MV បទចម្រៀង​ របស់យុវជនខេត្តបាត់ដំបង ចេញ​ជាផ្លូវការហើយ

ភ្នំពេញ​៖ បទចម្រៀង “ខ្ញុំជាអ្នកខេត្តបាត់ដំបង” ដែលយុវជន ឈ្មោះ នីបឺនៀ អះអាងថា​បទនេះ​ជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀងផ្ទាល់ខ្លួនោះ បានចេញ MV ជាផ្លូវការហើយ កាលពី ២ថ្ងៃមុននេះ ដោយកំពុងល្បីល្បាញលើ YouTube និង បណ្តាញសង្គមហ្វេសប៊ុក​។​ បទចម្រៀងដែលនិយាយអំពីទឹកដីខេត្តបាត់ដំបងនេះ បានធ្វើឲ្យយុវជន…

ឈប់​ម៉ូតូ​ចាំ​បងប្អូន​នៅលើ​ចិញ្ចើម​ផ្លូវ​ត្រូវ​ម៉ូតូ​បងប្អូន​បុក​ពេញទំហឹង​ស្លាប់​ទាំងអស់គ្នា​

​បាត់ដំបង​៖​យ៉ាងហោច​ណាស់​ក៍មាន​មនុស្ស​៣​នាក់​ជា​សាច់ញាតិ​និង​គ្នា បាន​ស្លាប់​បាត់បង​ជីវិត​នៅ​កន្លែងកើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ដែល​ត្រូវជា​សាច់ញាតិ​និង​គ្នា ខណៈ​ដែល​ម៉ូតូ​១​គ្រឿង​ទៀត​បាន​រងចាំ​នៅលើ​ចិញ្ចើមផ្លូវ តែ​ដោយ​ស្ថានភាព​ងងឹត​ផង​និង​បើក​ក្នុង​ល្បឿន​លឿន​ផង មើល​ម៉ូតូ​ដែល​ឈប់​មិនឃើញ​ក៍​បាន​បុក​ពេញទំហឹង ធ្វើឱ្យ​មនុស្ស​ទាំងអស់​ខ្ទាត​រណូករណែល​ពេញ​ផ្លូវ ពលរដ្ឋ​មកជួយ​ដែរ​តែ​ជនរងគ្រោះ​ទាំងអស់​បាន​ដាច់ខ្យល់​ស្លាប់​ទាំងអស់គ្នា​ទៅហើយ​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១​និង​៣០​នាទី រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០១៥​នេះ​នៅ​ចំណុច​ភូមិ​បឹង​ព្រីង ឃុំ​ព្រែក​តូច ស្រុក មោងឫស្សី ខេត្ត​បាត់ដំបង​។​ ​សមត្ថកិច្ច​មូលដ្ធាន​បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​បី​នាក់​ជា​បងប្អូន​បង្កើត​និង​បងប្អូន​ជីដូន​មួយ​និង​គ្នា មាន ទី​១​ឈ្មោះ តូច…

សិស្ស​វិទ្យាល័យ​ម្នាក់​ចងករ​សម្លាប់ខ្លួន សង្ស័យ​មិត្តភក្តិ​ចំអន់​រឿង​អេដស៍​

បាត់ដំបង​៖​បុរស់​ម្នាក់​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ដោយ​យក​កន្សែង​ចងករ​ភ្ជាប់​ទៅ​នឹង​ថ្នឹ​មរោង​ហូបបាយ​ស្លាប់​រឹង​ស្តូក ខណៈ​ដែល​ក្មេងប្រុស​ម្នាក់​ផ្សេងទៀត​បាន​យក​សម្រាម​ទៅ​ចាក់ចោល​ក៍​ប្រ​ទៈ​ឃើញ​ហេតុការណ៍​នេៈ​កាលពី​វេលា​ម៉ោង​០៦/០០​នាទី​នា​ព្រឹក​ថ្ងៃទី​០៥/០១/២០១៥​នៅក្នុងព្រៈ​វិហារកាត់​តូលិក​មួយកន្លែង​ស្ថិតនៅ​ភូមិ​តា​ហែន​១ ឃុំ​រការ ស្រុក​សង្កែ ។ ជន​រងគ្រោៈ​ខាងលើ​មានឈ្មោៈ​ឆែម វ៉ាន់ណូ អាយុ​១៨​ឆ្នាំ​មាន​ទីលំនៅ​ក្នុង ភូមិ ឃុំ​កើតហេតុ​ខាងលើ ជា​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​សង្កែ និង​ជា​សិស្ស​ក្នុង​សមាគមន៍​កាត់​តូ​លិកខា​ង​លើ​។ បើ​តាម​ព័ត៌មាន​ពីរ​ពលរដ្ឋ​នៅ​ក្បែរ កន្លែងកើតហេតុ​បង្ហើប​ឲ្យដឹងថា​ជនរងគ្រោៈ​ខាងលើ​ទំនងជា​មាន​វិបត្តិ​ស្នេហា ឬ​ក៍​បណ្តាលមកពី​មិត្តភ័ក្តចំ​អន់លេង​បញ្ហារ​អេដស៍​នៅ​ឃុំ​រកា​នេៈ​។ ក្រោយ​កើតហេតុ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​មណ្ឌល​សុខភាព​រកា រួម​ទាំង​សមត្ថកិច្ច​បាន​ធ្វើ​កោសល់វិច្ច័យ​ឃើញថា​ពិតជា​ចងករ​សម្លាប់ខ្លន​ឯង​ពិតប្រាកដ​មែន​៕ ​

ស្នាដៃបទថ្មីយុវជន​ខេត្តបាត់ដំបង “ខ្ញុំគឺជាអ្នកខេត្តបាត់ដំបង”

ស្នាដៃបទថ្មីយុវជន​ខេត្តបាត់ដំបង “ខ្ញុំគឺជាអ្នកខេត្តបាត់ដំបង” ជាបទ​មួយ ដែលច្រៀងដោយយុវជនឈ្មើ នីបីនៀ ​កំពុងតែ​ធ្វើឲ្យ​អ្នកលេង​បណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ និង សរសើរ​មិនដាច់ពីមាត់ថាបទនេះពិរោះ ខ្លាំងណាស់ ។ នេះ​​ជាមោទនៈភាពរបស់យុវជនខេត្ត​បាត់ដំបង ដែល​បានបង្កើតបទថ្មីនេះឡើង ។​ ទស្សនា​ឃ្លិប​វីដេអូ ដូចខាង​ក្រោមនេះ៖

អ្នក​ប្រើ​រថយន្ត​ចង្កូត​ស្តាំ​សេរី​ថ្មី​បំពាក់​ស្លាក់​លេខ​នគរបាល​ប្រយ័ត្ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហៅ​សួរ​

​បន្ទាយមានជ័យ​៖​លោក អាត់ ខែម​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ដល់​នគរបាល​ទូទាំង​ខេត្ត​កុំ​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​សេរី​ថ្មី​ដែល​ហួស​ច្បាប់​កំណត់​អោយ​ប្រើ​ប្រយ័ត្ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សួរនាំ​។​ ការ​លើកទ្បើង​ដូចនេះ​ក្នុង​ពិធី​គោរព​ទង់ជាតិ​របស់​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃទី​៨ ធ្នូ​២០១៤​និង​បន្ទាប់​ពី​មាន​ការចុះធ្សាយ​ព័ត៍មាន​ពី​ការនាំចូល​រថយន្ត​សេរី​ថ្មី​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ​និង​ការ​យក​រថយន្ត​ទាំងនោះ​មក​ចរាចរណ៍​លើផ្លូវ​បំពាក់​ស្លាក់​លេខ​ខេ​មរះ​ភូមិន្ទ និង​នគរបាល​នៅ​ខេត្ត​បន្ទាយមានជ័យ​ហើយក៍​បន្ទាប់ពី​ការព្រមាន​របស់​លោក អភិបាល​ខេត្ត​នេះ​ផងដែរ​។​ លោក អាត់ ខែម​បាន​បន្ត​អោយដឹងទៀតថា​រឿង​រថយន្ត​ចង្កូត​ស្តាំ​ត្រូវបាន​រដ្ឋាភិបាលប្រកា​ស​បិទ​មិនអោយ​មាន​ការ​នាំចូល​តាំងពី​ឆ្នាំ​២០០៧​ដូចនេះ​មានន័យ​ថា​រថយន្ត​ចង្កូត​ស្តាំ​សេរី​ថ្មី​លើ​ឆ្នាំ​ដែល​ច្បាប់​បាន​កំណត់​ជារ​យន្ត​ខុសច្បាប់​បើ​យើង​យកមក​ប្រើ​គឺ​ជា​រឿង​ខុសច្បាប់​លោក​មិន​អនុញ្ញាត្ត​អោយ​យក​ស្លាក់​លេខ​នគរបា​ល​ទៅ​បំពាក់​ដែល​មិនមែន​ជា​រថយន្ត​របស់​រដ្ឋ​បាន​ទ្បើយ​។​ហើយ​ម្យ៉ាងទៀត សូម​កុំ​ប្រើ​ព្រោះ​យើង​ជា​សមត្ថកិច្ច​កុំអោយ​ពលរដ្ឋ​ថា​ហាម​មិនអោយ​ពួក​គាត់​ជិះ​បែរ​ជា​ខ្លួនឯង​ជិះ​ទៅ​វិញ​សូម​ងាក​ទៅ​ប្រើ​រថយន្ត​ចង្កូត​ឆ្វេង​វិញ​វា​មាន​ច្រើន​ប្រភេទ​ណាស់​។​ជាមួយ​និង​រថយន្ត​ចង្កូត​ស្តាំ​នេះ​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​កាលពី​ចុង​ខែ​វិច្ឆិកា​២០១៤​កន្លង​ទៅ​បាន​ព្រមាន​ដល់​សមត្ថកិច្ច​ជាប់​ពាក់ព័ន្ធ​អោយ​បញ្ឈប់​ការបន្លំ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​ឬ​ឆ្វេង​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ហើយ​រឿង​នេះ​ធ្វើ​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុងតែ​ធុំក្លិន​ត្រូវ​ប្រយ័ត្ន​ព្រោះថា​ខេត្ត​បន្ទាយមានជ័យ​កន្ល​ងុម​ក​មេ​ប៉ូលិស មេ​គយ​និង​មន្ត្រី​គយ​ជាច្រើន​នាក់​បាន​ដកតំណែង​។​ដោយ​ទ្បែក​ចំពោះ​ស្លាក់លេ​ខខេមរភូមិន្ទ​វិញ​លោក ឈឿម សារិទ្ធ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១​បានអោយ​ដឹង​ដែលថា​លោក​ក៍​បាន​ដាក់​បញ្ជា​ដល់​ទាហាន​របស់​លោក​ត្រូវ​បជ្ឈប់​ការយក​ស្លាក់លេ​ខខេមរភូមិន្ទ​ទៅ​បំពាក់​លើ​រថយន្ត​ឯក​ជន​អោយ​សោះ​ព្រោះ​ស្លាក់​លេខ​នេះ​មួយ​ភូមិភាគ​បានតែ​ពីរ​រថយន្ត​ទេ​គឺ​រថយន្ត​មេ​ភូមិភាគ​និង​រថយន្ត​នាយសេនាធិការ​ភូមិភាគ​តែប៉ុណ្ណោះ​ហើយ​បើ​នៅ​តែ​មាន​អ្នក​យក​បំពាក់​សូម​អោយ​សនត្ថកិច្ច​ត្រួតពិនិត្យ​អនុវត្តតា​ម​ច្បាប់​។​ សូម​បញ្ជក់​ថា​រថយន្ត​ចង្កូត​ស្តាំ​ត្រូវបាន​រដ្ឋាភិបាលប្រកា​សហាម​មិនអោយ​មាន​កា​រ​នាំចូល​ទៀត​ទេ​និង​បាន​ប្រកាស​អោយ​រថយន្ត​ចង្កូត​ស្តាំ​ទាំងទ្បាយ​ណា​ដែល​មិនទាន់​បាន​បង់ពន្ធ​នាំ​ចូល​ត្រូវ​តែ​មក​ចុះបញ្ជី​ពន្យា​ពេល​ហើយ​ប​ងើព​ន្ធ​បើ​មិន​មក​ចុះបញ្ជី​ឬ​បង់ពន្ធ​ទេ​ធុត​ថ្ងៃ​កំណត់​មិន​អាច​បង់ពន្ធ​បានទេ​។​តែ​ទោះជា​យ៉ាងណា​ក៍ដោយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​គេ​ឃើញ​មានការ​នាំចូល​និង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​សេរី​ចា​បើ​ពី​២០១០​ទ្បើង​រាប់​សិប​គ្រឿង​ចរាចរណ៍​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង…

កម្មវិធី “Facebook Now” របស់​ក្រុមហ៊ុន Smart បានធ្វើអោយ បណ្តាញ​ហ្វេ​ស​ប៊ុកដ៏​មាន​ប្រជាប្រិយភា​ពកា​ន់តែមាន​ភាពងាយស្រួល​ជាង​មុន​និង​មិន​ធ្លាប់​មាន​ពីមុនមក​

​សព្វថ្ងៃ​នេះ​ក្រុមហ៊ុន Smart បាន​ប្រកាស​ពី​ការចាប់ផ្តើម​នៃ​កម្មវិធី “Facebook Now” ដែល​ផ្តល់ជូន​អតិថិជន​របស់​ខ្លួន ក្នុង​ការប្រើប្រាស់​ហ្វេ​សប៊ុក​អោយ​កាន់តែ​មាន​ភាពងា​យ​ស្រូល​ជាមួយនិង​គំរោង​Facebook Unlimited ការចុះ​ឈ្មោះ​ប្រើ Facebook ដោយ​ប្រើ​លេខ​ទូរស័ព្ទ Facebook USSD និង លេង Facebook តាមរយៈ​ការផ្ញើរ​សារ​។​ ​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន Smart បង្កើត​គណនី​Facebook…

ការបង្ក្រាប​ល្បែង​ឆ្នោត​គឺ​ជា​ការ​វែក​ស្មៅ​អោយ​ត្រី​ចូល​ស៊ង​តែប៉ុណ្ណោះ​

​បាត់ដំបង​: រយ​:​កាល​កន្លង​មក​គេ​សង្គេត​ឃើញ​ថា​សកម្មភាព​លក់​កន្ទុយ​លេខ​នៅ​ក្រុង​បាត់ដំបង​គឺ​​មាន​សភាព​ស្ងប់ស្ងាត់​ដោយសារតែ​មាន​ការ​រឹតបន្តឹង​ពី​កំលាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុង​គោលបំនង​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​. ។​ប៉ុន្តែ​ការបង្ក្រាប​និង​ភាពស្ងប់ស្ងាត់​នេះ​បាន​ត្រឹមតែ​មួយ​ចំអិន​កំពឹស​តែ​ប៉ុណ្ណោះ​គឺ​សកម្មភាព​ចាស់​បាន​រើ​ឡើងវិញ​គ្រប់​ទីកន្លែង​មិន​ខុស​អី​ពី​វែក​ចក​កណ្តាលទន្លេ​អញ្ចឹង​ដែរ ដោយ​គ្រាន់តែ​ថា​ទីតាំង​ខ្លះ​​លួច​លក់​ស្ងាត់ៗ​នៅ​ក្នុង​តូប ឯ​តូប​ខ្លះទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​មន្ត្រីប៉ូលី​ស​និង​មន្ត្រី​កងរាជអាវុធហត្ថ​​គឺ​គេ​បាន​ឈរ​កត់​កន្ទុយលេខ​នេះ​ជា​ចំហរ​តែម្តង​ដោយ​គ្មាន​ខ្លាចរអារ​ដល់​ផ្លូវច្បាប់​បន្តិច​ណា​សោះឡើយ​​ជាក់ស្តែង​នៅ​ត្រង់​ចំនុច​ក្បែ​ច្រមុះជ្រូក​ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ជ្រក​ក្រោម​ស្លាក wing ​និង​នៅក្បែ​ផ្លូវ​ឡាអេ គឺជា​ទីតាំង​របស់​សមត្ថកិច្ច​នគរបាល ចំណែក​នៅ​ខាង​មុខ​សារមន្ទីរ​និង​មុខ​ក្លឹប​​ជ័យជំនះ​គឺជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​ទីតាំង​ទាំងនេះ​នៅ​លក់​ជាប់​ជាប្រចាំ​បើទោះបីជា​​កំលាំង​សមត្ថកិច្ច​កំពុង​ធ្វើ​ការបង្ក្រាប​នា​ពេលកន្លងមក​យ៉ាងណាក៏ដោយ​. ។​ ស្ថិតក្នុង​សកម្មភាព​លក់​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​នេះដែរ​មេ​ឆ្នោត​កណ្តាល​មួយរូប​បាន​និយាយ​ថា​សព្វថ្ងៃ​ការដែល​ហ៊ាន​លក់​ឡើងវិញ​នេះ​គឺ​ដោយសារតែ​មាន​ការ​យក​លុយ​ដាក់​ខែ​ពី​សំណាក់​សមត្ថកិច្ច​​គ្រប់​អង្គភាព​នៅក្នុង​ខេត្ត​ដូចជា​ប៉េអឹម​ក្រុង ប៉េអឹម​ខេត្ត និង​ប៉ូលីស​ក្រុង​ព្រមទាំង​ប៉ូលីស​ខេត្ត​ផងដែរ​​ប៉ុន្តែ​គេ​មិនដឹងថា​តើ​ប៉ូលីស​ខេត្ត​មានការ​ចែករំលែក​គ្នា​ឬ​អត់​បាន​ជាមាន​មួយក្រុម​ត្រៀមចាំ​បង្ក្រាប និង​ ​មួយ​ក្រុម​ទៀត​អ្នកដើរ​យកលុយ​ដោយ​អ្នកលក់​ឆ្នោត​បាន​កំណត់​ភិនភាគ​ថា​ប៉ូលីស​ខេត្ត​ដែល​តែងតែ​​មក​យក​លុយ​ប្រចាំ​ខែ​នោះ​រាង​ស្គម​ខ្មៅ​សក់រួញ​និង​ប្រើប្រាស់​ម៉ូតូ​ម៉ាក click014 ពណ៌​ស ដែល​ភិនភាគ​.​នេះ​គឺជា​បុគ្គល​មួយ​រូប​ស្ថិតក្នុង​ក្រុម​បង្ការ…

ចោរ​យីអ៊ុន​ខ្ពស់ ទោះ​ម្ចាស់​មក​ទាន់​ក៏​ប្រមូល​ប្រាក់ ៤២ លាន​រៀល និង ៣៥០០ ដុល្លារ​ទៅ​ដោយ​សុវត្ថិភាព​

​បាត់ដំបង​៖ ប្រាក់​ខ្មែរ​និង​ប្រាក់​ដុល្លារ​ព្រមទាំង​គ្រឿងអលង្កា​ជាច្រើន​ត្រូវបាន​ចោរ​ប្រមូល​វេច​ខ្ចប់​យកចេញ​​ពី​ផ្ទះ​ទៅ​ដោយ​សុវត្ថិភាព​ខណ​:​ដែល​ម្ចាស់ផ្ទះ​ត្រឡប់​មកពី​ផ្សារ​វិញ​កាលពី​វេលា​ម៉ោង 10 និង 20 នាទី​​ព្រឹក​ថ្ងៃ​ទី 1-12-14 ត្រង់​ចំនុច​ភូមិ​ច្រាប​វាល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយ​បាន​ដឹងថា​​មាន​ចោរ​នៅ​ខាងក្នុង​ផ្ទះ​កំពុង​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​. ។​ គួរបញ្ជាក់​ថា​លំនៅដ្ឋាន​ដែល​មាន​លក្ខណ​:​ជា​វីឡា​នេះ​ជា​កម្មសិទ្ធិ​របស់​លោក អ៊ូច ឯម​ ​អាយុ 40 ឆ្នាំ​និង​អ្នកស្រី អ៊ុន…

ឃាត់ខ្លួន​មុខសញ្ញា​រកស៊ី​គ្រឿងញៀន​ម្នាក់​នៅ​ស្រុក​សំពៅ​លូន​

​បាត់ដំបង​៖ ស្ត្រី​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​កាន់កាប់ និង​រក្សា​ទុក​គ្រឿងញៀន​ខុសច្បាប់​ត្រូវ​បាន​​កំលាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង 8 និង 45 នាទី​​យប់​ថ្ងៃ​ទី 25-11-14 ត្រង់​ចំនុច​ភូមិ​រស្មី ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ខណ​:​ដែល​​មុខសញ្ញា​រូបនេះ​កំពុង​ធ្វើចរាចរ​នៅតាម​ដងផ្លូវ ។​ តាម​ការអះអាង​ពី​លោក វរ​:​សេនីយ៍​ទោ ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន​​បានបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​នូវ​សេចក្តី​រាយ​ការ​ពី​កំលាំង…

ជនសង្ស័យ​ម្នាក់​បាន​យក​ដប​ស្រា​វាយ​ទៅលើ​ជនរង្គ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាមម​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​

​បន្ទាយមានជ័យ​៖​បុរស​ម្នាក់​ទាស់​ពាក្យសំដី​គ្នា​បន្តិច​បន្ទួច​សោះ​ឈាន​យកដប​ទៅ​វាយ​ក្បាល​មនុស្ស​ស្រី​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​មុខ​ជនសង្ស័យ​អាវុធហត្ថ​ឃាត​ខ្លួន​រួច​បញ្ជូន​ទៅ​តុលាការ​។​ករណី​ហឹង្សា​ដោយ​ចេតនា​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤​ខែវិច្ឆកា​ឆ្នាំ​២០១៤​នៅ​ខ្លឹប​ឌី​ស្កូថា​ចដោ​ន​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​លោក ឧត្តមសេនីយន៍ ត្រី​ឪ​បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ កើត​ស្រី​តី ភេទ​ស្រី អាយុ​២២​ឆ្នាំ អាស័យដ្ឋាន​ភូមិ​អូរ ១​សង្កាត់​២​ក្រុង​មិត្តភាព​ខេត្ត​ព្រះសីហនុ ចំណែក​ជនសង្ស័យ​មាន​ឈ្មោះ សុច​សំអឿន ភេទ​ប្រុស អាយុ​២0​ឆ្នាំ អាស័យដ្ឋាន ខ្នាច​រមាស ឃុំ​ខ្នាចរមាស ស្រុក​បរ​វិល​ខេត្ត​បាត់ដំបង​អ្នក​ទាំង​ពីរ​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​។​លោក​ឪ​បូ​រិន្ទ​បញ្ជាក់​ទៀត​ថា​មុនពេល​កើតហេតុ នៅ​ថ្ងៃ​យប់​ទី​២៤​ខែវិចិ្ឆកា​ឆ្នាំ​២០១៤​នោះ​ឈ្មោះ​កើត​ស្រី​តី​និង​ឈ្មោះ​សុច​សំអឿន​អ្នក​ទាំង​ពីរ​បាន​ចូល​ក្លឹប​ឌិ​ស្កូថា​ចដោ​ន ក្រុង​ប៉ោយប៉ែត ដោយ​អង្គុយ​តុ​ក្បែរ​គ្នា​ដោយ​ចៃដន​តែ​អ្នក​ទាំង​ពុំ​ដែល​ស្គាល់​គ្នា​ទេ​.…