្តែបានអប់រំ ឬកែប្រែក្នុងមជ្ឈមណ្ឌល។ ការលើកឡើងដោយនាយឧត្តមសេនីយ៍បែបនេះ គ្រាលែលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ឧសភា បានបើកកិច្ចប្រជុំរួមមួយ ស្តីពីការពង្រឹងយុទ្ធការ ត្រួតពិនិត្យគ្រឿងញៀន។…

អាខ្ញី ត្រូវប៉ូលិសចាប់ខ្លួនតាមដីកា

បាត់ដំបងៈ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ហៅ អាខ្ញី តាមដីការបស់តុលាការ កាលពីវេលាម៉ោង៤៖១០នាទី រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ត្រីនគរបាលស្រុកភ្នំព្រឹក ថ្លែងឲ្យដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ សុង…