ប៊េប៊ី ចោលវីឡា តម្លៃជិត២០ម៉ឺនដុល្លារ
ខុសពីតារាភាគច្រើនដែលមានឱកាសទិញវីឡា គឺបន់អោយតែហើយនឹងអាលឡើងរស់នៅ តារាចម្រៀង និងពិធីការិនីនាងប៊េប៊ី បែរបានប្រកាសថាខ្លួនសុខចិត្តចោលវីឡានោះដោយមិនទៅរស់នៅនោះទេ ដោយនាងសុខចិត្តទុកចោល ឬជួលចោល។ នាងបានបញ្ជាក់ពីមូលហេតុមួយចំនួនពាក់ព័ន្ធនឹងមិនព្រមចូលនៅក្នុងវីឡានោះ បន្ទាប់ពីគម្រោងសាងសង់កាន់តែជិតបញ្ចប់។ ប៊េប៊ី បានសារភាពថាវីឡាដែលនាងបានទិញនៅបុរីប៉េងហួតផ្សារអំពៅពិតជាមានតម្លៃជាង១០ម៉ឺនដុល្លារ ដោយបូកទាំងការសាងសង់បន្ថែមផង គឺអស់ប្រមាណជាង១៩ម៉ឺនដុល្លារហើយ។ នាងថាផ្ទះវីឡានោះនឹងត្រូវរួចរាល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ ប៉ុន្តែនាង និងក្រុមគ្រួសារសម្រេចមិនឡើងរស់នៅនោះទេ ដោយគម្រោងសម្ពោធក៏គ្មាននោះដែរ។ នាងថាហេតុផលដែលចោលផ្ទះនោះមិនខ្វល់រស់នៅ គឺនៅផ្ទះចាស់មានតម្កល់ធាតុឪពុករបស់នាង ដែលបានចែកឋានកាលពី១ឆ្នាំមុន…