មនុស្ស​ដំបូង ដែល​ត្រូវ​ចោទប្រកាន់​ក្រោម​ច្បាប់​សន្ដិសុខ​ជាតិ​ហុងកុង​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស​ពី​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល

មនុស្ស​ទី១ដែល​ត្រូវ​ចោទប្រកាន់​ក្រោម​ច្បាប់​សន្ដិសុខ​ជាតិ​ហុងកុង​ត្រូវ​បាន​រកឃើញ​ថា​មាន​ទោស​ពី​បទ​ផ្ដួល​រំលំ​រដ្ឋាភិបាល​និង​អំពើ​ភេរវកម្ម​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សាលក្រម​មួយ​ដែល​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ដិតដល់​អំពី​សូចនាករ​ថា​តើ​ច្បាប់​នេះ​នឹង​ត្រូវ​គេ​អនុវត្ត​យ៉ាង​ដូចម្ដេច ខណៈ​ដែល​ចិន​ក្ដោបក្ដាប់​អំណាច​របស់​ខ្លួន​យ៉ាង​តឹងរ៉ឹង​លើ​ទីក្រុង​ហុងកុង​ដែល​ល្បី​ថា​មាន​សេរីភាព​មួយ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ លោក Tong Ying-kit ត្រូវ​បាន​ចោទប្រកាន់​អំពី​បទ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​អំពើ​ភេរវកម្ម​ចំពោះ​ការ​បើក​ម៉ូតូ​របស់​លោក​ចូល​ទៅ​ក្នុង​ហ្វូង​ប៉ូលិស​មួយ​ក្រុម​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​កាន់​ទង់​មួយ​សរសេរ​ពាក្យស្លោក​តវ៉ា​ថា «រំដោះ​ទីក្រុង​ហុងកុង ពេលវេលា​នៃ​បដិវត្តន៍​របស់​យើង»។ អង្គការ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​ចំពោះ​ការ​កាត់ទោស​លើ​រូប​លោក ហើយ​មនុស្ស​ជា​ច្រើន​ទៀត​ប្រឈម​នឹង​ការកាត់ទោស​ស្រដៀង​គ្នា​នេះ ចាប់​តាំង​ពី​មនុស្ស​ជាង១០០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ច្បាប់​សន្ដិសុខ​ជាតិ​ហុងកុង​នេះ​មក។ ច្បាប់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បង្ក្រាប​កាន់​តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​អ្នកប្រឆាំង​ក្នុង​ទីក្រុង​ហុងកុង ក្រោយ​ពី​មាន​ការ​តវ៉ា​អស់​រយៈពេល​រាប់​ខែ​ក្នុង​ទីក្រុង​ហុងកុង​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ២០១៩។ លោក…

ប្រជាជន​អូស្ត្រាលី​រាប់​ពាន់នាក់​ បាន​នាំ​គ្នាធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​រឹតត្បិត​​ដើម្បី​ទប់ស្កាត់​កូវីដ

ហ្វូងបាតុករ​បាន​យក​ថូដាំ​រុក្ខជាតិ​ផ្សេងៗ​ និង​ដបទឹកសុទ្ធ​គប់​​លើ​មន្ត្រី​ប៉ូលិស​ក្រុងស៊ីដនី​ដើម្បី​បង្ហាញការពេញចិត្ត​ចំពោះ​ការរឹតបន្តឹង​ដែល​តម្រូវ​ឲ្យពួកគេស្នាក់នៅ​តែក្នុងផ្ទះ​អស់រយៈពេល​ប្រមាណជា ១ ខែមកហើយ​។ មនុស្ស​រាប់ពាន់នាក់​ក៏បាន​ប្រមូល​ផ្តុំគ្នា​ផងដែរ​នៅតាម​ដងផ្លូវ​ជាច្រើន​ក្នុង​ទីក្រុង​ម៊ែលប៊ន។ ក្រុមបាតុករ​បាន​បះបោរ​មិន​គោរពតាម​ឡើយនូវវិធានការ​ដែលតម្រូវឲ្យពួកគេ​អាចធ្វើ​ដំណើរ​តែក្នុងករណី​ចាំបាច់​ និងការ​ហាមប្រាមនូវការ​ជួបជុំ​គ្នា​ជាសាធារណៈ​ នៅមួយថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​អូស្ត្រាលី​ បានលើកឡើង​ថា​វិធានការខាងលើនេះ​អាច​នឹង​បន្ត​មាន​រហូត​ដល់​ខែតុលាខាងមុខ​។ ប៉ូលិស​នៅទីក្រុងម៊ែលប៊ន​បានឲ្យ​ដឹងថា​មានមនុស្ស​ ៦ នាក់ត្រូវ​បានចាប់ខ្លួន​ ហើយ​ពីខាងទីក្រុងស៊ីដនីវិញ​ អាជ្ញាធរ​បានប្រាប់​ថា​មាន​មនុស្ស​ខ្ទង់ពី​ ៦ ទៅ៧ នាក់​ត្រូវបាន​ចាប់​ដាក់ខ្នោះដៃ​ មនុស្សជិត​ ១០០ នាក់ត្រូវបាន​ផាក​ពិន័យ​…

ដែនដី​ហុងកុង​៖ ដោយ​អស់​សង្ឃឹម​នឹង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​ ប្រជាជន​ហុងកុង​ជាច្រើន​ ​នាំ​គ្នា​ចាកចេញ​ ដើម្បី​កសាង​ជីវិតថ្មី​នៅ​បរទេស​

ពីរ​ដង​ក្នុងមួយថ្ងៃ​ អាកាសយានដ្ឋានហុងកុង​មាន​ពោរពេញ​ទៅដោយ​សំឡេង​យំខ្សឹបខ្សួល​និង​សំឡេង​លាគ្នា​រវាង​សាច់ញាតិ​ដែល​មានបងប្អូន​ត្រូវចាកចេញ​ទៅ​ផ្តើម​ជីវិតថ្មីនៅ​ឯ​បរទេស​ ជាពិសេសក្នុង​ប្រទេសអង់គ្លេស​។ ជើងហោះហើរពីហុងកុង​ទៅកាន់​ទីក្រុងឡុងដ៍​ ជាធម្មតា​មាន​ពីរជើង​គឺមួយ​នៅពេលរសៀល​ និង​មួយទៀតនៅ​ពេលល្ងាច​។ ប្រជាជនហុងកុង​កាន់តែច្រើន​បានសម្រេច​ចាកចេញ​ពីស្រុកកំណើត​ដោយសារ​តែពួកគេមិន​សប្បាយចិត្ត​ចំពោះ​ស្ថានការណ៍​ដែល​បាន​នឹងកំពុងកើតឡើងនៅក្នុងទឹកដីកំណើត​ និង​គ្មាន​សង្ឃឹម​ថានឹង​អាចទទួលបានសិទ្ធិសេរីភាព​ដូចមុនទៀតនោះទេ​។ ជាកស្តែង​ បុរស​ហុងកុង​វ័យ​ ៤៣ ឆ្នាំ​ម្នាក់​ដែលមានអាជីពជាអ្នកកាសែតបាន​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន AFP ថាគាត់បានចាប់ផ្តើមរៀបចំផែនការ​ចាកចេញពីហុងកុង នៅ​ពេល​គាត់បានឃើញវីដេអូបង្ហាញពីសកម្មភាព​ប៉ូលិស​វាយដំក្រុមអ្នកគាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុងរថភ្លើងក្រោមដីមួយកន្លែងក្នុងអំឡុងពេលនៃការតវ៉ាកាលពី ២ ឆ្នាំមុន។​ បន្ទាប់មកទៀត ច្បាប់សន្តិសុខជាតិថ្មីមួយដែលតាក់តែងដោយចិន​និងដែលត្រូវបានយក​ទៅ​ដាក់ឲ្យ​អនុវត្តនៅ​ហុងកុង​ ដើម្បី​បង្ក្រាប​ក្រុមអ្នកប្រឆាំង​…

អីក៏ដល់ថ្នាក់នេះ! បុរសម្នាក់ ធុញទ្រាន់នឹងការស្ទះចរាចរណ៍យូរពេក សម្រេចចិត្តលោតចុះពីលើស្ពានកម្ពស់ប្រមាណ ៣០ម៉ែត្រ

  ថ្មីៗនេះ បុរសម្នាក់មកពីរដ្ឋ Louisiana នៃសហរដ្ឋអាមេរិក បានធុញទ្រាន់នឹងការស្ទះចរាចរណ៍យូរពេក ដែលធ្វើឲ្យគាត់សម្រេចចិត្តលោតចុះពីលើស្ពានកម្ពស់ប្រមាណ៣០ម៉ែត្រ ចូលទៅក្នុងទន្លេ ដែលជាទន្លេមានក្រពើរស់នៅ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើមានឈ្មោះថា Jimmy Ivan Jenningsអាយុ២៦ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុ គាត់បានជួបប្រទះនឹងបញ្ហាកកស្ទះចរាចរណ៍ប្រហែលជាជាងពីរម៉ោង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងរថយន្ដជាច្រើន។ ឃើញដូច្នេះ គាត់បាននឹកឃើញគំនិតមួយ គឺលោតចុះពីលើស្ពាន…

អតីតអ្នកកាសែត Apple Daily ៤រូបត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់សន្តិសុខជាតិក្រុងហុងកុង

  (ហុងកុង)៖ ប៉ូលិសហុងកុងបានចោទប្រកាន់អតីតបុគ្គលិកជាន់ខ្ពស់ចំនួន ០៤នាក់នៃកាសែត Apple Daily ពីបទរំលោភច្បាប់សន្តិសុខជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញផ្សាយកាលពីយប់ថ្ងៃពុធម្សិលមិញ ប៉ូលិសហុងកុង បានឱ្យដឹងទៀតថា អ្នកទាំង៤នាក់ខាងលើជាអតីតបុគ្គលិកកាសែត Apple Daily ដែលមានអាយុចន្លោះពី ៥១ឆ្នាំទៅ ៥៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «គប់គិតជាមួយកម្លាំងបរទេស» ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ ពួកគេនឹងត្រូវនាំខ្លួន…

អាល្លឺម៉ង់ ៖ ជនរងគ្រោះ​ស្លាប់ ក្នុង​មហន្តរាយ​ទឹក​ជំនន់កើនឡើង​ដល់​ ​១៥៦​នាក់

ចំនួន​​ជន​រងគ្រោះ​បាត់​បង់​ជីវិត បង្ក​ឡើង​ដោយ​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ ដែល​វាយ​បោក​បក់​​លើ​បណ្តាប្រទេស​នៅ​អឺរ៉ុបមួយ​ផ្នែក ​កាលពី​យប់​ថ្ងៃពុធ​ទី ​ឆ្លង​ចូល​ថ្ងៃព្រហស្បតិ៍​ទី​១៥​កក្កដា បាន​កើន​ឡើង​កាន់​តែ​ច្រើន​។ ប្រឈម​នឹង​គ្រោះ​មហន្តរាយ​មរណៈ​មិន​ធ្លាប់​ប្រទះ​ លោកស្រី​ប្រធានគណៈកម្មការ​អឺរ៉ុប និង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​ បាន​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​រួច​ពី​ស្លាប់​ និង​រងគ្រោះ​ នៅ​ថ្ងៃអាទិត្យ​ទី ១៨​កក្កដា​នេះ។   លោកស្រី​មែរកិល​ មាន​គម្រោង​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៃ​ភូមិ​ Schuld​ ដែល​រលុប​ស្ទើរ​​បាត់​ពីផែន​ទី​ ​ដោយ​ទឹក​ជំនន់​និង​ការ​ហូរបាក់​ដី។ នេះ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​ដែល​អាល្លឺម៉ង់​មិន​ធ្លាប់​ប្រទះ​ពី​មុនមកទេ។…

គ្រោះរអិលបាក់ដីផ្ដាច់ជីវិតមនុស្សកើនដល់ ១៥នាក់ នៅប្រទេសជប៉ុន

  (តូក្យូ)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដីនៅទីក្រុង Atami ប្រទេសជប៉ុនបានកើនដល់១៥នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។ អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមនុស្ស២នាក់បន្ថែមទៀតត្រូវបានទទួលស្គាល់ថាបានស្លាប់ នៅចុងសប្ដាហ៍នេះដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់១៥នាក់ ខណៈ១៤នាក់បានបាត់ខ្លួន។ ចំណែកឯផ្ទះជាច្រើនខ្នងក៏ត្រូវបានបំផ្លិចបំផ្លាញដោយសារ គ្រោះរអិលបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះដែរ។ បើតាមអ្នកនាំពាក្យដដែល ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើងនៅឡើយ ដោយមានការចូលរួមពីប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ…

ប្រជាជនបារាំងរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលលោក ម៉ាក្រុង

  (ប៉ារីស)៖ ប្រជាជនបារាំងច្រើនជាង ១០០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសដើម្បីបង្ហាញការជំទាស់ទៅនឹងផែនការរបស់ រដ្ឋាភិបាល លោកប្រធានាធិបតី ម៉ាក្រុង ដែលចង់ឲ្យកំណត់យកការចាក់វ៉ាក់សាំងបង្ការ COVID-19 គឺជាកាតព្វកិច្ចសាធារណៈទូទៅ។ រដ្ឋាភិបាល លោក ម៉ាក្រុង កាលពីថ្ងៃសោរ៍ម្សិលមិញ បានប្រកាសពីផែនការទប់ស្កាត់ការឆ្លងរាលដាល COVID-19 ចំពោះមុខការព្រួយបារម្ភពីវីរុសបម្លែងថ្មី Delta ហើយបានផែនការនេះ…

​ប្រទេស​អាល្លឺម៉ង់៖ ​ភ្លៀង​ និង​ទឹក​ជំនន់បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ ​ខណៈមនុស្ស​ជាង​១ពាន់​នាក់​ទៀត​កំពុង​បាត់​ខ្លួន ​

ក្រុម​មន្ត្រី​នៅ​ភាគ​ខាង​លិច​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា ​ភ្លៀង​ និង​ទឹក​ជំនន់យ៉ាង​ខ្លាំងបាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៨០​នាក់​ ​ខណៈមនុស្ស​ជាង​១ពាន់​នាក់​ទៀត​កំពុង​បាត់​ខ្លួន។​ ​ លោក ​Andreas Friedrich ​អ្នក​នាំពាក្យ​សេវាកម្ម​អាកាសធាតុ​អាល្លឺម៉ង់​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​CNN​ ថា ​«នៅ​ក្នុង​តំបន់​ខ្លះ​ យើង​មិន​បាន​ឃើញភ្លៀង​ដ៏​ច្រើន​បែប​នេះ​ទេ ​នៅ​ក្នុង​ពេល១​រយ​ឆ្នាំ»។​ ទូរទស្សន៍​អាល្លឺម៉ង់ ​Deutsche Welle ​បាន​បញ្ជាក់​ថា​ មនុស្ស​ស្លាប់​ភាគច្រើន​ស្ថិត​នៅ​តំបន់​…

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង គ្រោងដាក់ពង្រាយកងទ័ព ២៥,០០០នាក់ ខណៈអ្នកស្លាប់ក្នុងបាតុកម្មតវ៉ាកើនដល់ ១១៧នាក់

  (ប្រេតូរីយ៉ា)៖ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្រកាសពីផែនការដាក់ពង្រាយកងទ័ព ២៥,០០០នាក់ ដើម្បីទប់ស្កាត់ភាពចលាចល, ការប្លន់ហាងទំនិញ និងអំពើហិង្សា នៅក្នុងបាតុកម្មតវ៉ាដែលកំពុងរីករាលដាលកាន់តែខ្លាំង។ បាតុកម្មតវ៉ា និងអំពើហិង្សាបានផ្ទុះឡើងតាំងពីសប្ដាហ៍មុនម្លេះ ក្រោយអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Jacob Zuma បានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យប៉ូលិស ដើម្បីអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ១៥ខែ ពីបទមិនស្ដាប់បង្គាប់តុលាការជុំវិញការស៊ើបអង្កេតពីបទពុករលួយ។ ក្រុមបាតុករគាំទ្រលោក…