​​ប្រទេស​ថៃ​៖ ប៉ូលិស​បង្រ្កាប​កុបកម្ម បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​ទឹកទៅ​លើ​ក្រុម​បាតុករ​

(បាងកក )៖ ប៉ូលិស​បង្រ្កាប​កុបកម្ម​ក្នុង​ប្រទេស​ថៃ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​ទឹកទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជាង​១០០​នាក់​ដែល​បានដើរ​ដង្ហែ​ក្បួនឆ្ពោះ​ទៅ​រក​មូលដ្ឋាន​កង​ទ័ពនៅ​ក្នុង​រាជធានី​បាងកក​ដែល​មាន​លំនៅ​ដ្ឋាននាយក​រដ្ឋមន្ត្រី​ថៃ​លោក​ Prayuth Chan-ocha។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ AP។​ ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជាយុវជនបាន​គប់​ដុំថ្ម​ បាញ់​កាំជ្រួច​និង​គ្រាប់​ប៉េងប៉ុង​ផ្ទុះ​ទៅលើ​ប៉ូលិស​ដែល​កំពុង​ឈរ​តម្រង់​ជួរ​រារាំង​ពួក​គេ។​ រូប​ភាព​តាម​កញ្ចក់​ទូរទស្សន៍​បង្ហាញ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ចរាចរណ៍​របស់​ប៉ូលិស​មួយ​កន្លែង​ត្រូវ​បាន​ដុត​ឆេះ។​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ជា​លើក​ទី៤​ហើយក្នុង​រយៈ​ពេល​៧​ថ្ងៃ​ដែល​ក្រុម​បាតុករ​និង​ប៉ូលិស​បាន​ប៉ះ​ទង្គិច​គ្នា​នៅក្នុង​តំបន់ ​Din Daeng ​នៃ​ក្រុង​បាងកក។​ ក្រុម​បាតុករ​បាន​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ Prayuth ​ចុះ​ចេញ​ពី​តំណែង​ដោយ​សារតែ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​ថៃ។ប្រទេស​ថៃ​មានអត្រា​អ្នក​ឆ្លង​ជំងឺកូវីដ​ហក់​ឡើង​យ៉ាង​ខ្លាំងនៅ​ក្នុងរយៈ​ពេល​២បី​សប្តាហ៍​កន្លង​ទៅ​នេះ ខណៈ​អត្រាចាក់​វ៉ាក់សាំង​នៅ​ទាប។​ គេ​ក៏​ឃើញ​មាន​ការតវ៉ា​ប្រឆាំង​នៅ​ទី​កន្លែង​ផ្សេងៗ​ទៀត​ផង​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យដោយ​មាន​អ្នក​ចូល​រួម​ប្រមាណរាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​ជិះ​រថយន្ត​និង​ម៉ូតូ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល។​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីកន្លែង​ចំនួន​៣​ផ្សេងៗ​គ្នា​ដើម្បី​ស្តាប់​ការ​ថ្លែង​សារ​មួយ​ចំនួន​មុន​បើក​ដង្ហែ​យឺតៗ​នៅ​ក្នុង​ទី​ក្រុង។​ ការ​តវ៉ា​តាម​ក្បួន​រថយន្ត​នេះ​គឺ​ដើម្បី​ជួយកាត់​បន្ថយ​ការរាល​ដាល​នៃ​ជំងឺកូវីដ១៩៕​

មួយពាន់សំណាង! មន្រ្តីប៉ូលិសម្នាក់បើករថយន្តដឹកប្រពន្ធកូនឆ្លងដ ធ្លាក់ទឹកទន្លេលិចបាត់បួនម៉ោង

កណ្តាលៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង៣០ នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង សមត្ថកិច្ចមន្រ្តីប៉ូលិសម្នាក់ បើករថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង ដឹកប្រពន្ធកូនឆ្លងដ គាត់មានអាការស្ពឹកជើង ស្រាប់តែជាន់ហ្គែរ បណ្តាលឲ្យជ្រុលធ្លាក់ទឹកទន្លេបាសាក់ លិចបាតទៅក្នុងទឹក រងការខូចខាតយ៉ាងដំណំ ចំណែកឯមនុស្ស មួយពាន់សំណាង បានបើកទ្វារហែលចេញ…

អាជ្ញាធរវៀតណាមចាប់ខ្លួនបុរសម្នាក់ ពីបទលក់លិខិតបញ្ជាក់លទ្ធផល តេស្ដអវិជ្ជមានកូវីដ-១៩ ក្លែងក្លាយ

  (ហាណូយ)៖ ប៉ូលិសក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម បានចាប់ខ្លួនបុរសជាម្ចាស់ហាងបោះពុម្ពម្នាក់ដែលបានបោះពុម្ព និងលក់លិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 ក្លែងក្លាយ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងក្រពុលមុខនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។ បុរសខាងលើដែលប៉ូលិសវៀតណាមចាប់ខ្លួនមានឈ្មោះថាត្រាន់ ទ័ន ឌួង (Tran Tuan Duong) ជាម្ចាស់ហាងបោះពុម្ពម្នាក់ក្នុងខេត្ត Bac Ninh ហើយរូបគេត្រូវបានប៉ូលិសចាប់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ ពេលកំពុងលក់លិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន…

ប៉ូលិស​ថៃ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ នៅ​ជិត​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រាក់យុទ្ធ ចាន់អូចា

ប៉ូលិស​ថៃ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី២​ជាប់ៗ​គ្នា​កាលពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​ក្រុម បាតុករ​រាប់រយ​នាក់ បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ានៅ​ជិត​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan-ocha ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ចំពោះ​ការ​ចាត់ចែង​ទៅ​លើវិបត្តិ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​មិន​បាន​ល្អ។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ក្រុម​បាតុករ​រាប់រយ​នាក់ បាន​គប់​ថ្នាំ​លាបទៅ​លើ​ប៉ូលិស​ប្រឆាំង​កុបកម្ម​ដែល​បាន​ប្រឈម​ជា មួយ​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​បាន​ព្យាយាម​ដើរ​ទៅ​កាន់​ផ្ទះ​លោក Prayuth ហើយ​ប៉ូលិស​បាន​ធ្វើ​ការ​ឆ្លើយតប​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ពួកគេ។ ក្រុម​អាជ្ញាធរ​ថៃ​បាន​ប្រើ​ប្រាស់​របង​លួសបន្លា​និង​ធុង​ធំៗ​ដើម្បី​បិទផ្លូវ។ ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក កាណុង​បាញ់​ទឹក​និង​គ្រាប់​កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ការតវ៉ា​ប្រឆាំង​ស្រដៀង​គ្នានេះ​ដែរ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​ក្រុមបាតុករ​រាប់​ពាន់​នាក់​បាន​បើកបរ​រថយន្ត​ជា​ក្បួនកាត់​តាម​ទីក្រុង​បាងកក​នោះ។ ប៉ូលិសការពារ​ការ​ប្រើ​កម្លាំង​របស់​ខ្លួន ដោយ​លើក​ឡើថា​នេះ​ជា​វិធានការ​សាធារណៈ​ដ៏​សំខាន់​មួយ ហើយ​បាន​និយាយ​ថា មនុស្ស​៤៨នាក់​បាន​ត្រូវ​ចាប់​ខ្លួន…

អញ ត្រូវ ប៉ូលិសចាប់ ហើយ! ចេញលួចម៉ូតូចំថ្ងៃស៊យ ជាប់ខ្នោះបាត់

ភ្នំពេញៈ កាលពី ថ្ងៃ ទី ០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ៣០ នាទីព្រឹក នៅត្រង់ ចំណុចគល់ស្ពានព្រែកជ្រៃ តាមផ្លូវលេខ២១៧ ហៅផ្លូវ ចំការដូង ស្ថិតនៅក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានី…

រដ្ឋធានី​ម៉ានីល​របស់​ប្រទេស​ហ្វីលីពីន​ត្រូវ​បិទខ្ទប់ សាជាថ្មី រយៈពេល ២សប្តាហ៍

បន្ទាប់​ពី​រំកិល​បម្រាមគោចរ​ពីម៉ោង ១០យប់​មក​ដល់​ម៉ោង ៨យប់ រដ្ឋធានី ម៉ានីល ដែល​មាន​ប្រជាជន​រស់នៅជាង ១៣លាននាក់ ត្រូវ​បិទខ្ទប់ រយៈពេល ២សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​សុក្រនេះ រហូត​ថ្ងៃ​ទី ២០​សីហា។ វិធានការ​រឹតបន្តឹង ត្រូវ​បាន​ពង្រីកដល់​តំបន់​ផ្សេងទៀត របស់​ហ្វីលីពីន ដែល​មេរោគកូវីដ​កំពុង​ឆ្លងរាលដាលខ្លាំង។ នៅថ្ងៃសុក្រ ក្រសួងសុខាភិបាល​ហ្វីលីពីន​បាន​ប្រកាស​ករណី​ឆ្លងថ្មី ជាង…

សកម្មជន​ប្រឆាំង​បេឡារុស​ ត្រូវ​បានគេ​ប្រទះឃើញស្លាប់​ដោយ​ការ​ចងព្យួរក​នៅ​ក្បែរ​ផ្ទះ​របស់​លោក​ក្នុង​ប្រទេស​អ៊ុយក្រែន​

    លោក វីតាលី​ ស្ហ៊ីស្ហូវ ដែលជាសកម្មជន​ប្រឆាំង​បេឡារុស​ និងជា​ប្រធានដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ​ដែលមានឈ្មោះថា​ “ផ្ទះបេឡារុស​” បាន​បាត់ខ្លួន​កាលពីថ្ងៃចន្ទ​ ទី២​ សីហា​កន្លងទៅ។ មិត្តស្រី​របស់​លោក ស្ហ៊ីស្ហូវ​ បាន​រាយការណ៍ថា​លោក​បានទៅរត់ហាត់ប្រាណ​ តែ​បាត់​មិនឃើញ​ត្រឡប់ទៅផ្ទះវិញសោះ​ ហើយ​ទូរសព្ទរបស់លោកវិញ​ក៏មិនអាចទាក់ទង​បានទៀត​។ សាកសពរបស់​លោកវីតាលី ស្ហ៊ីស្ហូវ​ ត្រូវបាន​គេរកឃើញ​​ចង​ព្យួរ​ក​នៅក្នុង​ឧទ្យានមួយកន្លែង​ក្នុងទីក្រុងកៀវ​នៃប្រទេស​អ៊ុយក្រែន នៅមួយថ្ងៃបន្ទាប់ពី​បាត់ខ្លួន​។…

​លោក មហាធៀរ និង​លោក អានវ៉ា បានដឹកនាំ​ធ្វើ​បាតុកម្ម​​ ប្រឆាំង​នឹងការបិទ​ប្រជុំសភា និង​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ចុះ​ចេញតំណែង​

សម័យប្រជុំសភា ថ្ងៃ​ចុងក្រោយ​ថ្ងៃចន្ទ​ទី​២សីហា ​ត្រូវ​បាន​លុប​ចោល​ទៅវិញ​ ដោយ​ហេតុ​តែ​រកឃើញករណី​វិជ្ជមានកូវីដ​ក្នុង​ចំណោម​តំណាងរាស្ត្រ។ ប៉ុន្តែ​ក្រុមប្រឆាំង​និង​ក្រុមប្រជែង បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី​ម៉ូយីដឌីន យ៉ាស៊ីន​ ថា​កំពុង​ប្រើ​កូវីដ​​ជា​លេស ដើម្បីកុំ​ឱ្យ​សភា​បោះឆ្នោត​ដក​ទំនុក​ចិត្ត​​ពី​រដ្ឋាភិបាល​លោក​ទាន់។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ លោក​មហាធៀរ មហាម៉ាត់ ដែល​ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដល់​ទៅ​ពីរ​ដង និង​លោក​អានវ៉ា អ៊ីប្រាហ៊ីម ដែល​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពលម្នាក់ដែរ​នោះ បាន​សម្រេច​ចុះ​ថ្នល់ នាំមុខ​​សមាជិក​សភា​ជាងមួយ​​រយ​នាក់​ ដើរ​ដង្ហែក្បួន​បាតុកម្ម សំដៅ​ទៅ​សភា​។…

សហរដ្ឋអាមេរិក ​ដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ លើ​មេប៉ូលិស​គុយបា ​​និងមន្ត្រី​​ជាន់ខ្ពស់ជា​ច្រើន​នាក់ផ្សេងទៀត

  លោក ចូ បៃដិន ​សម្តែង​សមានចិត្ត​គាំទ្រ​បាតុករ​គុយបា និង​មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា «យើងបានឮសម្រែករបស់អ្នក គឺសម្រែកទាមទារសេរីភាព។» ​​រដ្ឋបាល​របស់លោក​ បាន​ដាក់ទណ្ឌកម្ម​លើ​ថ្នាក់ដឹកនាំ​គុយបា ។​   ១០ថ្ងៃក្រោយ​ការ​ផ្ទុះ​បាតុកម្ម គឺ​ថ្ងៃទី​២២ រតនាគារជាតិ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ សំដៅ​បុគ្គល គឺ​ដាក់​​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុទៅលើ​រដ្ឋមន្ត្រី​ការពារជាតិ ​ហើយ​និង​ បុគ្គលថ្នាក់ដឹកនាំ​ជាច្រើន​នាក់​ផ្សេងទៀត…

ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យអ្នកដែលចង់ចាក់តែប៉ុណ្ណោះ, បើមិនចង់ចាក់ត្រូវនៅក្នុងផ្ទះ, នេះជាបទបញ្ជារបស់ប្រធានាធិបតីហ្វីលីពីនលោក Duterte

  (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោក បើកយុទ្ធនាការចាក់វ៉ាក់សាំងដល់អ្នកទាំងឡាយដែលចង់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ខណៈហ្វីលីពីនកំពុងតស៊ូប្រយុទ្ធជាមួយការកើនឡើងករណីឆ្លង COVID-19 បង្កឡើងដោយវីរុសបម្លែងថ្មី Delta។ នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធម្សិលមិញ លោក Duterte បានបញ្ជាឱ្យមន្ត្រីសុខាភិបាលហ្វីលីពីនចាក់វ៉ាក់សាំងឱ្យតែអ្នកចង់ចាក់តែប៉ុណ្ណោះ ហើយបទបញ្ជានេះធ្វើឡើងចំពេលប្រជាជនហ្វីលីពីនរាប់លាននាក់នៅតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។ បើតាមលោក Duterte…