កម្ពុជាកំពុងរង់ចាំដំណោះស្រាយពីប៉ូលីសអន្តរជាតិអាំងទែប៉ូល លើសំណុំរឿងប្រេងជាង ៣០ម៉ឺនបារ៉ែល
ក្រោយពីការសម្រេចផ្តន្ទាទោសលើប្រធាននាវិក MT Strovolos ឲ្យជាប់ពន្ធនាគារចំនួន១៥ថ្ងៃនិងពិន័យជាប្រាក់១០០លានរ៉ូពី ពីសំណាក់តុលាការឥណ្ឌូនេស៊ី ជុំវិញការរំលោភបំពានច្បាប់ឥណ្ឌូនេស៊ីដោយសារការបិទប្រព័ន្ធកំណត់អត្តសញ្ញាណស្វ័យប្រវត្តិរបស់នាវា ក្រុមនាវិកចំនួន១៩នាក់ទៀត ក៏កំពុងត្រូវបានសាកសួរពីការលួចដឹកជញ្ជូនប្រេងឆៅចំនួន២៩៥០០០បារ៉ែលចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានបញ្ជាក់ថា កម្ពុជាកំពុងដាក់ស្នើនូវឯកសារច្បាប់ជាបន្តទៀតទៅកាន់ប៉ូលីសអន្តរជាតិអាំងទែប៉ូល ដើម្បីបញ្ជាក់ថាប្រេងឆៅជាង៣០ម៉ឺនបារ៉ែលដែលនាវា MT Strovolos ដឹកចេញទៅនោះជាកម្មសិទ្ធិរបស់កម្ពុជាពិតប្រាកដមែន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពលនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងដែរថា រាល់ប្រេងឆៅទាំងអស់គឺជាកម្មសិទ្ធិផ្តាច់មុខរបស់កម្ពុជា និងមិនអាចក្លាយជាកម្មវត្ថុនៃការទាមទាររបស់នាវា…