ចាងហ្វាង កាសែតសម្លេងចៅកំសត់ បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់
បាត់ដំបងៈ សមត្ថកិច្ចស្រុកកំរៀងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏មួយ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទី ល្ងាចថ្ងៃទី១៦ឧសភានេះ ត្រង់ចំណុចភូមិទួលទិល ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង រវាងរថយន្តសាំយ៉ុងបុក និងម៉ូតូបណ្តាលឲ្យបុរសម្នាក់បាក់ភ្លៅ រងរបួសធ្ងន់ស្លាប់នៅនិងកន្លែង ចំណែករថយន្តបានបើកបរគេចខ្លួនបាត់ស្រមោល។ សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កធ្វើឡើងដោយរថយន្តសាំយ៉ុង មិនស្គាល់ស្លាកលេខ បានធ្វើដំណើរច្រាស់ទិសគ្នា ជាមួយនិងម៉ូតូហើយត្រូវបានរថយន្តបង្កបុកចំ ពីមុខតែម្តងបណ្តាលម៉ូតូខ្ទេចខាងមុខរួញ ម្ចាស់រងរបួសធ្ងន់…