ក្រុមចោរ​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​ស្លៀកពាក់​ជា​យោធា​២​នាក់​ត្រូវបាន​នគ​បាល​ជំនាញ​ព្រហ្មទ័ណ្ទ​បង្ក្រាប​និង​បញ្ជូន​ទៅ​តុលាការ​

​បន្ទាយមានជ័យ ៖ លោក​ឧត្តម សេនីយ៍​ត្រី អាត់ ខែម​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល ជំនាញ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​ខេត្ត​បាន​សហការ​ជាមួយ​រាជអាជ្ញា​ខេត្ត​តាម​ចាប់​ក្រុមចោរ ដែល​តែងតែ​ធ្វើ​សកម្មភាព កាច់​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ពាក់​ឯកសណ្ឋាន​ជា​ទាហាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​នៅ​តាម​ខេត្ត​៣​គឺ​ខេត្ត​បាត់ដំបង ខេត្ត សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​ស​មិត្ត​កិច្ច​ចំរុះ​បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​២​នាក់​និង​បាន​ដក​វត្ថុតាង​មាន​ដូចជា​ម៉ូតូ​សង់​ចំនួន​៤​គ្រឿង​កាំភ្លើង​អាកា​ខ្លី​មួ​យ​ដើម​លុយ​២២​លាន​រៀល ទូរ​សព្ទ​ចំនួន​៤​គ្រឿង កាំភ្លើង​ខ្យល់​២​ដើម ស្លាក​លេខ​ម៉ូតូ​៤ កង់​ម៉ូតូ​៣ អាវ​ទី​ហាន​២​កំប្លេ ស៊ីម​ទូរ​សព្ទ​១៥ ។​លោក​អាត់​ខែម…

សង្វៀន​ភ្នាល់​ជល់បក្សី​កីឡា​ដុះ​ស្លែ​មួយកន្លែង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​

​បាត់ដំបង​៖​សង្វៀន​លេង​ល្បែង​ភ្នាល់​បញ្ជល់មាន់​ដុះ​ស្លែរ​មួយ​កន្លែង គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រិះគន់ថា គ្មាន​ទេ​សមត្ថកិច្ច​បង្ក្រាប មាន​តែ​មក​យក​លុយ ធ្វើឲ្យ​បាត់​អស់​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្ថ​ភាព​ទាំង​៩​ចំណុច​។​ ​ទីតាំង​ល្បែងភ្នាល់​បក្សី​កីឡា​នេះ​ជា​របស់​ឈ្មោះ​លោក វឿន ដែល​មាន​លំនៅដ្ឋាន​ជាប់​ទី​តាំងភ្នាល់​នេះ​គឺ​ស្ថិត​នៅ​ចំណុច​ភូមិ​ស្រាប​ក្រសាំង សង្កាត់​អោម៉ាល់ ក្រុង និង​ខេត្ត​បាត់ដំបង ខណះពេលដែល​អ្នកយក​ព័ត៌មាន​យើង​ចូល​ទៅ​ថត​ផ្តិត​យក​រូបភាព​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​តុលា​នេះ​លោក វឿន ដែល​ជា​ម្ចាស់​ប្រាប់​ទៅ​អ្នក​ដែល​ចូលរួម​ភ្នាល់​ថា មិនបាច់ចាំ​នាំគ្នា​ខ្លាច​ទេ​ឲ្យ គេ​ថត​អី ថត​ទៅ​ព្រោះ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាបន័អ​ស់​ហើយ​លេង​តាម​សប្បាយ…

ចៅហ្វាយខេត្ត​ចេញ​បទបញ្ជា​ជា​លើក​ទី​២ អោយ​មន្ត្រី​គយ​ដែល​ជា​ម្ចាស់​ទីតាំង​ហាង​នំ​បញ្ជុ​ក​ ​អោយ​ដក​ដើម​ចេក​និង​ដំណាំ​ផ្សេងៗ​ទៀត​ចេញ​ពី​ដី​មាត់​ស្ទឹង​ជាបន្ទាន់​

​ខេត្ត​បន្ទាយមានជ័យ​៖​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ ព្រមាន​មន្ត្រី​គយ​ម្នាក់​ដែល​មាន​លំនៅដ្ឋាន​ក្នុង​ក្រុង​សិរី​សោ​ភណ្ឌ័​ជា​លើក​ទី​២ ក្នុងករណី​រំលោភ​យក​ដីស្ទឹង​ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​បន្ទាប់មក​ក៏​មាន​ការព្រ​​មាន​រួច​ម្តង​ទៅ​ហើយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ខាងលើ តែ​មន្ត្រី​រូប​នេះ​មិន​ព្រម​អនុវត្ត​តាម​បទ ​បញ្ជា​នោះ​ទេ បែរ​ជា​រឹងទទឹង​ជាមួយ​និង​ចៅហ្វាយខេត្ត ហើយ​ហ៊ាន​លួច​ដាំចេក និង​ដើម​ស្វាយ​ ​ជាច្រើន​ពេញមាត់​ស្ទឹង​ទៀតផង ។​ ​សូម​បញ្ជាក់​ដែលថា ក្នុង​ហេតុ​ការរំលោភ​យក​ដី​ស្ទឹង​នោះ គឺ​កើតមាន​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៤​នេះ​តែម្តង ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរី​សោ​ភណ័ ខេត្ត​បន្ទាយមានជ័យ ខាងកើត​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៥​ម៉ែត្រ​ប៉ុណ្ណោះ…

នារី​ធ្វើជា​ប្រុស​និង​ជាក​ម្មកា​រា​នី​រោងចក្រ​ម្នាក់​លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន​

​កំពង់ឆ្នាំង​៖​នារី​តែងខ្លួន​ជា​ប្រុស​ម្នាក់ និង​ជាក​ម្មកា​រា​នី​រោងចក្រ​កាត់ដេរ​បាន​ដាច់​ចិត្ត​លេប​ថ្នាំពេទ្យ​អស់​ជា​ច្រើន​គ្រាប់ ដើម្បី​ប៉ុនប៉ង​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង ពេល​ថ្នាំ​ធ្វើទុក្ខ​ក្អួតចង្អោរ​ខ្លាំង​ទើប​មិត្តភ័ក្រដឹ​ងទាន់ ហើយ​បាន​ដឹក​បញ្ជូម​ក​អោយ​គ្រូពេទ្យ​ខេត្ត​ជួយសង្គ្រោះ​ជីវិត​។​ករណី​ប៉ង​ធ្វើ​អត្តឃាត​នេះ បានដឹង​ឡើង​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤​ក្នុង​បន្ទប់​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។​ ​ ​កម្ម​កា​រា​នី​ឈ្មោះ អ៊ី​ម លីម អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលា​ ​ប្អៀ​រ ជា​មិត្តភ័​ក្រ​នារី​ប៉ង​ធ្វើ​អត្តឃាត​បាន​និយាយ​អោយដឹងថា​៖​មិត្តភ័​ក្រខ្លួន​ប៉ង​ធ្វើ​អត្តឃាត​…

ប្រជាពលរដ្ឋ​ថា​កុងត្រូលជជុះ​ដុះ​ស្លែ គ្មាន​ន​ណា​ហាន​បង្ក្រាប​

​បាត់ដំបង​៖​កុងត្រូលជជុះ​ដុះ​ស្លែ​មួយ​កន្លែង​ដែល​ស្ថិតនៅ​ចំណុច​ស្ពាន​ព្រែកជីក នៃ​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង​កំពុង​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ពលរដ្ឋ​ហើយ​គ្មាន​ន​ណា​បង្ក្រាប​ទេ​។​តាម​ប្រភព​ព័ត៏មាន​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ដឹក​ឈើ​បន្តិចបន្តួច​តាម​រទេះគោ តាម​ម៉ាស៊ីន​គោយន្ត និង​ដឹក​តាម​ម៉ូតូ សំរាប់​យកមក​លក់​ដើម្បី​ដោះ​ដូរ​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ នៅ​ពេល​ពួកគាត់ ដឹក​មកដល់​ចំណុច​ខាងលើ​ដាច់ខា​តត្រូតែ​ចុះ​បង់លុយ ដឹកឈើ​ច្រើន​បង់​ច្រើន ដឹកឈើ​តិច​បង់ តិច ហើយ​បើ​ប្រជាពលរដ្ឋ​ណា​ហាន​ដឹក​ផ្លូវ​វាង បើសិន​សមត្ថកិច្ច​ដែល​ប្រចាំ​នៅ​កុងត្រូលជជុះ ខាងលើ​នេះ​ចាប់​បាន អាច​រឹបអូស​ទាំង​ឈើ និងឧ​ប្ប​ករដឹក​នោះ​បញ្ជូន​ទៅ​ឲ្យ​មេព្រៃ​ភ្លាម ។​ ​ប្រភព​ដដែល​បន្ត​ថា​ស​ម​ត្ថ​កិច្ច​ដែល​នៅ​ចំណុច​ខាងលើ​នេះ​មាន​ពីរ​ស្ថាប័ណ ហើយ​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី…

សង្វៀន​ជល់​មាន់​មួយកន្លែង កំពុង​ដំណើរការ​យ៉ាង​រលូន នៅ​ស្រុក​សំពៅ​លូន អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​

​ខេត្ត​បាត់ដំបង​៖ សង្វៀន​ជល់​មាន់​មួយកន្លែង ដែល​ជ្រក​ក្រោម​ស្លាក់​កាស៊ីណូ​មួយ ដែល​មានឈ្មោះ​ថា វ៉ា​ណា​ធៀន ហ្គ្រេ​ន​ដឺ​រិសត អិល ធី ឌី មានការ​ភ្នាល់​លុយ រ​ហួត​ទៅដល់​រាប់​ម៉ឺន​ដុល្លា ដែល​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​សន្តិភាព ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ពុំដែល​មាន​សមត្ថកិច្ច រឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចុះ​អនុវត្ត​ច្បាប់​នោះឡើយ ។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​ក្រុម​អ្នក​ដែល​មក​លេងល្បែង​បញ្ជល់មាន់​នៅ​ក្នុង​កាស៊ីណូ​មួយ​នេះ ភាគច្រើន​គឺជា​ជនជាតិខ្មែរ…

មេ​ឈ្មួញ​ធំ​ពីរ​ឈរ​ចាំ​ទិញ​ឈើ​ដែល​ចុះ​ពី​ដែន​ភ្នំ​សំ​កុះ​

​បាត់ដំបង​៖ ដែន​ភ្នំ​សំ​កុះ​គឺជា​តំបន់​ភ្នំ​ដ៏​វែង​អន្លាយ​ដោយ​លាតសន្ធឹង​លើ​ខេត្ត​ចំនួន 3 គឺ​ខេត្ត​បាត់ដំបង​​ខេត្ត​ពោធិសាត់ និង​ខេត្ត​កោះកុង ហើយក៏​ជា​តំបន់​ដែល​គេ​កំណត់​ទុកជា​ដែន​អភិរក្ស​ផងដែរ​ប៉ុន្តែ​​បែរ​ជា​កំលាំង​បរិស្ថាន​ដែល​ត្រួតត្រា​លើ​តំបន់​នេះ​មាន​ចរិក​ធូររលុង​និង​ផ្សំគំនិត​ជាមួយ​បទ​ល្មើស​ទៅ​វិញ​។​គេ​សង្គេត​ឃើញ​ថា​កាលពី​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំមុន​កំលាំង​បរិស្ថាន​ដែល​ភ្នំ​សំ​កុះ​ដែល​​គ្រប់គ្រង​ដោយ​លោក រ៉ុង សុភក្ត្រ័ ព្រមទាំង​មាន​បំពាក់អាវុធ​គ្រប់​ដៃ​ផង​នោះ​បាន​ធ្វើការ​យាមកាម​​ការពារ​ព្រៃឈើ​បាន​យ៉ាង​ម៉ឹងម៉ាត់​ដែល​ធ្វើអោយ​ព្រៃឈើ​ក្នុង​តំបន់​នេះ​ហាក់​មាន​ភាព​ស្រស់បំព្រង​​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កំលាំង​បរិស្ថាន​បាន​ធ្វើការ​ស្ទាក់​ចាប់បាន​នូវ​បទល្មើស​ព្រៃឈើ​ជា​ញឹកញាប់​ថែម​ទៀត​។​ ប៉ុន្តែ​ក្រោយពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​ការសហការ​រវាង​កំលាំង​បរិស្ថាន​និង​កំលាំង MJP​ហាក់​មាន​ភាព​រយាល​ពី​គ្នា​ទៅ​វិញ​ដែល​ជា​កត្តា​ធ្វើអោយ​លោក រ៉ុង សុភក្ត្រ័ ចាប់ផ្តើម​បន្ធូ​ដៃដល់​​បទល្មើស​នានា​រហូតដល់​មាន​ប្រភព​មួយចំនួន​បាន​រាយ​ការ​មក​ថា​ស្ទើរតែ​រៀងរាល់​ថ្ងៃ​គឺ​មាន​គោយន្ត​​ទាំង​ខ្សែៗ​បាន​ដឹក​ឈើ​បន្តកន្ទុយ​គ្នា​ចេញពី​តំបន់​ដែន​ភ្នំ​សំ​កុះ​ឆ្ពោះទៅ​តាម​ចំនុច​ក្រពើ 2 និង​តាម​ច្រក​ចង្អៀត ឯ​មួយ​ផ្នែក​ទៀត​គេ​បាន​ដឹក​តាម​ច្រក​វាល​ចម្បាំង​ក្នុង​ឃុំ​កំពង់​ល្ពៅ​និង​ឆ្ពោះ​ទៅ​ចំនុច​អក្សរ​តេ​។​ នៅក្នុង​បទល្មើស​ព្រៃឈើ​នេះ​គឺ​ភាគច្រើន​មាន​ឈើ​ចំនួន 3 ប្រភេទ​គឺ​មាន…

ក្រុម​ចែកចាយ​គ្រឿងញៀន 4 នាក់​ត្រូវ​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​

​បាត់ដំបង​៖ ជនសង្ស័យ​ចំនួន​4 នាក់​ដែល​ក្នុងនោះ​មាន​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​​ត្រូវបាន​កំលាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង 5-30 នាទី​​ល្ងាច​ថ្ងៃ​ទី 10-10-14 ត្រង់​ចំនុច​ភូមិ​សូ​ភី 2 សង្កាត់​រតន​: ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​ខណ​:​ដែល​ក្រុម​នេះ​កំពុង​លក់ដូរ​គ្រឿងញៀន​ជាក់ស្តែង​នៅ​នឹង​ផ្ទះ​. ។​ លោក សំ វិ​ឡុង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ ​សេចក្តី​រាយ​ការ​រួច​មក​លោក​បាន​ចាត់​កំលាំង​ចុះ​ទៅ​ត្រង់​ចំនុច​កើតហេតុ​ខាងលើ​ក៏​បាន​ប្រទះឃើញ​ ​មុខសញ្ញា​ទាំង​នេះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​និង​នាំគ្នា​សេព​នៅ​នឹង​កន្លែង​នោះ​តែ​ម្តង​ទើប​សុំ​ ​គោល​ការ​ទៅ​លោក​មេបញ្ជាការ​ដើម្បី​ឃាត់​ខ្លួន​ទាំងអស់​និង​នាំ​មក​កាន់​បញ្ជាការដ្ឋាន​ដើម្បី​សាកសួរ​។​…

សិល្បៈ​ល្ខោន​សៀក​របស់​កម្ពុជា កំពុង​ប្រឈមមុខ​ខ្វះ​ទីតាំង​

​សៀមរាប​ការជួយជ្រោមជ្រែង​របស់​លោក​អ្នក គឺជា​ការផ្តល់​កំលាំង​ទឹកចិត្ត​ដ៏​ធំ​មួយ ដល់​សិល្បៈ​ល្ខោន សៀក​ខ្មែរ លើ​ឆាក​កម្ពុជា​អោយ​នៅតែ​មាន​ជីវិត​បន្ត ពីព្រោះ​ទីតាំង​សម្តែង​សិល្បៈ​អចិន្ត្រៃយ៍​និង​ជា​លក្ខណៈ​អាជីព​គឺជា​ក្តីសង្ឃឹម​របស់​សិល្បករ​សិល្បការិនី​ដើម្បី​​បន្ទាប់ពី​បាន​តស៊ូ​យ៉ាង​សស្រាក់សស្រាំ អស់​រយៈពេល​ជិត​២០ ឆ្នាំ ក្នុងការ​ពាំនាំ​និង​ធ្វើ​រស់​ឡើង​វិញ​នូវ​សិល្បៈ​ល្ខោន​សៀក​កម្ពុជា​មក​សម្តែង​នៅលើ​ឆាក ហើយ​ការតស៊ូរ​របស់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ (www.PharePs.org) នេះ​បាន​ធ្វើអោយ​ល្ខោន​សៀក​ខ្មែរ​នេះ​មាន​កេរ្តិ៏ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​ជាតិ​ក៏​ដូច​ជា​អន្តរជាតិ​។​ ​ទន្ទឹមនឹង​ភាព​ជោគជ័យ ល្ខោន​សៀក​ខ្មែរ​នេះ​បាន​ជួប​បញ្ហា​ការលំបាក​ដោយសារ​តែ​ទីតាំង ក៏​ដូច​ជា​ទីកន្លែង​សម្តែង​ល្ខោន​សៀក​ខ្មែរ ដែល​កំពុង​សម្តែង​សព្វថ្ងៃ នៅក្នុង​ខេត្ត​សៀមរាប ពុំមែន​ជា​ទីកន្លែង​អចិន្ត្រៃយ៍ ដូចនេះ​វា​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​មួយ​សំរាប់​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​។​ ​អាស្រ័យ​ដូចនេះ​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ…

ភាព​មិន​ប្រក្រតី​របស់​លោក​អធិការនគរបាល​ស្រុក​ថ្មគោល យឹម វិចិត្រ

​បាត់ដំបង​៖ កន្លងមក​មាន​រឿងអាស្រូវ​ជាច្រើន​ដែល​ជា​រឿង​មិន​ប្រក្រតី​បាន​កើតឡើង​នៅក្នុង​អធិការដ្ឋាន​​ស្រុក​ថ្មគោល ពិសេស​គឺ​រូប​លោក​អធិការ​ផ្ទាល់​តែម្តង​ដោយ​មាន​មជ្ឈដ្ឋាន​ជាច្រើន​កំពុង​រិះគន់​យ៉ាងខ្លាំង​​ក្នុងនោះ​ក៏​មាន​មន្ត្រីនគរបាល​នៅ​ក្រោម​ឱវាទ​ផងដែរ​. ។​ យោង​តាម​របាយ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​បាត់ដំបង​ដែល​មាន​ឯកសារ​​យ៉ាង​ច្បាស់លាស់​បាន​លើកឡើង​ថា​បន្ទាប់ពី​បាន​ធ្វើការ​ស៊ើប​អង្គេត​ទៅលើ​បុគ្គល​ឈ្មោះ យឹម វិចិត្រ​​មាន​នាទី​ជា​អធិការ​នគរបាល​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង គឺ​មាន​រឿង​ដែល​មិន​ប្រក្រតី​ជាច្រើន​ត្រូវបាន​​លោក​អធិការ​នេះ​បិទ​សំណុំរឿង​ចោល​ដែល​សុទ្ធសឹង​ជា​បទល្មើស​ឧក្រឹដ្ឋ​បើ​ឧទាហរណ៍​រឿង​យ៉ាងខ្លី​​គឺ​មាន​ចោរកម្ម​លួច​ទឹក​ផ្លែឈើ​កំប៉ិកកំប៉ុក​ត្រូ​បាន​ម្ចាស់​ប្រើ​ព្រួញ​កណ្តុរ​បាញ់​ស្លាប់​ហើយ​ត្រូវ​គេ​បិទ​រឿង​​នេះ​ចោល​ដោយ​សំអាង​ថា​រក​ភស្តុតាង​មិនឃើញ​ឯ​អ្នកបាញ់​ក៏​រួចខ្លួន​។​ល​។​ នៅ​មាន​រឿង​ជាច្រើន​ទៀត​ដែល​គេ​រកឃើញ​នូវ​ភាព​មិន​ប្រក្រតី​របស់​លោក​អធិការ​រូបនេះ​​ម្យ៉ាងវិញទៀត​រាល់​ការប្រជុំ​នៅក្នុង​អធិការ​ម្តងៗ គឺ​លោក​អធិការ​បាន​ព្រមាន​ដាច់ខាត​ដល់​មេ​ប៉ុស្តិ៍​​និង​មន្ត្រី​ប៉ុស្តិ៍​គ្រប់​រូប​គឺ​មិន​អោយ​អ្នកណា​ម្នាក់​ផ្តល់​ព័ត៌មាន​អ្វី​មួយ​ដល់​អ្នក​សារព៌តមាន​ឡើយ​បើទោះបី​​រឿង​នោះ​ជា​ករណី​គ្រោះថ្នាក់​ចរាចរ​ក៏​ដោយ ដូច្នេះ​រាល់​ការបិទបាំង​ព័ត៌មាន​តើ​គេ​ធ្វើឡើង​ដើម្បី​អ្វី ហើយ​​មាន​ប្រយោជន៍​អ្វី ព្រោះ​សព្វថ្ងៃ​រាល់​កំលាំង​សមត្ថកិច្ច​ដែល​បង្ក្រាប​បទល្មើស​បាន​គេ​តែងតែ​ធ្វើ​ស​ន្និសិទ​​កាសែត​ដើម្បី​បាន​ផ្សព្វផ្សាយ​នូវ​ស្នាដៃ​ដែល​គេ​បង្ក្រាបបាន ហើយ​ក៏​គេ​ចង់អោយ​ប្រជាពលរដ្ឋ​ទូទៅ​​បានដឹង​នូវ​ហេតុ​ការ​ទាំងនេះ​ផង ចុះ​ដោយឡែក​លោក យឹម វិចិត្រ ដែល​ព្យាយាម​បិទបាំង​ព៌តមាន​​ក្នុង​គោលបំនង​អ្វី​? បើ​តាម​ប្រភព​ពី​មន្ត្រី​ប៉ូលីស​នៅក្រោម​ឱវាទ​បាន​និយាយថា…