នៅឥណ្ឌា៖ សត្វស្វា ២ក្បាល ត្រូវបានប៉ូលិសចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងការសម្លាប់សត្វឆ្កែ ២៥០ក្បាល

(ញូដេលី)៖ សត្វស្វា២ក្បាល ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់សត្វឆ្កែច្រើនជាង ២៥០ក្បាល ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះដោយអាជ្ញាធរនៅក្នុងទីក្រុង Beed នៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា។ បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា, សត្វឆ្កែទាំងនោះត្រូវបានសម្លាប់ ក្នុងសកម្មភាពសងសឹករបស់សត្វស្វាមួយក្រុម បន្ទាប់ពីមានសត្វឆ្កែប៉ុន្មានក្បាលបានខាំសម្លាប់ កូនស្វាមួយក្បាល។ អ្នកភូមិម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថានៅក្នុងរយៈពេលជាង ២ ទៅ៣ខែមកនេះ មានសត្វស្វាមួយក្រុមតែងតែចូលមកចាប់កូនឆ្កែតូចៗ ហើយយកកូនឆ្កែទាំងនេះឡើងទៅលើចុងឈើ…

បុរសម្នាក់មានអាការមិនស្រួលខ្លួន ស្រាប់តែប្រកាច់ដាច់ខ្យល់ស្លាប់ ចោលកូនមួយឲ្យនៅកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង០២ និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ មានករណីបុរសម្នាក់ កំពុងតែដេកលង់លក់ទាំងអស់គ្នាជាមួយប្រពន្ធនៅក្នុងបន្ទប់ ស្រាប់តែមានអាការមិនស្រួលខ្លួន បន្ទាប់មកក៏ដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋាន ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។…

អូស្ត្រាលី បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសដែនកោះ Solomon ដើម្បីជួយទប់ទល់នឹងកុបកម្មដ៏ហិង្សា

(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីទៅជួយរក្សាសន្តិសុខនៅឯអាកាសយានដ្ឋាន និងកំពង់ផែ នៃរដ្ឋធានី Honiara ប្រទេសដែនកោះ Solomon ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល។ រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោកស្រី Karen Andrews បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពខាងលើមានប៉ូលិស និងយោធាចំនួន ១០០នាក់ បានធ្វើដំណើរទៅដល់ប្រទេសដែនកោះ Solomon…

បុរសម្នាក់ចេញពីកម្មពិធីជប់លៀង បើករថយន្តបុកគូទឡានដឹកតេលាហ្គាស បណ្តាលឲ្យរងរបួសនិងខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង១២ និង០០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BL-7734 បើកបរដោយបុរសម្នាក់ ចេញពីកម្មពិធីជប់លៀងមួយកន្លែង បុករថយន្តដឹកប្រេងតេលាហ្គាស ពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចផ្នែកខាងមុខមួយកំណាត់ រងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១…

បុរសខ្លាំងម្នាក់! ជិះម៉ូតូបញ្រ្ចាសទិស ហើយគំរាមដកស័ក្កប៉ូលិសចរាចរណ៍ កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យតែសតិមិនសូវល្អ ខណៈពេលប៉ូលិសចរាចរណ៍ កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជិះម៉ូតូបញ្រ្ចាសទិស ថែមទាំងដេញវា.យសមត្ថកិច្ច និងគំរាមដកស័ក្តចោលទៀត ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ…

កូវីដ-១៩៖ កូរ៉េខាងត្បូង កាត់បន្ថយចន្លោះពេលចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់មនុស្សចាស់

(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃពុនេះ បានប្រកាសពីផែនការកាត់បន្ថយចន្លោះពេលនៃការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ពី៦ខែ មកនៅត្រឹម ៤ខែ វិញ សម្រាប់មនុស្សមានវ័យចំណាស់ ខណៈកំពុងប្រឹងប្រែងទប់ស្កាត់កុំឱ្យមានករណីមានជំងឺធ្ងន់ធ្ងរ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់កូរ៉េខាងត្បូង (KDCA) ចន្លោះពេលចាក់វ៉ាក់សាំងដូសជំរុញ នឹងត្រូវកាត់បន្ថយពី៦ខែ មកនៅត្រឹម ៦ខែសម្រាប់មនុស្សចាស់, អ្នកដែលរស់នៅ ឬធ្វើការនៅតាមមណ្ឌលថែទាំមនុស្សចាស់…

អាមេរិក៖ មនុស្ស ៨នាក់ស្លាប់នៅឯព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយ ក្នុងទីក្រុង Houston នៃរដ្ឋ Texas

(តិចសាស់)៖ អាជ្ញាធរអាមេរិកបាន ឱ្យដឹងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីមួយដែលមានអ្នកចូលរួម យ៉ាងណែនណាន់តាន់តាប់ នៅឯទីក្រុង Houston នៃរដ្ឋ Texas។ បើតាមមន្ត្រីប៉ូលិសអាមេរិកក្នុងតំបន់, ភាពចលាចលបានកើតឡើង បន្ទាប់ពីហ្វូងមនុស្សបានសម្រុកចូលរួមក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីខាងលើ។ មនុស្ស១១នាក់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារខ្វះខ្យល់ដកដង្ហើម ឬគាំងបេះដូង ហើយក្នុងចំណោមអ្នកទាំងនេះមាន ៨នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។…

ប៉ូលិសនៅជុំវិញពិភពលោក ចាប់ខ្លួនមនុស្ស ១៥០នាក់ ពាក់ព័ន្ធនឹងទីផ្សារងងឹតលើប្រព័ន្ធអនឡាញ

(ហូឡង់)៖ ប៉ូលិសនៅជុំវិញពិភពលោកបានចាប់ខ្លួនមនុស្ស ១៥០នាក់ ក្នុងនោះរួមមានបុគ្គលល្បីឈ្មោះមួយចំនួនត្រូវបានចាប់ខ្លួនដោយជាប់សង្ស័យ មានជាប់ពាក់ព័ន្ធនឹងការទិញ និងលក់ផលិតផលខុសច្បាប់នៅលើអ៉ិនធើណិត។ នេះបើតាមទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol។ ទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងទៀតថាមនុស្ស១៥០នាក់ខាងលើត្រូវបានចាប់ខ្លួន នៅក្រោមប្រតិបត្តិការឈ្មោះ «Dark HunTOR» ដែលមានគោលដៅបង្រ្កាបទីផ្សារងងឹតលើវែបសាយទុច្ចរិតនានា នៅជុំវិញ ពិភពលោក។ នៅក្នុងប្រតិបត្តិការនេះ ប៉ូលិសក៏បានរឹបអូសប្រាក់សុទ្ធចំនួន ៣១លានដុល្លារ…

លោក ម៉ាក្រុង៖ ការសម្លាប់រង្គាលជនជាតិអាល់ហ្សេរីកាលពីឆ្នាំ១៩៦១ ជាបទឧក្រិដ្ឋមិនអាចលើកលែងឱ្យបាន

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានថ្កោលទោសដោយចាត់ទុកថាការបង្ក្រាបយ៉ាងបង្ហូរឈាមលើបាតុករជាជនជាតិ អាល់ហ្សេរី ពីសំណាក់ប៉ូលិសក្នុងទីក្រុងប៉ារីសកាលពីជាង ៦០ឆ្នាំមុន គឺជា «បទឧក្រិដ្ឋមិនអាចលើកលែងឱ្យបាន»។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលានេះ, វិមានប្រធានាធិបតីបារាំងអេលីសេ (Elysee) បានបន្ថែមថាលោក ម៉ាក្រុង បានទទួលស្គាល់ថាបាតុកម្មរបស់ជនជាតិអាល់ហ្សេរីត្រូវបានបង្ក្រាបយ៉ាងបង្ហូរឈាម, ហិង្សា…

ន័រវែស៖ បុរសម្នាក់យកធ្នូ បាញ់សម្លាប់មនុស្ស ៥នាក់

(ន័រវែស)៖ បុរសម្នាក់ប្រដាប់ដោយធ្នូ និងព្រួញ បានបាញ់សម្លាប់មនុស្សចំនួន ០៥នាក់ និងបានបង្កឱ្យមនុស្ស០២នាក់ផ្សេងទៀតរងរបួសនៅភាគអាគ្នេយ៍ប្រទេសន័រវែស។ នេះបើតាមប៉ូលិសន័រវែស។ មូលហេតុនៃការវាយប្រហារដែលបានកើតឡើងនៅទីតាំងជាច្រើននៅកណ្តាលទីក្រុង Kongsberg ប្រទេសន័រវែស មិនទាន់ត្រូវបានគេដឹងនៅឡើយទេ តែមន្រ្តីប៉ូលិសបាននិយាយថា អំពើភេរវកម្មមិនទាន់អាចត្រូវបានច្រានចោលឡើយ ខណៈជនសង្ស័យ ត្រូវបានចាប់ខ្លួន។ បើតាមមន្រ្តីប៉ូលិសន័រវែស ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសនៅទីក្រុង Drammen ដែលស្ថិតនៅក្បែរនោះដោយមិនបានផ្តល់ព័ត៌មានលំអិតអំពីបុរស នោះទេ…