ជិះម៉ូតូអត់ភ្លើងបំភ្លឺពេលយប់ ត្រូវរថយន្តបុកស្លាប់១ របួសធ្ងន់២

បន្ទាយមានជ័យៈ រថយន្តហាយឡិនឌ័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2B-0833 បានបុកម៉ូតូមួយគ្រឿងម៉ាក សង់ គ្មានភ្លើងបំភ្លឺផ្លូវពេលយប់ ចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងពីរនាក់ផ្សេងទៀត រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅម៉ោង៨យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៥…

ឃាត់ខ្លួនមុខសញ្ញា ជួញដូរ និងចែកចាយគ្រឿងញៀន២នាក់ ដកហូតបាន២១៣គ្រាប់

បាត់ដំបង: នៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណី ជួញដូរ និងចែកចាយគ្រឿងញៀន ស្ថិតនៅចំណុច ភូមិផ្តាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ៖ ទី១. មុត…

ឃាត់ខ្លួនមុខសញ្ញាជួញដូរ ដកហូតថ្នាំញៀន ប្រមាណ៣០០០គ្រាប់

បាត់ដំបងៈ កម្លាំងសមត្ថកិច្ចចំរុះ ចុះប្រតិបត្តិការឡោមព័ន្ធ រុករកនូវសារធាតុញៀន ឈានដល់ការក្របួច.កជនសង្ស័យម្នាក់ លាក់ទុកថ្នាំញៀនប្រមាណ៣០០០គ្រាប់ ។ ប្រតិបត្តិការនេះ ចាប់តាំងពីម៉ោង១និង៣០នាទី រសៀល ទៅទល់នឹងម៉ោង៥និង៥០នាទី ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ដឹកនាំកម្លាំងចំរុះ មានកម្លាំងរបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយនឹងកំលាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំលាំងអធិការដ្ឋាន នគរបាលស្រុក …

តារាសិល្បៈបន្ត ទៅគោរពវិញ្ញាក្ខន្ធលោក គង្គ ប៊ុនឈឿន

ភ្នំពេញ: មកទល់ពេលនេះ តារាសិល្បៈ និងក្រុមផលិតករនៅតែបន្តបង្ហាញទឹកចិត្ត ទៅគោរពវិញ្ញាណក្ខន្ធរបស់លោក គង្គ ប៊ុនឈឿន ចាប់តាំងពីធាតុរបស់លោក ត្រូវបានបញ្ជូនមកដល់កម្ពុជាកាលពីថ្ងៃទី២១ ឧសភា។ ពិធីនេះត្រូវក្រុមគ្រួសារប្រកាសថា នឹងបន្តទទួលអ្នកចូលគោរពវិញ្ញាក្ខន្ធ រហូតដល់បុណ្យ១០០ថ្ងៃ ដែលនឹងធ្វើនៅខែកក្កដាខាងមុខ។ លោក មុត ថារី ជាកូនប្រសាររបស់ គង្គ ប៊ុនឈឿន…

តារាមួយក្រុមប្រកាសចុះជួយគ្រួសារក្រីក្រមួយនៅបាត់ដំបង

ភ្នំពេញៈ នៅថ្ងៃពុធ ទី២៥ឧសភាស្អែកនេះ តារាចម្រៀង តារាសម្ដែង និងផលិតករមួយក្រុមបានអះអាងថា ខ្លួននឹងចុះជួយជីកស្រះ និងផ្ដល់ជំនួយដោយផ្ទាល់ដល់គ្រួសារមួយស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពីកត់សម្គាល់ឃើញថា មានជីវភាពគួរឲ្យសង្វេគបំផុត។ នេះជាការជួបជុំរបស់តារាសិល្បៈក្នុងទ្រង់ទ្រាយធំមួយ ដែលក្រៅពីផ្ដល់ជាថវិកាក្នុងការជីកស្រះ ក៏ប្រកាសថានឹងជួយកាប់គាស់ដីចម្ការនៅជុំវិញផ្ទះរបស់គ្រួសារនោះ ដើម្បីឲ្យមានលទ្ធភាពបានដាំដំណាំនៅពេលមានទឹកក្រោយពីការជីកស្រះផងដែរ។ កញ្ញា ដួង ម៉ានិច តំណាងមូលនិធិនៃក្ដីអាណិតអាសូបានប្រាប់ Postnews ថា…

ឆីព្រហ្មចារីនាងពេញមួយយប់ ព្រឹកឡើងជាប់ខ្នោះបានសម្រេច

បាត់ដំបងៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនាំច្លួនទៅសាលាដំបូងនាព្រឹកថ្ងៃទី២៤ឧសភានេះ បន្ទាប់ពីឃាត់ខ្លួនតាមបណ្តឹងរបស់ អាណាព្យាបាលក្មេងស្រីម្នាក់បានមកប្ដឹងដោយចោទប្រកាន់ថា បានល្បួងកូនស្រីដែលទើបអាយុ១៤ឆ្នាំ យកទៅរំលោភមួយយប់ លុះវេលាទៀបភ្លឺ ទើបដឹកកូនស្រីគាត់ត្រឡប់មកផ្ទះវិញ ។ គួររំលឹកថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង០២និង៤៥នាទីឈានចូលថ្ងៃទី២២ឧសភា ស្ថិតនៅក្នុងគុម្ពោធព្រៃមួយកន្លែងក្នុងស្រុកសំពៅលូន។ ជនសង្ស័យខាងលើឈ្មោះច្រឹក ចំរើន អាយុ២២ឆ្នាំ មានទីលំភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន។ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ។…

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃនេះ ស្លាប់របួសធ្ងន់ស្រាលជាច្រើននាក់ ដោយមិនពាក់មួកសុវត្ថិភាព

ភ្នំពេញ: យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៦នេះ (គិតចាប់ពីម៉ោង២ រសៀលថ្ងៃទី២១ ខែឧសភា ដល់ម៉ោង២ រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦) មានករណីគ្រោះថ្នាក់ ចរាចរណ៍នៅ ទូទាំងប្រទេស កើតឡើងចំនួន ១១លើក…

ប្រពន្ធអភិបាលរងខេត្តបាត់ដំបង មានអេសប៉េពិសេសអាចឲ្យសត្វមាន់ និងទំនិញជាច្រើនទៀត បោលឆ្លងកាត់ច្រករបៀងភ្នំព្រះពុទ្ធ យ៉ាងរលូន

បាត់ដំបងៈ គេសង្កេតឃើញថា មានទំនិញជាច្រើនប្រភេទ ពិសេស គឺសត្វមាន់ ដែលដង្ខៅដ៏មានអំណាចកំពុងតែដឹកជញ្ជូននាំចូលពីប្រទេសថៃ មកកាន់កម្ពុជា តាមច្រករបៀងបានយ៉ាងរលូន ហើយភាគច្រើនសកម្មភាពនេះ គឺគេធ្វើឡើងតែក្នុងពេលយប់ ឬក៏រំលងអធ្រាត្រជាដើម ព្រោះងាយស្រួលមិនសូវមានអ្នករំខាន។ ប្រភពព័ត៌មានច្បាស់ការណ៍បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនសត្វមាន់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា របស់ក្រុមហ៊ុនមួយដែលមានខ្នងបង្អែកយ៉ាងរឹងមាំនោះ ត្រូវបានគេដំណើរការតែក្នុងពេលយប់តែប៉ុណ្ណោះ ហើយម៉្យាងទៀត ច្បាប់របស់ក្រុមហ៊ុនត្រូវបានអនុញ្ញាតឲ្យដឹកចូលតាមច្រកអន្តរជាតិដូង នៅក្នុងស្រុកកំរៀង…

សម្រែកយុជននិស្សិតធ្លាក់ខ្លួនពិការ ហើយគូដណ្តឹងផ្តាច់ពាក្យ សូមឲ្យសម្តេច ហ៊ុន សែន ជួយរក យុត្ដិធម៌

បាត់ដំបងៈ វាពិតជាគួរឱ្យសង្វេកខ្លាំងណាស់ នូវគ្រាដែលបានដឹងរឿងរ៉ាវ របស់យុវជន ជានិស្សិតឆ្នាំទី៣ម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយនារីក្រមុំរូបស្រស់សោភាម្នាក់ដោយសង្ឃឹមថានឹងឈានទៅដល់ថ្ងៃចូលរោងការ ប៉ុន្តែការទន្ទឹងថ្ងៃនោះត្រូវបានរលាយទៅវិញ ដោយសារនាងក្រមុំជាគូរដណ្តឹងបានផ្តាច់ពាក្យវិញ ក្នុងគ្រាដែលយុវជនសង្ហា ជានិស្សិតនោះធ្លាក់ខ្លួនជាជនពិការ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តស៊េរីទំនើបរបស់ជនមានអំណាច បើកបុក ហើយមិនព្រមចូលមកដោះស្រាយតាមច្បាប់នោះទេ។ នេះគឺជា សម្រែកផ្ទាល់របស់យុវជននិស្សិតជនពិការ និងក្រុមគ្រសារបាន ស្រែកទាមទាររកយុត្តិធម៌ និងសុំឲ្យសម្តេចតេជោ ហ៊ុន…

សង្ស័យបែកថ្នាំ ដេញវាយនគរបាលចរាចរណ៍ រងរបួស២នាក់

បាត់ដំបងៈ មានភាពរញ៉េរញ៉ៃមួយបានកើតឡើង បង្កការកកស្ទះចរាចរ ខណៈដែលកម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក បានសហការជាមួយនឹងកម្លាំងក្រុមបង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញប្រតិបត្តិការចុះត្រួតពិនិត្យមួក និងកញ្ចក់១សុវត្ថិភាពនៅលើកំណាត់ផ្លូវជាតិលេខ៥ ហើយត្រូវបាន យុវជនម្នាក់ ទាញដំបងដេញវាយផ្អើលសមត្ថកិច្ច បន្ទាប់ពីបានចាប់ម៉ូតូរបស់គេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំនុចទីលានបាល់ទាត់វាលបែកចាន តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច…