ក្រុមចោរ​ជំនាញ​ខាង​លួច​រថយន្ត​ស៊េរី​ទំនើបៗ​ដ៏​សកម្ម ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​

​ ​ក្រុមចោរ​ដែល​មាន​ជំនាញ ខាង​លួច​រថយន្ត​ស៊េរី​ទំនើបៗ យ៉ាង​សកម្ម​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៣​នាក់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ។ ​ ​ក្រុមចោរ​ទាំង​៣​នាក់​នេះ ទី​១​មានឈ្មោះ ផន កេង ហៅ ត្រេ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ…

អូស​ជញ្ជូន​ឈើ​កាត់​ព្រៃ​ផ្ទុះ​មីន​របួស​ជើងឆ្វេង​ម្ខាង សង្ស័យ​ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​

​បាត់ដំបង​៖ បើទោះបីជា​មាន​ការអះអាង​ថា​ជនរងគ្រោះ​បាន​រងរបួស​ដោយសារ​ជាន់​គ្រាប់មីន​ខណ​:​ដែល​គេ​បាន​ជួយ​អូស​ជញ្ជូន​បន្ទះក្តារ​ដើម្បី​យក​ទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​ជួរ​មុខ​ជិត​ខ្សែ​បន្ទាត់​ព្រុំដែន​ក៏ដោយ​ក៏​មជ្ឈដ្ឋាន​មួយចំនួន​បាន​សន្និដ្ឋាន​ថា​គឺជា​ការប្រព្រឹត្តិ​បទល្មើស​ទាំងស្រុង​ព្រោះ​ការផ្ទុះ​គ្រាប់មីន​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​19-11-14 វេលា​ម៉ោង​ប្រមាណ​ជា 4 ទៀប​ភ្លឺ​ត្រង់​ចំនុច​បរ​ថ្មី ក្នុងភូមិ​ឆ​រកា​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង ដែល​បណ្តាលអោយ​មនុស្ស​ម្នាក់​រងរបួស​លើ​ជើងឆ្វេង​ម្ខាង ។​បើ​តាម​សេចក្តី​រាយ​ការ​ពី​ប្រភព​មួយចំនួន​ដែល​បាន​ស្រង់​សំដី​របស់​លោក ស សាវឿន មេបញ្ជាការ​នគរបាល​វរ​:​ព្រុំដែន​គោក​លេខ 823 ប្រចាំ​ទិស​សំឡូត​បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ ឆន ស៊ូ​នូ ភេទ​ប្រុស អាយុ…

ចាប់​រំលោភ​សំរេច 3 លើក​ថែមទាំង​លួច​លុយ​ត្រូវ​ចៅក្រម​បង្គាប់​អោយ​ឃុំខ្លួន​

​បាត់ដំបង​៖ យុវជន​ម្នាក់​ដែល​ប្រព្រឹត្ត​បទល្មើស​ដល់​ទៅ​ពីរ​ផ្ទួនៗ​គ្នា​ត្រូវ​បាន​តុលាការ​ចេញ​ដិកា​បង្គាប់​​អោយ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​លេខ 452 ដ អ ឃ ខ ចុះ​ថ្ងៃ​ទី 16-11-14 ដោយ​ចៅក្រម​ស៊ើបសួរ​​ធ្ធាំ ប៊ុណ្ណា បន្ទាប់ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង​របស់​ម្ចាស់​លុយ និង​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ​​ដោយសារតែ​ជន​នេះ​ចាប់​បង្ខំ​រំលោភ​សំរេច​រហូតដល់​ទៅ 3 ដង​ក្នុង​រយ​:​ពេល 3 ថ្ងៃ​. ។​ គួរបញ្ជាក់​ថា​ក្រោយពី​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ព្រឹក​បាន​ទទួល​ពាក្យ​​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ច​ន…

តំលៃ​សណ្ដែកសៀង​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​បន្តិច​ធៀប​កាលពី​ឆ្នាំ​២០១៣​ប៉ុន្ដែ​ការប្រមូល​ផល​ខ្ពស់​ល្អ​ដូច​គ្នា​

​ខេត្ត​ព្រះវិហារ​៖​ប្រជា​កសិករ​នៅ​ស្រុក​គូលែន​ជិត​បញ្ចប់​ការប្រមូល​ផល​សណ្ដែកសៀង​ហើយ​គិត​មកដល់​ថ្ងៃ​ទី​១៧​វិច្ឆិការ​២០១៤​នេះ​ហើយ​បាន​លក់​ចេញ​ទៅ​អោយ​ឈ្មួញកណ្តាល​មកពី​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​និង​ពី​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អោយមាន​ការរីកចំរើន​។​​ ​ឈ្មួញកណ្តាល​មកពី​ខេត្ត​បាត់ដំបង​ម្នាក់​បាន​អោយដឹងថា​គាត់​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​តំលៃ​១៧០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​សណ្តែកសៀង​ដែល​ទិញ​ពី​ស្រុក​គូលែន​គឺ​ដឹក​យកទៅ​លក់​បន្ត​អោយ​ឈ្មួញ​ថៃ​នៅ​ជាប់​ព្រំដែន​ខេត្តបាត់ដំបង​។​ ​ ​ឈ្មួញកណ្តាល​ម្នាក់ទៀត​ឈ្មោះ​ឈាន​ហេង​អាយុ​៥១​ឆ្នាំ​រស់នៅ​ភូមិ​ទ្ប​ឥដ្ឋ​សង្កាត់​កំពង់​ប្រណាក​ក្រុង​ព្រះវិហារ​បាន​អោយដឹងថា​គាត់​បាន​ប្រមូល​ទិញ​សណ្ដែកសៀង​ពី​ប្រជា​កសិករ​រស់នៅ​ភូមិ​ហ្ម​សែត​សង្កាត់​ប៉ាល​ហាល​ក្រុង​ព្រះវិហារ​សរុប​បាន​ចំនួន​៦០០​តោន​ក្នុង​រយះពេល​១​ខែ​នេះ​។​គាត់​និយាយ​ថា​តំលៃ​សណ្ដែកសៀង​គាត់​ទិញ​ចាប់​ពី​តំលៃ​១៥០០​ដល់​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ទៅតាម​សណ្តែកសៀង​ប្រភេទ​ល្អ​និង​មិនល្អ​។​ ​ ​លោក​ឈាន​ហេង​បាន​បញ្ជាក់​អោយដឹង​ថា​ផល​សណ្តែកសៀង​ដែល​គាត់​ទិញ​បាន​ពី​ប្រជា​កសិករ​ហើយ​លក់​ចេញ​វិញ​ទៅ​អោយ​ឈ្មួញ​ធំ​មក​ពី​ស្រុក​ជ្រៃ​ធំ​ខេត្ត​កណ្តាល​ជាប់​ព្រំដែន​វៀតណាម​ក្នុង​តំលៃ​២០០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​គាត់​និយាយ​ថា​តំលៃ​សណ្តែកសៀង​ឆ្នាំ​នេះ​បើ​គិត​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ធ្លាក់​ថ្លៃ​៥០០​រៀល​ធៀប​កាលពី​ឆ្នាំ​២០១៣​រយះពេល​ដូចគ្នា​វា​មាន​តំលៃ​២៣០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​ ​ ​លោក​ប៉ាង​យៀ​ត​អភិបាលស្រុក​គូលែន​បានអោយ​អ្នកសារព័ត៌មាន​ដឹងថា​ក្នុង​របាយការណ៍​កសិកម្ម​ស្រុក​ប្រជាកសិករ​លក់​ចេញ​សណ្ដែកសៀង​ទៅអោយ​ឈ្មួញកណ្តាល​ចុះមក​ទិញ​ផ្ទាល់​ជា​ទូទៅ​បាន​តំលៃ​១៨០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​ផ្ទៃ​ដី​ចំការ​ដាំ​សណ្ដែកសៀង​នៅ​ទូទាំង​ស្រុក​គូលែន​ឆ្នាំ​នេះ​សរុប​មាន​ចំនួន​២៩០០​ហិកតា​។​ ​ ​លោក​អភិបាលស្រុក​បន្ត​ទៀត​ថា​ប្រជាកសិករ​ប្រមូល​ផល​សណ្ដែកសៀង​គិត​មកដល់​ថ្ងៃទី​១៧​វិច្ឆិការ​នេះ​បាន​ចំនួន​១០០០​ហិកតា​ហើយ​ទទួលបាន​ផល​សរុប​ចំនួន​៣០០០​តោន​។​ពេល​នេះ​ប្រជាកសិករ​កំពុង​សំរុក​ប្រមូល​ផល​សណ្តែកសៀង​ជា​បន្តបន្ទាប់​អាច​នឹង​បញ្ចប់​រយះពេល​ដ៍​ខ្លី​ខាងមុខនេះ​៕ ​

ដំណោះស្រាយ​ថ្លៃ​អគ្គីសនី តំឡើងថ្លៃ​ភ្លើង​រហូតដល់ 3500 រៀល ដែល​ពលរដ្ឋ​តវ៉ា​នៅ​ស្រុក​សំឡូត​ត្រូវបាន​បញ្ចប់​

​បាត់ដំបង​៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​4​ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​បាន​ធ្វើ​ញ្ញ​តិ្ត​តវ៉ា​ស្តីពី​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​តំឡើងថ្លៃ​ភ្លើង​រហូតដល់ 3500 រៀល​ក្នុង​មួយ kw នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​ 14-11-14 ក្នុង​ទីតាំង​សាលា​ស្រុក​សំឡូត មាន​ការជួបជុំ​គ្នា​រវាង​តំណាង​ក្រុមហ៊ុន និង​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​4​ដើម្បី​រក​ដំណោះស្រាយ​និង​បញ្ចប់​ការប្រឆាំង​តវ៉ា​នេះ​. ។​ នៅក្នុង​ឱកាស​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​អភិបាលស្រុក ឥ​ន្ទ សៅ​ឫទ្ធិ​ ​លោក តេង សុខុមាល តំណាង​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា (…

មេធាវី​អត់​កាតគ្រីម្នាក់ ជំនាញ​បោកប្រាស់​ប្រាក់​ជនរងគ្រោះ ត្រួវបាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ធ្វើការ​ឃាត់ខ្លួន​

​ខេត្ត​ប៉ៃលិន​៖ ជនសង្ស័យ​ម្នាក់ ដែល​គេ​ស្កាល់​ថា ជា​មេធាវី​ជំនាញ​បោកប្រាស់​ប្រជាពលរដ្ឋ ត្រួវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ។ ហេតុ​ការណ៏ចាប់​ឃាត់​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតក្នុង​ភូមិ​អូរ​ពើត សង្កាត់​ទូល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ ​ជនសង្ស័យ​ដែល​ជា​មេធាវី​បោកប្រាស់​ឈ្មោះ…

កម្លាំង​សមត្ថកិច្ច​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ចរាចរណ៏​ប្រាក់​ដុល្លារ​ក្លែងក្លាយ ចំនួន​១៨០០​ដុល្លារ​

​ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​២​នាក់ ត្រួវបាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ការ​ចរាច​រណ៏​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ដើម្បី​ទិញ​ម៉ូតូ​នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ខណៈពេល​ម្ចាស​ម៉ូតូ​ដឹង​ពី​ក្រដាស់ប្រាក់​ដុល្លារ​ក្លែងក្លាយ ទើប​ប្តឹង​សមត្ថកិច្ច​ឲ្យ​ស្ទាក់​ចាប់​ឃាត់ខ្លួន ពេល​ធ្វើដំណើរ​មក​ខេត្ត​ប៉ៃលិន​វិញ ។​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១០១៤ នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​មុខ​អធិការ​ស្រុក​សាលា​ក្រៅ ក្នុង​ភូមិ​ទួល​ខ្ពស់…

ល្បែង​ជល់​មាន់​និង​អាប៉ោង​កំពុង​ដុះ​ស្លែ​ក្នុង​កាស៊ីណូ​ស្រុក​សំពៅ​លូន​

​បាត់ដំបង​: បើ​គេ​ចំណាយ​តែ​ប្រាក់​ចំនួន 50 បាត​នោះ​គេ​នឹង​បាន​សំបុត្រ​មួយ​សន្លឹក​ដើម្បី​ចូល​ទៅ​លេង​ ​ឬ​ភ្នាល់​ដាក់​លុយ​យ៉ាង​សប្បាយ​ជាមួយនឹង​ល្បែង​ជល់​មាន់​និង​ល្បែង​អាប៉ោង​ដែល​គេ​បើក​ដោយ​ចំហរ​នៅ​ក្នុង​កាស៊ីណូ​យីហោ វ៉ា​ណា​ធៀន ហ្រេ្គ​ន​ដ៍​រី​ស​ត អិល​ធី​ឌី ដែល​ស្ថិតនៅ​ត្រង់​ផ្លូវបំបែក​ទៅ​ច្រក​តំបន់ភ្នំ​ដី​ ​ក្នុងភូមិ​គីឡូ 13 ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដោយ​ការទិញ​សំបុត្រ​នេះ​ត្រូវ​ចូល​តាម​ច្រក​ ​ទ្វារ​ខាងក្រោយ​ហើយ​ចង់​លេង​ជល់​មាន់​ក៏បាន ហើយ​ចង់​លេង​អាប៉ោង​ក៏បាន ពិសេស​បើ ចង់​លេង​ ​ហ្គេម​បែប​ស្លុត​ម៉ាស៊ីន​ក៏​កាន់តែ​ប្រសើរ​ដែរ​ព្រោះ​វា​មាន​ទីតាំង​នៅ​ជាប់​គ្នា​.…

ចាប់​បាន​ចោរ​២​នាក់​ជា​បក្ខពួក​ក្រុមចោ​រ​លួច​និង​ប្លន់​ម៉ូតូ​២​ករណី​នៅ​ក្រុង​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖​ជនល្មើស​ជា​បក្ខពួក​ក្រុមចោរ​លួច​និង​ប្លន់​ម៉ូតូ​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ព្រហ្ម ទណ្ឌ​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បង្ក្រាប​បាន​ខណៈ​ពួកគេ​កំពុងស្នាក់នៅ​ផ្ទះសំណាក់​មួ​យ​កន្លែង​។​ប្រតិ​ប​ត្ត​ការបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៦​និង ៤៥​នាទី​យប់​ថ្ងៃទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅផ្ទះ​ជួល​មួយកន្លែង​ស្ថិតក្នុថ​ភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​ ​លោក​ប៉ុល​វុទ្ធី​ស្នងការរង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​ព្រហ្ម​ទ​ន​ណ្ឌ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងប្រាប់​អោយដឹង​ថា​៖​ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​១​ឈ្មោះ​អ៊ី​សំណាង​អាយុ​៣៧​ឆ្នាំ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ធ្លាប់​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​បាត់ ដំបង​អស់​រយៈពេល​៥​ឆ្នាំ​ពី​បទ​កាច់​ក​យក​ម៉ូតូ​ហើយ​ទើតែ​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​១​ឆ្នាំ ប៉ុណ្ណោះ ២.​ឈ្មោះ​សួន​ប៊ុន​នី​អាយុ​២៧​ឆ្នាំ​រស់នៅ​ផ្សារឆ្នាំង​ក្រុង​កំពង់ឆ្នាំង​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ខែ​នៅ​ខេត្ត​បាត់ដំបង​ដូចគ្នា​និង​ទើបតែ​ចេញពី​ពន្ធនាគារ​នាពេល​ថ្មីៗ​នេះ​។​ ​សូមបញ្ជាក់​ថា​នៅក្នុង​រយៈពេល​២​ថ្ងៃនេះ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រឿង​ត្រូវបាន​ចោរ ប្លន់ និង​លួច​យក​ជា​បន្តរ​បន្ទាប់​គឺ​នៅវេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃទី​០៥​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ជិត​ផ្ទះសំណាក់​សាន់ដេ​២​ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង​ក្រុមចោរ​៣ នាក់​បាន​កាប់​ម្ចាស់​ម៉ូតូ​១​ដាវ​ចំ​ខ្នង​ហើយ​ប្លន់​យក​ម៉ូតូ​ស្កុប​ពី​ពណ៌​ក្រហម​មួយ​គ្រឿង​ម៉ូតូ​ជិះ​គេច​បាត់​។​ដោយឡែក​ករណី​ទី​២​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៤​នៅ​ជិត​ធនាគារ​ខេត្ត​ស្ថិតក្នុង​ភូមិ​ប្អេ​រ​សង្កាត់​ប្អេ​រ គឺ​ចោរ​ម្នាក់​បាន​លួច​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ដែល​ម្ចាស់​កំពុង​អង្គុយ​ហូប​នំ​គ្រួ​ក​ភ្លេច​សោរ​នៅជាប់​ម៉ូតូ​នៅ​ចំណុច​ខាងលើ​ហើយ​ជនល្មើស​បាន​ជិះ​គេចខ្លួន​បាត់​ដូចគ្នា​។​ ​ក្រោយពី​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​និង​កំណត់​មុខសញ្ញា​បានច្បាស់លាស់​សមត្ថកិច្ច នគរបាល​បាន​ឈានទៅ​ចាប់​បក្ខពួក​ក្រុមចោរប្លន់​និង​លួច​នេះ​នៅ​ចំណុច​ខាងលើ​តែម្តង​។​វត្ថុតាង ជាប់​នៅ​នឹង​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​រួម​មាន​ដែក​អក្ស​តេ​ចំនួន​១ ទឹក​ថ្នាំញៀន​១ កន្ត្រៃ​១ ថ្នាំញៀន​ម៉ា​ទឹកកក​១​បំពង់​តូច…

ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្មាន​ប្រណី​ទីបំផុត​ត្រូវ​ចូល​អន្ទាក់​ប៉ូលីស​

​បាត់ដំបង​៖ ក្រុម​ក្មេង​ទំនើង​ចំនួន 3 នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​ដេញ​ក្របួច​បាន​ចំនួន​ពីរ​នាក់​កាលពី​វេលា​ម៉ោង 10 និង 20 នាទី យប់​ថ្ងៃ​ទី 6-11-14 ត្រង់​ចំនុច​ព្រៃ​កូន​ខ្លា ក្នុង​សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង​បន្ទាប់ពី​ក្រុម​នេះ​បាន​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​ពីរ​ដើម​ជិះ​ម៉ូតូ​​ដេញ​កាប់​លើ​ជនរងគ្រោះ​នៅ​ចំនុច​ភូមិ​អូរ​តា​គាំ 1 សង្កាត់​ទួល​តា​ឯក​រួចមក​. ។​ តាម​ការអះអាង​ពី​លោក ស៊ន កុសល នាយផ្នែក​ព្រហ្មទណ្ឌ​បានអោយដឹងថា…