មេ​ភូមិ​គោក​សំព័រ​ឈ្មោះ​កុល គួ​នលក់​ដី​ព្រៃ​ភ្នំ​រាប់រយ​ហិច​តា​របស់​រដ្ឋ

​ឧត្តរមានជ័យ​៖​លោក​មេ​ភូមិ​គោក​សំ​ព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​អន្លង់វែង ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​២៣០​គ្រួសារ​។​តាម​សម្តី​របស់​លោក​មេភូមិ​កុល គួន​ជា​មេភូមិ​បាន​ប្រាប់​អ្នក​ពត័មាន​អោយដឹងថា​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដីស្រែ​ចំការ​មាន​ចំនួន​៣០​គ្រួសារ ហើយ​អ្នក​ដែល​មាន​ដីស្រែ​ចំការ​១៩៧​គ្រួសារ​។​នៅ​ថ្ងៃ​ទី​២៨​ខែ​កុម្ភះ​ឆ្នាំ​២០១៥​នោះ ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ខឹងសម្បារ​នឹង​លោក​មេភូមិ​ឈ្មោះ​កុល គួ​ន​បាន​ឃុបឃិត​គ្នា​រួម​ជាមួយ​ឈ្មោះ​ហល់ សំបូរ និង​ឈ្មោះ​ឈិន ចាន់ ជា​ប៉ូលិស​នៅ​ស្នងការ​នគរបាល​ខេត្ត ទទួល​ផ្នែក​រង​សណ្តាប់ធ្នាប់​ចរាចរ​។​សុំ​បញ្ជាក់ ហ​ល់ សំបូរ ជា​ប្រជាពលរដ្ឋ​អ្នក​នៅ​ទីនោះ​មានឈ្មោះ​ដូច​ខាងលើ​នេះ បាន​លួច​លក់​ដី​របស់​រដ្ឋ​គឺ​ដី​ព្រៃ​និង​ភ្នំ​រាប់រយ​ហិច​តា​នាពេល​ថ្មីៗ​នេះ មេភូមិ​កុល…

ល្បែង​ហ្គេម​ផ្សេងៗ​ក្នុង​ក្រុង​បាត់ដំបង​ថយចុះ​តែ​ហ្គេម​បាញ់​ត្រី​កើន​ឡើង​ខ្លាំង​

បាត់ដំបង​៖ ក្រោយពី​មាន​ការបង្ក្រាប​ជា​បន្តបន្ទាប់​របស់​កំលាំង​សមត្ថកិច្ច​ទៅ​លើ​ល្បែង​ហ្គេម​រួចមក​គេ​សង្គេតឃើញថា ល្បែង​ទាំងនេះ​មាន​ការថយចុះ​គួរអោយកត់សំគាល់ ផ្ទុយទៅវិញ​នៅពេល​ថ្មីៗ​នេះ​ស្រាប់តែ​ល្បែង​ហ្គេម​បាញ់​ត្រី​បាន​បង្ហាញខ្លួន​ព្រោងព្រាត​នៅតាម​ទីកន្លែង​លាក់លៀម ដោយ​ល្បែង​នេះ​អាច​ទាក់ទាញ​អារម្មណ៍​អ្នកលេង ពិសេស​គឺ​សិស្សានុសិស្ស​អាច​គេច​មិន​ព្រម​ចូល​សាលា​ដោយ​សារ​ល្បែង​នេះ​ហើយ​ល្បែង​នេះ​គឺ​គេ​បើក 24 ម៉ោង​លើ 24 ម៉ោង​ថែមទៀត​ផង ។​ បច្ចុប្បន្ន​ក្នុង​ក្រុង​បាត់ដំបង​ទាំងមូល​គេ​សង្គេតឃើញថា​មាន​ល្បែង​ជាច្រើន​ដែល​បាន​បង្ហាញ​ខ្លួន​ដូចជា ល្បែង​ចាក់បាល់ ល្បែង​ហ្គេម ល្បែង​ឆ្នោត ល្បែងភ្នាល់​កីឡាប្រដាល់ និង​ល្បែង​ថ្មី​ចុងក្រោយ​នេះ​គឺ​ល្បែង​បាញ់​ត្រី ត្រូវ​បាន​ផុស​ព្រោងព្រាត​ហាក់បីដូចជា​មាន​ច្បាប់​ទំ​លាប់​ត្រឹមត្រូវ​យ៉ាង​ដូច្នេះ​ដែរ​ប៉ុន្តែ​បើ​តាម​ការរៀបរាប់​ពី​ប្រភព​មួយចំនួន ពិសេស​គឺ​មេ​ល្បែង​ទាំងនោះ​បាន​អោយដឹងថា​ប្រការ​ដែល​ធ្វើអោយ​ពួក​គេ​បើក​ល្បែង​ទាំងនេះ​បាន គឺ​ដោយសារតែ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​និង​មន្ត្រី​ប៉ូលីស​មួយចំនួន​បាន​ចុះ​ទៅ​ចរចារ​ដាក់​ខែ​គ្រប់​ទីកន្លែង​ទាំងអស់…

ទាញ​ដំបង​វ៉ៃ​មនុស្ស​ពេញ​ភូមិ​ខឹង​បាត់​លី​អូ​និង​អាវទ្រនាប់​ប្រពន្ធ

​បាត់ដំបង​: មន្ត្រី​ប៉េអឹម​មួយរូប​ដែល​មាន​លក្ខណ​:​ស្រវឹង​ជោកជាំ​បាន​ទាញ​ដំបង​ដើរ​វ៉ៃ​មនុស្ស​ប្រមាណ​ជាង​ដប់​នាក់​ទោះបីជា​អ្នក​ទាំងនោះ​មាន​ផ្ទៃពោះ​ឬក៏​ជា​កុមារ​ទើបតែ​មាន​អាយុ​ជាង​មួយ​ឆ្នាំ​ក៏​ដោយ​គឺ​គេ​បាន​ប្រព្រឹត្តឡើង​ទាំង​កំរោល​កាលពី​ថ្ងៃ​ទី 14-2-15 វេលា​ម៉ោង​ប្រមាណ 2 រសៀល ត្រង់​ចំនុច​សំណង់​អនាធិបតេយ្យ​ក្នុង​ស្ថានីយ៍​រថភ្លើង​(​រ៉ា​ជង្រុក​) ស្ថិតក្នុង​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​បន្ទាប់​ពី​មន្ត្រី​ប៉េអឹម​រូបនេះ​ខឹង​បាត់​ខោ​លី​អូ​និង​អាវទ្រនាប់​របស់​ប្រពន្ធ​ដែល​ហាល​នៅ​ខាងក្រៅ​ផ្ទះ​។ ក្នុង​ស្ថានីយ៍​រថភ្លើង មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​មក​ចោមរោម ព្រមទាំង​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​គឺ​ពួកគេ​ទាំងអស់​គ្នា​កំពុង​អង្គុយ​លេង​ដោយ​មិន​បាន​ដឹង​ខ្លួន​អ្វី​ទាំងអស់ រំពេច​នោះ​ស្រាប់តែ​មាន​មន្ត្រី​ប៉េអឹម​ខេត្ត​មួយ​រូប​ឈ្មោះ ម៉ន ហៅ​ប្រុស ជា​មន្ត្រី​ប​ប៉េអឹម​ខេត្ត នៅក្នុង​មន្ទីរ​ស្រាវជ្រាវ ដោយ​មាន​ផ្ទះជួល​នៅ​ខាងក្រោយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែ​ម្តង​ព្រមទាំង​មាន​ចំងាយ​ពី​ស្ថានីយ៍​រថភ្លើង​ប្រហែល…

ពិធី​បិទ​សន្តិ​បាត​បូកសរុប​លទ្ធផល​ការងារ ក្នុង​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​គម្រោង​ការងារ​ក្នុង​ ​ឆ្នាំ​២០១៥ របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​ក​ម្ភះ ឆ្នាំ​២០១៥ នា​សាលប្រជុំ​ខេត្តបាត់ដំបង​មាន​ធ្វើ​ពិធី​បិទ​សន្តិ​បាត​ ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៤​និង​លើក​ទិសដៅ​ដាក់​​គម្រោង​ការងារ​ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក​​ឧបនាយករដ្ឋមន្ត្រី ស ខេង ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​រូប​បាន​ចូល​​រួម មាន ឯ​. ឧ​.​អ៊ុក វង្ស និង​ឯ​.​ឧ​អភិបាល​​នៃ​គណៈ​អភិបាលខេត្ត ចន្ទ សុផល ព្រមទាំង ឯ​.​ឧ​.…

អ្នកលក់​ផ្កាអង្គារសិល្ប៍​ថ្ងួចថ្ងូរ​រឿង​បង់​តាម​ផ្លូវ​ច្រើន​ហើយ​ផ្កា​ត្រូវ​រីក​មុន​រដូវ​

បាត់ដំបង​៖ ឆ្នាំ​នេះ​អ្នកលក់​ផ្កាអង្គារសិល្ប៍​មួយចំនួន​បាន​ថ្ងួចថ្ងូរ​យ៉ាងខ្លាំង​ដោយសារ​តែ​ផ្កា​ឆាប់​រីក នៅ​មុន​ថ្ងៃ​ចូលឆ្នាំ ហើយ​ម្យ៉ាងទៀត​ការដឹក​ដើម​ផ្កា​មក​តាមផ្លូវ​ត្រូវ​បង់​លុយ​ជា​ច្រើន​កន្លែង​ថែម​ទៀត គឺ​តាំងពី​ចេញដំណើរ​ពី​ជើង​ភ្នំក្រវាញ​ខេត្តពោធិសាត់​រហូតដល់​កន្លែង​លក់​នៅ​ខេត្ត​បាត់ដំបង គឺ​ស្ទើរតែ​រក​ប្រាក់ចំណេញ​ត្រឡប់ទៅផ្ទះ​វិញ​មិន​ឃើញ​ឡើយ ។ ជា​រៀងរាល់ឆ្នាំ​នៅក្នុង​អំឡុង​ខែ​កុម្ភ​:​គឺជា​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​របស់​ជនជាតិ​ចិន និង​វៀតណាម​ដូច្នេះ​ការរៀបចំ ការតុបតែង​លំអរ​តាម​លំនៅដ្ឋាន​ត្រូវបាន​គេ​រៀបចំ​យ៉ាង​ប្រណិត​សំរាប់​អបអរ​ថ្ងៃ​បុណ្យចូលឆ្នាំ​ដែល​ការតុបតែង​នោះ​គឺ​គេ​មិន​ដែល​រំលង​ឡើយ​នូវ​ដើម​ផ្ការ​អង្គារ​សិល្ប៍​ដោយ​បាន​រៀបចំ​ដាក់​នៅក្នុង​ថូរ​ត្រាំ​ទឹក​ដើម្បី​អោយ​ដើម​ផ្កា​នេះ​ចេញ​ផ្កាព៌ណ​លឿង​ស្រស់បំព្រង​នា​ថ្ងៃ​ចូលឆ្នាំ ព្រមទាំង​មាន​ចង​ព្យួរ​នូវ​ស្រោម​អាំង​ប៉ាវ​ព្រោងព្រាត​ដើម្បី​ជា​និម្មិត​សញ្ញា​នូវ​ការប្រកប​របរ​រកស៊ី​អោយបាន​រីកចំរើន​នា​ឆ្នាំ​បន្ទាប់​ទៅ​ខាង​មុខ​ផងដែរ ។​ទន្ទឹម​នឹង​តំរូវការ​របស់​ជនជាតិ​ចិន និង​វៀតណាម​នេះ​ដែរ​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ ខេត្ត​ពោធិសាត់​ក៏​បាន​ចេញ​ដំណើរ​ឡើង​ទៅលើ​ខ្នង​ភ្នំក្រវាញ និង​វាល​ប្រា​សាក់ វាលវែង នៅ​មុន​ថ្ងៃ​ចូលឆ្នាំ​ប្រហែល​កន្លះ​ខែ ដើម្បី​ស្វែងរក​កាប់​ដើម​ផ្កាអង្គារសិល្ប៍​ដែល​មាន​មែក​តូចៗ​បែក​សាខា​នាំយកមក​កាន់​ទីផ្សា​រនា​នា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដាក់លក់​ជូន​ដល់​អតិថិជន​ដែល​ត្រូវការ​ដើម​ផ្កា​នេះ​។​បុរស​ម្នាក់​ដែល​កំពុង​អង្គុយ​យក​ខ្សែ​រុំ​ដើម​ផ្កា​ដើម្បី​ដាក់​ត្រាំ​ក្នុង​ទឹក​ធុង​នា​ក្បាល​ស្ពានថ្ម​ថ្មី​ត្រើយ​ខាងកើត ក្នុង​ក្រុង​បាត់ដំបង​បាន​រៀបរាប់​ក្នុង​ន័យ​ត្អូញត្អែរ​ថា​ឆ្នាំនេះ​ការនាំ​ដើម​ផ្កា​យកមក​លក់​ប្រហែលជា​មិន​ចំណេញ​ដូច​ឆ្នាំ​មុនៗ​ទេ​មើលទៅ…

​ស្តា​ប់​​ទឹ​ក​ដ​ម​​​ សំ​នៀ​ង​​ដ៏​ពិ​រោះ​​​រ​បស់​យុ​វ​ជ​ន​​ខេ​ត្ត​​​បា​ត់ដំ​ប​ង​​​តិ​ច​មើ​ល​ !​ (Video Inside)

ភ្នំពេញ​៖ ​យុវជនខេត្តបាត់ដំបង និងជាម្ចាស់បទ “​ឈឺចាប់​ថ្ងៃ​បោះ​បាយបិណ្ឌ​” ​លោក សំអាត ពណ្ណរាយ ​​បានធ្វើឲ្យមិត្តភក្តិ ​ចាប់អារម្មណ៍​ជាមួយនឹង​បទចម្រៀងដ៏ពិរោះ ​ដែល​​យុវជន​រូបនេះ​ចែករំលែក នៅលើហ្វេសប៊ុក ។​ សំអាត ពណ្ណរាយ ដែលប្រើប្រាស់គណនីឈ្មើ Reach Nara បានសរសេរនៅលើ Wall Post…

ប្រហិតសាច់ត្រីវៀតណាមទំនងមានសារធាតុគីមី​ឆ្លងដែនទៅបាត់ដំបង​ទុក​ធ្វើណែម

កំពង់ឆ្នាំង​៖ប្រហិតសាច់ត្រី​​សម្រាប់ទុកធ្វើណែម ​ឆ្លង​ដែន​ចេញពីវៀតណាម ​ចេញមកខេត្តកណ្តាល និងឆ្ពោះទៅកាន់​ខេត្តបាត់ដំបង ត្រូវបាន នគរបាលប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំ ស្ទាក់ចាប់បាន នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ​កាលពីវេលាម៉ោង ២ និង ៣០ នាទី ​ឈានចូលថ្ងៃទី ២៥ ខែ មករា ឆ្នាំ…

ប្តឹង​ពី​បទ​ចាប់​រំលោភ​សំរេច​ពីរដង​បានសម្រេច​ប៉ុន្តែ​មាន​ពាក់​ស្រោមអនាម័យ

​បាត់ដំបង​៖ អ្នកទោស​ស្នេហា​ដ៏​វ័យក្មេង​ម្នាក់​ត្រូវបាន​ភាគី​ខាង​ស្រី​ប្តឹង​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​រហូត​ដល់​សំរេច​ចំនួន​ពីរដង បន្ទាប់​នារី​រូប​នេះ​ពឹងពាក់​អោយ​គេ​ជូន​ទៅ​ញ៉ាំ​បង្អែម​ហើយ​សុំ​អោយ​ជួយ រក​កន្លែង​សំរាក​តាមផ្លូវ​កាលពី​ថ្ងៃ​ទី 23-1-15 វេលា​ម៉ោង 11:30 នាទី​យប់​ត្រង់​ចំនុច​ផ្លូវ​ថ្មី ស្ថិត ក្នុង​ភូមិ​ស្រែ​ស្តៅ ឃុំ​មាន​ជ័យ ស្រុក​សំឡូត ខេត្ត​បាត់ដំបង ហើយក៏​បាន​រួមភេទ​ជាមួយគ្នា​នៅ​ទីនោះ​តែម្តង​។​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​ដែល​មានឈ្មោះ ស ហ អាយុ 17 ឆ្នាំ រស់នៅ​ភូមិ​កំចាត់…

ឃាត់​រូប​ព្រះ​បដិមាករ​បែប​រចនាបថ​ចិន​ដែល​នាំចូល​ពី​ថៃ​តាម​ច្រក​ភ្នំ​ដី ដោយ​ខុសច្បាប់​

​បាត់ដំបង​៖ មាន​ទំនិញ​ជាច្រើន​ដែល​បាន​នាំ​ចូល​តាម​ច្រក​តំបន់ភ្នំ​ដី ពី​ក្នុង​ទឹកដី​ថៃ​ចូលមក​កម្ពុជា ត្រង់​ចំនុច​ភូមិ​គី​ឡូ 13 ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដែល​ក្នុង​ទំនិញ​ទាំងនោះ មាន​សំភារ​: និង​រូប​ព្រះ​បដិមាករ​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​ក្នុង​អង្គភាព​វរ​:​ព្រំដែន​លេខ 817 សហការ​ជាមួយ​កំលាំង​សាខាគយ​ប្រចាំ​ច្រក​តំបន់​បាន​ឃាត់​ទុក​កាលពី​ថ្ងៃ​ទី 19-1-15 វេលា ម៉ោង 8:20 នាទី​ព្រឹក ដោយសារ​តែ​ព្រះ​បដិមាករ​ទាំងនោះ​បាន​ក​សាង​ឡើង​តាម​រចនាបថ​ចិន សុទ្ធសាធ​ដែល​បាន​នាំ​ឆ្លងដែន​ដោយ​គ្មាន​ការអនុញ្ញាតិ…

ចោរលួច​ទូរស័ព្ទ ៧០ និង​របស់របរ​ជា​ច្រើន​ទៀត​ត្រូវបាន​ជាប់អន្ទាក់​សមត្ថ​កិច្ច​

​បាត់ដំបង​: មុខសញ្ញា​ចំនួន​3​នាក់​និង​រថយន្ត​មួយ​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​តាម​ប្រមាញ់​និង​ឃាត់ខ្លួន​បាន​នា​ថ្ងៃទី 15-1-15 វេលា​ម៉ោង​12,30 នាទី​ត្រង់ចំនុច​ភូមិ​ប៉ោយ​យង់ ឃុំ​តាពូង ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង បន្ទាប់ពី​ក្រុម​នេះ​ដើរ​ធ្វើ​សកម្មភាព​គាស់​ទំ​លុះ​ទំលាយ​ផ្ទះ​ប្រជាពលរដ្ឋ និង​លួច​របស់របរ​នៅក្នុង​ភូមិ​អន្លង់​វិល និង​ភូមិ​រកា ក្នុង​ទឹកដី​ស្រុក​សង្កែ​រួចមក​. ។​ ​យោងតាម​ប្រភព​មួយចំនួន​ដែល​រស់នៅ​ក្នុង​ស្រុក​សង្កែ​បាន​និយាយថា មាន​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ពីរ​ដែល​ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់​មុខ​ប្រើប្រាស់​រថយន្ត​លួច​ចូល​ទៅ​គាស់​ជញ្ជាំង និង​បង្អួច​ដោយបាន​ប្រមូល​លុយ​កាក់ និង​សំភារ​:​ផ្សេងៗ​ហើយ​បើក​គេចចេញ​ទៅ​បាត់​កាល​ពី​ចន្លោះ​ម៉ោង 8 ព្រឹក​ដល់​ម៉ោង 11 ថ្ងៃត្រង់​នា​ព្រឹក​ថ្ងៃទី…