ទេព ឡុងរចនា ថាបឹងកេតផ្តោតលើប្រយុទ្ធ តែបើទប់បានស្រួលរកគ្រាប់បកវិញ

លោក ទេព ឡុងរចនា គ្រូបង្គោលក្រុមក្រសួងការពារជាតិ លើកឡើងថា ក្រុមបឹងកេតរៀបចំយ៉ាងល្អនៅតំបន់ប្រយុទ្ធ ប៉ុន្តែបើទប់បាននោះនឹងមិនពិបាករកគ្រាប់វាយបកវិញបានឡើយ។ គ្រូជោគជាំបទពិសោធន៏រូបនេះ បានប្រាប់ក្រោយដឹកនាំទ័ពបំបាក់បឹងកេត ៣-០ យប់មិញថា ក្រុមជើងឯកលីគកំពូលកម្ពុជា២០១៦ ត្រៀមប្រព័ន្ធប្រយុទ្ធដ៏ល្អ ដោយមានកីឡាករបរទេសមានគុណភាព និងលេងជាក្រុម។ ប៉ុន្តែហាក់មិនសូវយកចិត្តទុកដាក់លើប្រព័ន្ធការពារ ដោយកីឡាករលេងមិនសូវយល់ចិត្តគ្នា ហើយភាគច្រើនលេងជាបុគ្គលតែម្តង។ ប្រការនេះធ្វើអោយដៃគូងាយនឹងវាយបកវិញបាន។ យ៉ាងណាក្តីលោក…

បើកឆាកលីគកំពូលកម្ពុជាថ្ងៃនេះ មានពីរគូនៅពីរទីលានផ្សេងគ្នា

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា នឹងចាប់ផ្តើមរដូវកាលថ្មីនាថ្ងៃនេះ ដោយមានការប្រកួតចំនួន២គូ នៅ២ទីលានផ្សេងគ្នា។ ក្រុម Cambodian Tiger នឹងបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ទទួលភ្ញៀវស៊ីម៉ាក់យូណាយធីត នាវេលាម៉ោង ៣រសៀល។ ចំណែកណាហ្គាវ៉ើល នឹងប៉ះក្រុម អគ្គិសនីកម្ពុជា វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង។ តាមកាលវិភាគ ក៏នឹងមានបឹងកេតប៉ះទ័ព ប៉ុន្តែក្រុមជើងឯកលីគកំពូលកម្ពុជា២០១៦ សុំលើកពេលដោយសារជាប់ភារកិច្ច AFC…

មិត្តភាពសប្បុរសធម៌៖ បឹងកេត លត់ក្រសួងការពារជាតិ ៣ – ០

ក្រុមជើងឯកលីគកំពូលកម្ពុជា២០១៦ បឹងកេតអង្គរ បានលត់ក្រុមជើងឯកហ៊ុនសែនខាប់២០១៦ ក្រសួងការពារជាតិ ក្នុងជំនួបមិត្តភាពសប្បុរសធម៌ CNCC ដោយលទ្ធភាព ៣-០ មុននេះបន្តិចនៅពហុកីឡដ្ឋានជាតិ។ ចាប់ផ្តើមប្រកួតនៅវគ្គទី១ បឹងកេត បានដាក់សម្ពាធដៃគូយ៉ាងខ្លាំង រហូតបើកឆាករកគ្រាប់ដំបូងបាននៅនាទីទី ១០ ដោយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី។ ការប្រកួតបន្តដល់នាទីទី២៣ ឃួន ឡាបូរ៉ាវី…

ប្រាក់ សុវណ្ណរ៉ា៖ អតីតអ្នកចាត់ការ Lanexang មកមើលស្ថានភាពទូទៅនៅខ្មែរ ប៉ុន្តែមិនច្បាស់រឿងទិញក្លឹប

ក្នុងដំណើរមកកម្ពុជាស្ងាត់ៗរបស់អតីតអ្នកចាត់ការ Lanexang United លោក ប្រាក់ សុវណ្ណរ៉ា បានបង្ហើបថាលោកគ្រាន់តែមកកំសាន្តនិងស្វែងយល់បន្ថែមពីកម្ពុជាប៉ុណ្ណោះ។ ចំពោះរឿងទិញក្លឹបឬពាក់ព័ន្ធនិងបាល់ទាត់ មិនត្រូវបានអតីតអ្នកដឹកនាំក្រុមជើងឯកលីគកំពូលឡាវលើកឡើងឡើយ។ លោក Kaz Patafta ទើបតែប្រកាសបោះបង់ការប្រកួតទាំងអស់របស់ Lanexang កាលពី២សប្តាហ៍មុនដោយសារបញ្ហាហិរញ្ញវត្ថុ ហើយប្រកាសចង់ទិញក្លឹបនៅកម្ពុជា។ ប្រការនេះស្របគ្នានិងលោក ប្រាក់ សុវណ្ណរ៉ា ដែលទើបចែកផ្លូវគ្នាជាមួយបឹងកេត។…

ឃួន ឡាបូរ៉ាវី៖ កាតក្រហមពីរទៅហើយ កន្លែងណាក៏ខ្ញុំលេងបាន

« យើងកាតក្រហមពីរទៅហើយ នៅដើមតង់ទី១ អញ្ចឹងខ្ញុំនិងមិត្តរួមក្រុមមិនអាចនៅស្ងៀមបានទេ។ ពួកយើងត្រូវតែរត់គ្រប់កន្លែងដើម្បីការពារទីរបស់យើង។» នេះជាសម្តីប្រធានក្រុមបឹងកេតអង្គរ ឃួន ឡាបូរ៉ាវី ក្រោយបញ្ចប់ការប្រកួតកាលពីយប់មិញដោយលទ្ធផលស្មើ Lao Toyota 1-1។ ម្ចាស់លេខ៩រូបនេះបញ្ជាក់ថា ដោយសារតែក្រុមបាត់បង់សមាជិកសំខាន់ដល់ទៅ២នាក់ ទើបគេមិនអាចនៅស្ងៀមឬលេងតែមួយកន្លែងបាន។ កីឡាករទាំងអស់បង្ហាញឆន្ទៈរួមគ្នាលើទីលាន ដោយធ្វើចលនាចុះឡើងគ្រប់តំបន់ធ្វើម៉េចកុំអោយតែក្រុម១១នាក់ដាក់សម្ពាធបន្ថែម។ បូរ៉ាវី បន្តថា ស្ថានភាពនៃការរក្សាលទ្ធផលគ្មានអ្នកចាញ់យប់មិញពិតជាលំបាក…

មិនធម្មតា! បឹងកេត ទប់ Lao Toyota បានស្មើ ១-១ ទោះសល់គ្នាតែ៩នាក់

ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៦ បឹងកេតអង្គរ បានទប់យកស្មើក្រុម Lao Toyota បាន ១-១ ក្នុងវគ្គជម្រុះ AFC CUP ជើងទី១ នៅពហុកីឡដ្ឋានជាតិមុននេះបន្តិច។ បឹងកេតថ្វីបើទទួលបានកាតក្រហមដល់ទៅ២ តាំងពីដើមវគ្គទី១ ប៉ុន្តែបានតស៊ូពេញ៩០នាទីដោយមិនអោយដៃគូទម្លុះសំណាញ់ទីខ្លួនបានបន្ថែមឡើយ។ ការប្រកួតដ៏តឹងតែងនេះ បឹងកេតអង្គរ បានបើកការនាំមុខមុន១គ្រាប់ដោយខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី…

គ្រូភ្នំពេញក្រោន សោកស្តាយចំពោះលទ្ធផល ប៉ុន្តែសប្បាយចិត្តនិងកូនក្រុម

លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន លើកឡើងថាលោកសោកស្តាយនឹងលទ្ធផលដែលចាញ់ក្រុម Home United 4-3 ប៉ុន្តែសប្បាយរីករាយនិងទម្រង់លេងរបស់កូនក្រុម។ ភ្លាមៗក្រោយចប់ការប្រកួត គ្រូជោគជាំបទពិសោធន៍រូបនេះលើកឡើងថា វាគួរអោយសោកស្តាយដែលក្រុមចាញ់ក្នុងដីខ្លួនឯង ប៉ុន្តែរឿងមួយចំនួនទៀតកូនក្រុមធ្វើបានរួចហើយ។ លោកថា បើមានសំណាងជាងហ្នឹងតែបន្តិច លទ្ធផលអាចមិនមែន 4-3 ។ « មែនខ្ញុំអត់សប្បាយចិត្តនិងលទ្ធផល…

Yuya Wada៖ នៅកម្ពុជាខ្ញុំលេងឲ្យតែបឹងកេតមួយគត់ ខ្ញុំអាចទៅវិញបើពួកគេត្រូវការ

អតីតខ្សែបម្រើសញ្ជាតិជប៉ុន Yuya Wada របស់បឹងកេតអង្គរ បានប្រាប់ Post Sport ថា បើនៅកម្ពុជាគេលេងអោយតែក្លឹបបឹងកេតមួួយគត់ ហើយអាចត្រឡប់មកជាថ្មីបើក្លឹបជើងឯកលីគកំពូលកម្ពុជា២០១៦ត្រូវការ។ Yuya ប្រាប់បែបនេះក្រោយចុះកិច្ចសន្យាលេងអោយក្លឹប Samut Songkram FC នៅលីគទី២របស់ថៃ។ ខ្សែបម្រើការពាររូបនេះ បាននិយាយថា គេស្រលាញ់តែបឹងកេតមួយគត់ ប៉ុន្តែពេលនេះក្លឹបមានខ្សែបម្រើជាច្រើនរួចទៅហើយ ដែលមិនត្រូវការគេត្រឡប់មកវិញ ទើបកីឡាករវ័យ២៥រូបនេះចេញពីភូមាទៅលេងនៅថៃ។…

ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនលើកចុងក្រោយនៅកម្ពុជា ថ្ងៃបឹងកេតប៉ះ Lao Toyota

ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នឹងបង្ហាញខ្លួនលើកចុងក្រោយនៅកម្ពុជា ក្នុងជំនួបវគ្គជម្រុះ AFC CUP ដែលបឹងកេតប៉ះក្រុម Lao Toyota នៅថ្ងៃទី៣១ខែមករាខាងមុខ នៅពហុកីឡដ្ឋានជាតិ។ ចាន់ វឌ្ឍនាកា នឹងចាកចេញទៅចូលរួមជាមួយក្លឹប Fujida របស់ជប៉ុនក្រោយជួយបឹងកេតជាលើកចុងក្រោយ ក្នុងពានរង្វាន់កម្រិតតំបន់មួយនេះ។ ជំនួបជើងទី២ នឹងធ្វើឡើងនៅប្រទេសឡាវ នាថ្ងៃទី៧…

ក្តៅៗ ក្លឹប Lanexang United ដែលទើបឈ្នះបឹងកេត ៣-០ ប្រកាសដកខ្លួនពីការប្រកួតទាំងអស់ក្នុងឆ្នាំ២០១៧

ក្លឹបជើងឯកលីគកំពូលឡាវឆ្នាំ២០១៦ Lanexang United ដែលទើបបំបាក់បឹងកេត ៣-០ កាលពីចុងខែធ្នូ បានប្រកាសដកខ្លួនចេញពីការប្រកួតទាំងអស់ក្នុងឆ្នាំ២០១៧។ តាមការសរសេរលើបណ្តាញសង្គម មូលហេតុដែលជម្រុញឲ្យ Lanexang ដកខ្លួនគឺដោយសារវិបត្តិហិរញ្ញវត្ថុ គ្រាដែលក្លឹប៨ផ្សេងទៀតប្រកាសដកខ្លួនចេញពីលីគ ហើយក្រុមហ៊ុនឧបត្ថម្ភសម្រេចលែងឧបត្ថម្ភ Lanexang។ ការប្រកាសនេះមានន័យថា ក្រុមជើងឯករង TMCC ឆ្នាំ២០១៧ នឹងបោះបង់សឹទ្ធិលេងវគ្គជម្រុះ AFC…