នាយកដ្ឋាននីតិកម្ម ចេញសេចក្ដីជូនដំណឹងផាកពិន័យចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ នាយកដ្ឋាននីតិកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចំពោះម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ។ បើយោងតាមមាត្រា…

នៅក្មេងណាស់ ឆក់កាបូបមិនបានសម្រេច ត្រូវពលរដ្ឋ នាំគ្នាដេញចាប់បាន ប្រគល់ឲ្យប៉ូលិស

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានប្រជាពលរដ្ឋ នាំគ្នា ដេញឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ខណៈដែលជិះម៉ូតូ មួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ បណ្តាលឲ្យដួលម៉ូតូរងរបួស តែមិនបានសម្រេច ហើយជិះគេចខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ដួលដោយខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១និង២៥នាទីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ ២០១១ ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយត្រូវប្រជាពលរដ្ឋ…

តាក់ស៊ីជនជាតិចិនម្នាក់ បើកបុកឡានធំចតឈប់ដេក បណ្ដាលឲ្យរងការខូចខាត

ព្រះសីហនុៈ នៅវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅ ចន្លោះគីឡូម៉ែត្រ១៥៨-១៥៩ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្ត ម៉ាក BYD ផ្លាកលេខ2B-1857 អ្នកបើកបរឈ្មោះ GUAN LIANLIN…

វ៉ាវ! មន្ត្រីនគរបាល ២ រូប ត្រូវបាន សមត្ថកិច្ច ដែល កំពុង អនុវត្ត រឹតបន្តឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក នៅ គោលដៅ មុខ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ឃាត់ ដើម្បី ធ្វើការ ផាកពិន័យ

ភ្នំពេញៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយ អនុវត្តតាម ការណែនាំ ជាប្រចាំ របស់ ឯកឧ ត្ត ម ឧ ត្ត ម សេនីយ៍ ឯក ស ថេត អគ្គ ស្នងការរង…

មេជាងសំណង់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរារាំងប៉ូលិសពេលកំពុងចុះអនុត្តន៍ច្បាប់ចរាចរណ៍

មណ្ឌលគិរីៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ៧និង៣០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរារាំងសមត្ថកិច្ចពេលកំពុងចុះអនុត្តន៍ច្បាប់ចរាចរណ៍ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងអធិការដ្ឋាននគរបាលក្រុង (បែកកញ្ចក់) នៅចំណុចជិតរង្វង់មូលគោព្រៃ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនសង្ស័យខាងលើមានឈ្មោះ ឈាន ប៊ុនឆន…

ឃាត់ខ្លួនមេខ្យល់ម្នាក់ ពីបទនាំចេញពលករឆ្លងដែន ខុសច្បាប់

សៀមរាបៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០ និង៣០នាទី មានរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2M-2662 បានមកដឹកពលករ នៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់…

ទើបចេញពីមណ្ឌលកែប្រែបាន២ខែ មកវិញខឹងសុំលុយម្តាយមិនបាន អុកឡុកក្នុងគ្រួសារ គំរាមដុតផ្ទះ ត្រូវពលរដ្ឋចាប់ខ្លួន ប្រគល់ឲ្យប៉ូលិស

ភ្នំពេញៈ យុវជនម្នាក់ ដោយសារឥទ្ធិពលគ្រឿងញៀន ជ្រួតជ្រាបពេញខ្លួន បង្កអុកទ្បុកក្នុងគ្រួសារ ធ្លាប់ត្រូវអ្នកផ្ទះប្តឹង ប៉ូលិសចាប់ខ្លួនដាក់ចូលមណ្ឌលច្រើនលើកច្រើនសារ តែមិនរាងទ្បើយ ពេលត្រលប់មកវិញ នៅតែប្រព្រឹត្តដូចមុនដដែល ទើបត្រូវបាន ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។…

ដល់ថ្ងៃកម្មករបើកលុយ! ស្រាប់តែសមត្ថកិច្ច ចុះបង្ក្រាបទីតាំងផលិតបារីគ្មានច្បាប់ ចប់តែម្តង

ភ្នំពេញៈ រោងចក្រផលិតបារីរបស់របស់ក្រុមហ៊ុនចិនមួយកន្លែង គ្មានច្បាប់អនុញ្ញាត យ៉ីហោ BPA ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ចុះទៅបង្ក្រាប ដកហូតបានជាច្រើនកេស ឃាត់ទាំងថៅកែម្ចាស់ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។…

រឿងលុយទិញពោតហូបចំនួន ២,០០០រៀល ធ្វើឲ្យម្ដាយចុងវាយកូនស្រីដើម បែកចិញ្ចើមហូរឈាម

ភ្នំពេញៈ ក្មេងស្រីម្នាក់រងរបួសបែកចិញ្ចើមឆ្វេង ហូរឈាម បន្ទាប់ពីកើតមានហិង្សាក្នុងគ្រួសារ ម្តាយចុងគប់នឹងដុំថ្ម ដោយចោទប្រកាន់ថាកូនស្រីចុង លួចយកលុយ២ពាន់រៀល ទ្រាំលែងបានរត់ទៅប្តឹងប៉ូលិស កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះឈ្មោះ ផាន់នី ម៉ាលី…

ក្រុមជនសង្ស័យ លួចម៉ូតូឃ្លិចមួយគ្រឿង គេចខ្លួនបាន៤ថ្ងៃ ​ត្រូវប៉ូលិសឃាត់ខ្លួនបាន២នាក់

ភ្នំពេញៈ ក្រុមជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូឃ្លិច ពណ៌ស ស៊េរីឆ្នាំ២០១៦ មួយគ្រឿង គេចខ្លួនបាន៤ថ្ងៃ ត្រូវប៉ូលិសស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន២នាក់។ ហេតុការណ៍នេះ នេះកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៩០៧ ក្រុម ៤ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…