ដង្ខៅផ្សារលើបាត់ដំបងកំពុងយកផ្លូវសាធារណៈមកធ្វើអាជីវកម្មផ្ទាល់ខ្លួន ឥតខ្លាចរអែង
បាត់ដំបង ៖ ផ្សារលើគឺជាឈ្មោះផ្សារមួយស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយក៏ជាផ្សារមួយដែលមានមកជាយូរលង់ណាស់មកហើយ ដោយគ្រាន់តែបច្ចុប្បន្នត្រូវបានគេដេញថ្លៃយកតែប៉ុណ្ណោះដើម្បីធ្វើអាជីវកម្មយកថវិការចូលរដ្ឋ ។ ទន្ទឹមនឹងការដេញថ្លៃបានដោយដង្ខៅមួយរូបឈ្មោះ ដារ៉ា ដែលត្រូជាកូនប្រសារអតីត ចៅហ្វាយខេត្តបាត់ដំបងចាស់រួចមក គឺលោកដារ៉ានិងដៃគូរក្រុមហ៊ុនបានចាប់ផ្តើមពង្រីកមហិច្ឆិតា របស់ខ្លួនតែម្តងដោយបានវាទទីនិងទន្ទ្រានយកដីផ្លូវសាធារណ:មកបង្កើតជាកន្លែងដាក់គ្រែ ដាក់ឆ័ត្រ ជួលអោយអាជីវករលក់ដូរយ៉ាងអនាធិបតេយ្យដើម្បីផលប្រយោជន៍របស់ខ្លួន. ។ ជាក់ស្តែងនៅប៉ែកខាងកើតនៃតួផ្សារដែលស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែគឺមានផ្លួវមួយខ្សែដែលជាផ្លូវខេត្តសំរាប់អោយប្រជាពលរដ្ឋធ្វើដំណើរនោះត្រូវបានដង្ខៅដ៏មានឥទ្ធិពលនិងមានខ្សែវល្លិ៍ មហាសែនធំនេះបានយកប៉ែកខាងមាត់ស្ទឹងធ្វើជាកន្លែងលក់ត្រី…