Fujieda បង្ហើបបំណងចាប់ដៃជាមួយ វឌ្ឍនាកា បើកសាលាបាល់ទាត់នៅកម្ពុជា

ក្រៅពីចុះកិច្ចសន្យាខ្ចីជើងខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍានាកា កាលពីម្សិលមិញ ក្លឹបនៅលីគទី៣របស់ជប៉ុន Fujieda បានបង្ហើបបំណាងសហការណ៍ជាមួយម្ចាស់លេខ១១រូបនេះបើកសាលាបាល់ទាត់មួយនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទប្រធានក្លឹប Fujieda បាននិយាយថា ក្លឹបមានគម្រោងរួចទៅហើយក្នុងការបើកសាលាដូចគ្នានៅវៀតណាមដែលមានសិស្សដល់ទៅ១០០០នាក់ ហើយតាមរយៈប្រជាប្រិយភាពនិងទេពកោសល្យរបស់វឌ្ឍានាកា លោកជឿថាគម្រោងនេះនឹងដំណើរការឆាប់ៗ។ បន្ថែមលើនេះក្លឹបនៅប្រទេសសាំមូរ៉ៃ ក៏បានប្តេជ្ញាពង្រឹងសមត្ថភាពកីឡាករកម្ពុជាបន្ថែម ដើម្បីឲ្យគេកាន់តែមានសមត្ថភាពខ្ពស់ ហើយអាចឈានទៅលេងលីគលំដាប់ខ្ពស់នៅជប៉ុនថែមទៀត។ វឌ្ឍានាកា បានសម្រេចច្រានចោលសំណើរពីក្លឹបផ្សេងដែលហ៊ានអោយប្រាក់ឈ្នួលខ្ពស់មកជ្រើសយក Fujieda ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ជាមួយលក្ខខ័ណ្ឌខ្ចីជើងមួយរដូវកាល។…

ថៃ និងជប៉ុន មានភាគរយខ្ពស់ជាងគេក្នុងការអន្ទងចិត្ត ចាន់ វឌ្ឍនាកា ទៅលេង

ខណៈដែលការប្រកាសជាផ្លូវការរបស់ក្លឹបបាល់ទាត់បឹងកេតអង្គរ ពីការផ្ទេរចេញទៅលេងក្រៅប្រទេស របស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នារសៀលនេះ Post Sport សូមបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ថៃ និង ជប៉ុន ជាប្រទេស២មានភាគរយខ្ពស់ជាងគេ។ ចំពោះថៃ ពិតជាអាចទៅរួច ព្រោះលីគប្រទេសនេះមានកម្រិតប្រកួតប្រជែងខ្ពស់ទាំងសមត្ថភាពកីឡាករ និងថ្លៃឈ្នួល។ ម្យ៉ាងទៀតរបៀបរបបរស់នៅ អាហារ ស្រដៀងគ្នាក៏ជាចំណុចវិជ្ជមានមួយជម្រុញការសម្រេចចិត្តរបស់…

ខ្សែកាពារវ័យក្មេង សឿត បារាំង ត្រូវបានកោះហៅចូលជម្រើសជាតិជាលើកដំបូង

ខ្សែកាពារវ័យក្មេងរបស់ក្លឹបភ្នំពេញក្រោន សឿត បារាំង ត្រូវបានហោះហៅចូលជម្រើសជាតិលើកដំបូងក្នុងអាជីព ដើម្បីហ្វឹកហាត់ត្រៀមប៉ះអារ៉ាប៊ីសាអូឌីត នាថ្ងៃទី១៤ ខែមករាខាងមុខ។ លោក Lee Teahoon បានកោះហៅកីឡាករ២៤នាក់ចូលហ្វឹកហាត់ ក្នុងនោះមាន សឿត បារាំង ដែលជាកីឡាករស្រករក្រោយជាមួយ ឆេង មេង ។ ក្រៅពីនោះខ្សែបម្រើ លី…

គ្រូ Lanexang United បង្ហើបយុទ្ធសាស្ត្របំបាក់បឹងកេតអង្គរ ៣-០ យប់មិញ

ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ TMCC យប់មិញ ក្រុមភ្ញៀវ Lanexang United បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបំបាក់ក្រុមជើងឯករងឆ្នាំមុនដោយលទ្ធផល ៣-០។ ជោគជ័យជាលើកដំបូងរបស់ក្រុមតំណាងឡាវនេះ ត្រូវបានលោក Leonardo Vitorino គ្រូបង្គោលក្រុម Lanexang United បង្ហើបយុទ្ធសាស្ត្រស្នូលថា កីឡាករបឹងកេតត្រូវការតំបន់ទូលាយដើម្បីលេង ដូច្នេះយប់មិញកូនក្រុមលោកព្យាយាមបង្រួមទីលានយ៉ាងមានប្រសឹទ្ធភាព។ « បឹងកេតជាក្រុមដ៏ល្អ…

គ្រូ Lanexang ថានឹងបង្កើតភាពភ្ញាក់ផ្អើលនាថ្ងៃឆ្លងឆ្នាំ

លោក Leonardo Vitorino គ្រូបង្គោលក្រុម Lanexang United របស់ឡាវ បង្ហើបក្តីបំណងថានឹងបង្កើតភាពភ្ញាក់ផ្អើល ក្នុងជំនួបតទល់ក្លឹបបឹងកេតអង្គរ ប្រចាំវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ TMCC 2016 នាថ្ងៃទី៣១ ខែធ្នូខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ គ្រូសញ្ជាតិប្រេហ្ស៊ីលរូបនេះ បាននិយាយថា ជំនួបតទល់និងបឹងកេតសំខាន់បំផុតសម្រាប់ក្លឹប ហើយលោកបានរៀបចំយ៉ាងល្អដើម្បីទប់ទល់និងក្រុមដែលមានកីឡាករល្អគ្រប់តំបន់។ « មែនខ្ញុំស្គាល់បឹងកេតបានច្រើនដែរ…

​លោក ប្រាក់ សុវណ្ណរ៉ា និយាយអ្វីខ្លះ ក្រោយដឹងថាដៃគូប្រជែងជា Lanexang របស់ឡាវ?

ក្រុម Lanexang United របស់ឡាវ បន្ថែមបាន១ពិន្ទុល្ងាចមិញ តាមរយៈការយកស្មើក្រុម Yadanarbon ក្នុងលទ្ធផល៣ – ៣ ប្រចាំវគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship ។ សរុប៤ពិន្ទុពី២ប្រកួតរបស់ក្រុមជើងឯកលីគកំពូលឡាវ សមល្មមនឹងឡើងមកប៉ះបឹងកេតអង្គររបស់កម្ពុជា នាថ្ងៃទី៣១ ខែធ្នូខាងមុខ។…

ត្រឹមជ័រកៅស៊ូបង្កាត់ភ្លើងកន្លះបេ ក៏អាចជាប់គុកបានដែរ!.

កំពង់ចាមៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពលួចបកជ័រអង់តែន (ជ័រសសៃសម្រាប់បង្ហូរទឹកជ័រ) កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចឡូតិ៍កៅស៊ូលេខ ១៥C៣ ភូមិគីឡូបី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ឈុំ វង ភេទប្រុស អាយុ៤៤ឆ្នាំ…

ឃាត់ខ្លួនជនសង្ស័យ​ប្រុស​ស្រី​៥នាក់​ ​ពាក់ព័ន្ធករណី​គ្រឿង​ញៀន​

កំពង់ចាមៈ​ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ក្នុងនោះ​ស្ត្រី​ម្នាក់​ទើប​តែ​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រោះតែ​គ្រឿង​ញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​កក់​ និង​កម្លាំង​សន្តិសុខ​ការពារ​ចំការ​កៅស៊ូ​បឹង​កេត​ ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជាបន្តបន្ទាប់​ កាល​ពី​វេលាម៉ោង​២និង​៤០នាទី​រសៀល​ ថ្ងៃ​ទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​បូរី​កម្មករ​ក្រុមហ៊ុន​ឡុង​ស្រែង​ ស្ថិត​ក្នុង​ភូមិ​បឹង​កេត​លើ​ ឃុំ​ព្រែក​កក់​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។ លោក​ប៉ាក​ សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​​បាន​ឲ្យដឹងថា​…

ទេព ឡុងរចនា៖ ការត្រៀម All Star លើកនេះ បានតែ៧០%នៃការរំពឹងទុកប៉ុណ្ណោះ

លោក ទេព ឡុងរចនា គ្រូបង្គោលក្រុម Cambodia All Star បានលើកឡើងថា ការត្រៀមរបស់ក្រុមនៅពេលនេះ បានត្រឹម៧០%នៃការំពឹងរបស់លោកប៉ុណ្ណោះ។ គ្រូជួយទ័ពឈ្នះពានហ៊ុនសែនខាប់រូបនេះ បានលម្អិតថាមូលហេតុដែលពុំដូចការចង់បាន គឺដោយសារការប្រមូលផ្តុំមានរយៈពេលខ្លីពេក ហើយកីឡាករមួយចំនួនជាប់ភារកិច្ចជាមួយក្លឹប និងរបួស។ « ខ្ញុំបានប្រមូលកីឡាករល្អៗមកហើយ ប៉ុន្តែវាបានតែ៧០%នៃអ្វីដែលខ្ញុំរំពឹងប៉ុណ្ណោះ ព្រោះអីពេលខ្លីពេក។ មួយទៀតកីឡាករភ្នំពេញក្រោន…

ព្រមស្ម័គ្ររួមភេទក្នុងបន្ទប់ខារ៉ាអូខេ ចុងក្រោយតួប្រុសក្លាយជាអ្នកទោស ជាព្រឹត្តិការណ៍សំខាន់ប្រចាំសប្ដាហ៍នេះ

ភ្នំពេញៈ ព្រឹត្តិការណ៍សំខាន់ៗជាតិ និងអន្តរជាតិ ក្នុងរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦នេះ៖ ព្រមស្ម័គ្ររួមភេទក្នុងបន្ទប់ខារ៉ាអូខេ ចុងក្រោយតួប្រុសក្លាយជាអ្នកទោស បងថ្លៃកំពូលល្បិច! ល្បួងប្អូនថ្លៃទៅដើរលេង រួចនាំយកទៅរំលោភ ប្ដីទៅស៊ីការ ប្រពន្ធឆ្មក់នាំសហាយមករួមមេត្រីដល់​ផ្ទះ ៥សន្លឹកក្តៅៗ ដ៏សិចស៊ី ពី ដេននី…