លួចម៉ូតូកង់បីបានសម្រេចហើយ តែស៊យអស់សាំង ចៃដន្យជួបប៉ូលិសទៀតឃាត់ខ្លួនបាន ៣នាក់ តែម្តង

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែកកំពុងល្បាតនៅចំណុចផ្លូវ ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ បន្ទាប់ពីបណ្តើរម៉ូតូកង់បីអស់សាំង ពេលឃាត់ខ្លួនរួចយកទៅសាកសួរ ក៏បែកធ្លាយលួចរ៉ឺម៉កម៉ូតូកង់បីចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបរហូតដល់ព្រឹកឡើងក៏ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ មកយកជនសង្ស័យទៅសាកសួរ…

Update៖ រន្ធត់ណាស់! រថយន្តកុងតឺន័រកៀរម៉ូតូដួល និងកិនមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ នៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវវ៉េងស្រេង ម្ដុំស្តុបទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ ២នាក់៖ ១/ឈ្មោះ សៀក សុខា ភេទប្រុស…

សមត្ថកិច្ចកោះហៅមនុស្ស៣នាក់ ពាក់ព័ន្ធករណីក្មេងប្រុសម្នាក់ ជាសិស្សសាលាឯកជន ប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹង នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានសេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីក្មេងប្រុសម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជននៅខណ្ឌជ្រោយចង្វា ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខនប បំពាក់ស៊ីរ៉ែន ជិះទៅសាលារៀន ។ មានមនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ…

ករណីគំរាម​កំហែង​ថា​នឹង​សម្លាប់​ នៅស្រុកកណ្ដាលស្ទឹង

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃ​ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ​ វេលា​ម៉ោង​ ១៨:០០នាទី​មានករណីគំរាម​កំហែង​ថា​នឹង​សម្លាប់​ចំណុចកើតហេតុភូមិ​ ស្រុក​ចេក​​ ឃុំ​ បឹងខ្យាង​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។…

បុរសមួយក្រុម ផឹកស៊ីបង្កហិង្សា នៅទីតាំងលក់ស្រាក្រឡុកមួយកន្លែង បណ្តាលឲ្យខូចខាតសម្ភារៈ ភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញៈ បុរសមួយក្រុមបានបង្កហិង្សាវៃតុនឹងសម្ភារៈនៅក្នុងកន្លែងស៊ីផឹកស្រាក្រឡុកមួយកន្លែង បណ្ដាលឲ្យការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី២២ ខែមករាឆ្នាំ២០២១ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីនារី២នាក់ នៅកន្លែងលក់ស្រាក្រឡុក បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសមួយក្រុមមានគ្នា៥នាក់ បានចូលមកកន្លែងខ្លួនលក់ស្រាក្រឡុក ហើយបានសួររកម្ដាយរបស់នារីពីរនាក់នោះ ស្រាប់តែនារីពីនោះ បានឆ្លើយថាម្ដាយខ្ញុំគាត់ចេញទៅខាងក្រៅបាត់ហើយ…

មីងអាយុច្រើនណាស់ហើយ នូវប្រព្រឹត្តអំពើបែបនេះ ប៉ូលិសមិនលើកលែងឲ្យទេ ដឹងអត់…

បាត់ដំបងៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥០នាទី នៅចំណុចក្រុមទី០៦ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាល ស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។…

Update៖ សមត្ថកិច្ចនាំខ្លួនបុរសលក់ម៉ូតូ និងអ្នកទិញ ទៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣ ដើម្បីធ្វើការសាកសួរ

ភ្នំពេញៈ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ បានចូលទៅលក់ម៉ូតូ តែពេលបានលុយហើយ បែរជាខ្ចប់លុយថ្លៃលក់ម៉ូតូ និងម៉ូតូដែលលក់បាននោះ បម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច យកមកសួរនាំបន្ដ ស្ថិតនៅចំណុចផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

ចេញពីធ្វើការត្រូវក្រុមទម្លាក់យោង យកអស់គ្រឿងអល័ង្កកា បានត្រឹមប្តឹងប៉ូលិស

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានករណីស្ត្រីជាកម្មការនីរោងចក្រម្នាក់ បានប្រទះប៉ះជួបក្រុមទម្លាក់យោង ល្បួងនាំយកទៅដោះយកគ្រឿងអល័ង្កកាពីខ្លួនរលីង។   ស្ត្រីជនរងគ្រោះមានឈ្មោះ ស្រីឡៃ អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិចោមចៅ១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ…

ហិង្សាដោយចេតនាប៉ូលិសឃាត់ភ្លាមៗនៅខេត្តព្រះវិហារ

ព្រះវិហារៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្វាយតាមបណ្តាញសង្គមបានឲ្យដឹងថា តាមបណ្តាញថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ តាមការិយាយប្រឆាំងការជួញដួរ និងការពារអនីតិជនបានឲ្យដឹងថាមានករណីអំពើហិង្សា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ២០:០០នាទី នៅចំណុចផ្ទះជនរងគ្រោះ ដែលមានឈ្មោះ កិមធួន ភេទស្រី…

មានចឹងដែរ! ដួលម៉ូតូពីយប់រងរបួស ត្រូវរថយន្តសង្រ្គោះដឹកទៅទេព្យ ស្អែកឡើងទៅសុំម៉ូតូពីប៉ូលិស ដកកាបូបលុយជ្រុះថ្នាំញៀន

ភ្នំពេញ: បុរសម្នាក់ចេញពីផឹកស៊ីជាមួយមិត្តភក្តិ ជិះម៉ូតូទៅផ្ទះ មិនទាន់ដល់ផង ក៏ដួលបណ្តាលឲ្យរងរបួស ត្រូវរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះស្អែកឡើងម៉ោងប្រហែល១១និង០០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បុរសនោះក៏ធ្វើដំណើរមកសុំម៉ូតូពីសមត្ថកិច្ចវិញ…