ចិនបានប្រើបច្ចេកវិទ្យាសម្គាល់មុខមនុស្ស ត្រូវបានដាក់ឲ្យដំណើរការនៅព្រំដែនរវាងប្រទេសចិននិងភូមា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩
អាជ្ញាធរទីក្រុងរ៉ូអ៊ីលីនៃប្រទេសចិនបានសម្រេចដាក់បំពាក់បច្ចេកវិទ្យាសម្គាល់មុខ ដើម្បីតាមដានដំណើរចេញ-ចូល និងស្ថានភាពសុខភាពរបស់មនុស្ស នៅពេលពួកគេចូលនិងចាកចេញពីកន្លែងរស់នៅ ផ្សារទំនើប ទីតាំងដឹកជញ្ជូន និងកន្លែងសាធារណៈផ្សេងទៀត។ រាល់អ្នកដំណើរទាំងអស់ដែលចេញចូលក្រុងរ៉ូអ៊ីលី ត្រូវមានលេខកូដសុខភាព និងត្រូវគេស្កែនមុខជាមុនសិន ដើម្បីអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយនាថ្ងៃអង្គារ ទី១៣ កក្កដា មានករណីឆ្លងកូវីដចំនួន ១៥៥ ករណីត្រូវបានគេកត់ត្រាកាលពីសប្តាហ៍កន្លងទៅនៅក្នុងទីក្រុងរ៉ូអ៊ីលីនៃខេត្តយូណានរបស់ចិន ។ ១៥៥ ករណីនេះគឺជាចំនួនឆ្លងដ៏ច្រើនសម្រាប់ចិនបើគិតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។…