ជនសង្ស័យម្នាក់ លួចម៉ូតូពេទ្យធ្មេញ ត្រូវម្ចាស់មកទាន់ ចាប់ក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿង ហើយត្រូវ ម្ចាស់ឃើញទាន់ ចេញមកស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋដេញតាមចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅមុខផ្ទះពេទ្យធ្មេញ ផ្លូវបេតុង១៩៦ ក្រុម១ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។…

ស្រ្តីម្នាក់ឆ្លៀតឱកាស បន្លំលួចលុយ ប្រមូលយកគ្រឿងកំប៉ុងភេសជ្ជៈ ហើយគេចខ្លួនបាត់

ភ្នំពេញៈ នៅកន្លែងលក់ដូរ គ្រឿងកំប៉ុង ភេសជ្ជៈ មួយកន្លែង ខណៈដែលម្ចាស់ គឺឳពុកម្តាយមិននៅ ទុកឲ្យកូនស្រីម្នាក់ នៅចាំមើលផ្ទះ ស្រាប់តែមានស្រី្តម្នាក់ឆ្លៀតឱកាសទៅបន្លំ ប្រមូលលួចយកគ្រឿងកំប៉ុង លួចលុយអស់ជាង១០ម៉ឺនរៀល រួចឌុបទាំងក្មេងស្រីទៅទម្លាក់ចោលតាមផ្លូវ។ ហេតុការណ៍បង្កឲ្យការភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅកន្លែងលក់ដូរ…

Update៖ មិនដល់មួយម៉ោងផង មានបុរស២នាក់ ប៉ងលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ

ភ្នំពេញៈ បុរស២នាក់ ទំនងជាមានបញ្ហាដោះស្រាយមិនចេញ បានគិតខ្លីប៉ងមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេចទេ ដោយត្រូវប៉ូលិសចរាចរណ៍ ដែលប្រចាំការគោលដៅខាងលិចស្ពាន រត់មកជួយឃាត់ទាន់ពេលវេលា។ ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង ១៣និង ៣០នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ ត្រង់ចំណុចពាក់កណ្តាលស្ពានជ្រោយចង្វារចាស់ ព្រំប្រទល់ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ…

កំពូលចោរកម្ម! ជនសង្ស័យ ២នាក់ លួចមិនរើសមុខ ត្រូវប៉ូលិសឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូតទោ ស័កព.ស.២៥៦៤ត្រូវនិងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង២៧នាទី អនុវត្តតាមមតិដឹកនាំរបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក…

Update៖ មន្ត្រីនគរបាលនៅក្រសួងមហាផ្ទៃម្នាក់ ពាក់ស័ក្ដ ៤កន្លះ បើករថយន្តទំនើបបុកជញ្ជាំងឃ្លាំង បណ្ដាលឲ្យបាក់.កស្លាប់មួយរំពេច

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយបុរសម្នាក់ បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកជញ្ជាំឃ្លាំង បណ្តាលឲ្យអ្នកបើកស្លាប់ភ្លាមៗ និងរថយន្តខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១និង ១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរនឹងប៉ុស្តិ៍ទួលសង្កែ២ ស្ថិតក្នុង សង្កាត់ទួលសង្កែ២…

ជនបរទេសម្នាក់ បើកកៀររថយន្តស្ពតតម្លៃជាង២០ម៉ឺន រួចបើករត់ទៅកិនម៉ូតូជាប់ក្រោមកង់រថយន្ត

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក PRADO បើកបរដោយជនបរទេសម្នាក់ បើកកៀរ រថយន្តស្ព័រតម្លៃប្រមាណ ២០ម៉ឺន ដុល្លារ រួចព្យាយាមបើកគេច មិនប្រយ័ត្នក៏ប៉ះ និងកិនម៉ូតូ១គ្រឿងជាប់ក្រោមរថយន្ត។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិឧកញ៉ាវាំង…

នារីអ្នកម៉ាស្សាម្នាក់ ត្រូវបុរសម្នាក់ចូលទៅម៉ាស្សាចោទនាងថា លួចបន្លំដូរលុយខ្មោចចំនួន ៤០០ដុល្លារ

ភ្នំពេញៈ កាលវេលាម៉ោង ១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ មានអាការៈស្រវឹងស្រា រួចចូលទៅហាងម៉ាស្សាមួយកន្លែង ដែលនៅតាមបណ្តោយផ្លូវ២៥៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយចោទប្រកាន់នារីម៉ាស្សាថា លួចបន្លំដូរលុយខ្មោចចំនួន ៤០០ដុល្លារ។ ប្រភពព័ត៌មានពីម្ចាស់ហាងយីហោ “ម៉ាស្សា កោសជប់ ១២, ០០០៛”…

នគរបាលខេត្តបាត់ដំបង បានហៅមន្ត្រីប៉ូលិសម្នាក់មកសាកសួរ ករណីបើកបរមិនពាក់មួកសុវត្ថិភាព ​

បាត់ដំបងៈ​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសបងប្អូនដែលនិយមប្រើប្រាស់ បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ រូបភាពរបស់មន្រ្តីនគរបាលមួយរូប ដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមចំពោះការស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ ជិះម៉ូតូពាក់ផ្លាកលេខនគរ បាលតែ​ (មិនបានពាក់មួកសុវត្ថិភាព) នោះត្រូវបាន ស្រាវជ្រាវរកឃើញហើយនោះ គឺជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមួយរូបដែលបានជិះម៉ូតូក្រោយពេលត្រឡប់ពីទទួលប័ណ្ណសរសើរ លិ ខិតសរសើរក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅរដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ…

ហួសចិត្ត! នារីស្រស់ស្អាតអ្នកលក់ឡេ និងគ្រឿងសំអាងម្នាក់ ខលប្ដឹងសមត្ថកិច្ចថា មានចោរគាស់ផ្ទះ ពេលប៉ូលិសចុះទៅដល់ទើបដឹង …

ភ្នំពេញៈ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីនារីអ្នកលក់ឡេ និងគ្រឿងសំអាងរូបស្រស់ស្អាតម្នាក់ នៅផ្ទះតែម្នាក់ឯង ដេកមិនលក់ភ័យខ្លាច ដោយការឮសូរខ្យល់បក់ប្រាវៗ ក៏ខលទៅប្ដឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ។ ដំណើររឿង៖ មុនពេលកើតហេតុពីព្រលប់ នារីរូបស្រស់ស្អាតខាងលើ…

ម្សិលមិញ ឆក់បាន Laptop គ្រូបង្រៀនជនជាតិជប៉ុនម្នាក់ ថ្ងៃនេះ ប៉ូលិស តាមចាប់ដល់ផ្ទះ

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាឆក់ ០៣នាក់ ត្រូវកម្លាំងជំនាញខណ្ឌសែនសុខស្រាវជ្រាវ ទៅចាប់ដល់ផ្ទះ ក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច និងគេចខ្លួនបានមួយយប់។ ឃាត់ខ្លួនកាលពីម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅស្របផ្លូវរថភ្លើងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ SAHASHI AKIMASA អាយុ ៣៧ឆ្នាំ…