ទម្លាយកុងត្រា និងលក្ខណ្ឌ របស់ ជ័យ សុវ៉ាត នៅសាន់ដេ

ក្រោយពីបានបញ្ចេញបទ«ក្រចេះស្នេហ៍ខ្ញុំ» នៅក្នុងផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត មិនបានបង្ហើបអោយដឹងពីរយៈពេលដែលលោកបានចូលកុងត្រានោះទេ ដោយអ្នកគាំទ្រនឹកស្មានថាលោកគ្រាន់តែច្រៀងប្រចាំផលិតកម្មធំមួយនេះ ជាលក្ខណៈឯករាជ្យប៉ុណ្ណោះ។ យ៉ាងណាមិញប្រភពផ្លូវការបានទម្លាយអោយដឹងពីចំណងកុងត្រានេះ ដោយខាងសាន់ដេ ក៏បានប្រកាសយុទ្ធសាស្រ្តដើម្បីជំរុញអោយលោកបានក្លាយជាតារាឡើងកូដ និងជាគ្រាប់ពេជ្រនៅក្នុងផលិតកម្មសាន់ដេ ក្រោយពីមានឈ្មោះបោះសំឡេងតាមរយៈកម្មវិធីផ្កាយរះក្នុងសួនកាលពីរដូវកាលទី១នោះផងដែរ។ ប្រភពពីផលិតកម្មសាន់ដេ បានអះអាងថាលោកជ័យ សុវ៉ាត បានចុះកុងត្រាផ្លូវការជាមួយផលិតកម្មកាលពីដើមខែធ្នូ មុននេះ បន្ទាប់ពីលោក និងភាគីផលិតកម្មបានព្រមព្រៀងគ្នាលើគោលការណ៍មួយចំនួន…

ហង្សមាស បដិសេធ ព្រាប សុវត្ថិ ជួបគ្រោះថ្នាក់ចរាចរណ៍

នៅព្រឹកថ្ងៃទី១៦ ធ្នូនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញ ព័ត៌មានលេចឮថា តារាចម្រៀង លោក ព្រាប សុវត្ថិ មានគ្រោះថ្នាក់ចរាចណ៍នៅលើផ្លូវជាតិលេខ៤ ដោយការលើកឡើងបានអះអាងថាលោកមានគ្រោះថ្នាក់កាលពីយប់ថ្ងៃទី១៥ ធ្នូ នឹងថាមិនទាន់ច្បាស់ពីស្ថានភាពរបួសយ៉ាងណានៅឡើយ។ យ៉ាងណាមិញ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះ ផេកផ្លូវការរបស់ហង្សមាស បានប្រកាសបដិសេធ ដោយអះអាងថាលោកព្រាប សុវត្ថិ គ្មានការធ្វើដំណើរនៅតាមបណ្ដោយផ្លូវជាតិលេខ៤រហូតដល់មានគ្រោះថ្នាក់នោះទេដោយក្នុងថ្ងៃទី១៥ ធ្នូនោះ…

នាយកុយ ចេញមុខអំពាវនាវ

ខុសពីការប៉ាន់ស្មានថា តារាកំប្លែងនាយកុយ ដែលមានការប្រឈមខ្ពស់ក្នុងការប្រកួតប្រជែងទាំងអាជីពកំប្លែង និងមុខជំនួញដែលលោកដំណើរការ តារាជើងចាស់រូបនេះ បែរជាបានប្រកាសថាទាំងអាជីពសិល្បៈ និងការងារមុខជំនួញផ្ទាល់ខ្លួន គឺមិនបានស្រុតស្រកទីផ្សារនោះទេ បើទោះជាមានតារាក្មេងៗល្បីឈ្មោះច្រើនឡើងព្យាយាមប៉ែងជើង។ យ៉ាងណាមិញ លោកនៅតែអំពាវអោយជួយគាំទ្រដល់អាជីពសិល្បៈរបស់លោក និងមុខជំនួញរបស់លោក ដោយលោកបញ្ជាក់ថាបើខ្វះការជ្រោមជែង គឺពិតជាធ្លាក់ចំណូលនៅថ្ងៃណាមួយ ដែលនេះជាគឺជាអំពាវនាវមួយ ដើម្បីកុំអោយមហាជនបំភ្លេចមុខជំនួញខាងក្រៅរបស់ខ្លួន។ នាយកុយនិយាយថា បើទោះជាពេលបច្ចុប្បន្ន អ្នកសិល្បៈវ័យក្មេងមានការឈានឡើងទីផ្សារច្រើនឡើងក៏ដោយ ក៏លោកមិនបានសម្រាកនៅផ្ទះ…

បញ្ញា សិទ្ធិ តំណាងកម្ពុជា ចេញទៅចិនក្នុងព្រឹត្តិការណ៍ធំ

កាលពីព្រឹកម៉ោង៧ថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៧មុននេះបន្តិច តារាសម្ដែង ដែលត្រូវគេស្គាល់ថា ជាតារាចម្រៀងផង និងជាពិធីករនៅPNN ផង បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិនយ៉ាងមោទនភាព ក្នងនាមជាពិធីករតំណាងអោយប្រទេសកម្ពុជា ដើម្បីបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីទ្រង់ទ្រាយធំ ដែលនឹងរៀបចំនៅក្នុងប្រទេសចិន។ លោកនឹងបង្ហាញខ្លួនលើឆាកតន្ត្រី ដែលចម្រុះដោយថ្នាក់ដឹកនាំរបស់ខេត្តយ៉ាងឈូ ប្រទេសចិន និងតំណាងមន្ត្រីពីក្រសួងវប្បធម៍របស់កម្ពុជា នៅថ្ងៃទី១២ ធ្នូ ដែលការប្រគំជាលក្ខណៈតន្ត្រីទ្វេរភាគីនេះ…

HUAWEI ខ្លាំងដៃសហការណ៍ឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំ

HUAWEI ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដ និងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា នាពេលថ្មីៗនេះ ដោយទទួលបានចំណាត់លេខ ២ ក្នុងបរិមាណលក់ បានរួមសហការណ៍ឧបត្ថម្ភជាមួយក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នាំមកនូវការប្រគំតន្ត្រីលំដាប់អន្តរជាតិតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំ។ គួរកត់សម្គាល់ថា HUAWEI បានធ្វើឱ្យកក្រើករញ្ផួយទីផ្សារស្មាតហ្វូនតាមរយៈការចេញលក់ Huawei nova…

ខាត់ សុឃីម ផ្ដើមអស់សង្ឃឹមនឹងអាជីព

ខុសពីការលើកឡើងដែលថា តារាចម្រៀងអ្នកនាង ខាត់ សុឃីម ជាផ្ការីកគ្រប់រដូវ ដែលនៅតែល្បី និងមានការគាំទ្រខ្លាំងក្នុងស្រទាប់មុខមហាជន អ្នកនាងបែរជាបង្ហាញពីការអស់សង្ឃឹម ក្នុងអំឡុងបុណ្យអុំទូកនេះ គួរអោយកត់សម្គាល់។ អ្នកនាងបានទាំងលើកឡើងថា បរិបទនាពេលចុងក្រោយ ហាក់ធ្វើអោយអ្នកនាងដើររុលទៅមុខផង។ អ្នកនាងខាត់ សុឃីម បានបញ្ជាក់ក្រោយបញ្ចប់ការសម្ដែងថ្ងៃទី២ ក្នុងថ្ងៃអុំទូកថា សិល្បៈបុរាណស្ទើរតែគ្មានការគាំទ្រតែម្ដង ក្នុងពេលដែលអ្នកនាង និងសិល្បៈបុរាណផ្សេងទៀតចេញសម្ដែង…

អតីតប្រុសស្អាតអន្តរជាតិ ប្រកាសផលិតបទចម្រៀងបុរាណ និងបទចាស់ៗឡើងវិញ

ខុសពីយុវវ័យភាគច្រើនដែលមានមហិច្ឆតាផលិតជាប្រភេទបទរ៉េប និងបទOriginal Song របៀបបែកស្លុយតម្រូវចិត្តយុវវ័យ សម្រាប់លោក សន សុវណ្ណារ៉ា ដែលត្រូវគេស្គាល់ថាជាអតីតប្រុសស្អាតធម្មជាតិប្រចាំឆ្នាំ២០១៣របស់កម្ពុជាដែលបានចេញទៅប្រកួតនៅក្នុងប្រទេសហ្វីលីពីន បែរជាបានត្រឡប់មកវិញជាមួយនឹងគម្រោងបោះទុនផលិតបទប្រភេទមហោរី បទភ្លេងការ និងបទក្នុងសម័យសង្គមរាស្រ្តនិយមក្នុងជំនាន់លោកស៊ិន ស៊ីសាមុត ដើម្បីអភិរក្សស្នាដៃសិល្បៈទាំងនោះទៅវិញ។ លោកបានប្រកាសគម្រោងនេះក្នុងពិធីខួបកំណើតកាលពីយប់ថ្ងៃទី២០ តុលា នៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក ដោយលោកប្រកាសថាគម្រោងផលិតឡើងវិញនូវស្នាដៃបទចម្រៀងចាស់ៗនោះ គឺទោះជាការផលិតហើយមិនទទួលបានផលចំណេញ ក៏លោកនឹងធ្វើឲ្យបានឆាប់ៗ។ លោកសន…

ថវិកាជិត១ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍កម្រាលព្រំសប្បុរស ត្រូវបានប្រគល់ជូនគន្ធបុប្ផា

កាលពីព្រឹកថ្ងៃពុធ ទី១២ តុលានេះ ថ្នាក់ដឹកនាំ និងនិស្សិតសាកលវិទ្យាល័យន័រតុន រួមជាមួយនឹងតារាសិល្បៈជាច្រើនរបស់គ្រួសារតារាកម្ពុជាបានប្រគល់ថវិកាចំនួនជិត១ម៉ឺនដុល្លារ ដែលទទួលបានពីព្រឹត្តិការណ៍តាំងពិពរណ៌ស្នាដៃនិស្សិត និងការប្រគំតន្ត្រីដែលមានឈ្មោះថាព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌កាលពីថ្ងៃទី២៩ តុលា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ នេះជាថវិកាដែលទទួលបានពីការរ៉ៃអង្គាសដោយផ្ទាល់ដៃរបស់និស្សិតសាកលវិទ្យាល័យនរ័តុន និងការរ៉ៃអង្គាសរបស់តារាសិល្បៈដោយផ្ទាល់ ខណៈដែលថវិកាមួយចំនួនធំគឺបានពីការលក់ដូររបស់និស្សិតគ្រប់ផ្នែកនៅក្នុងព្រឹត្តិការណ៍ទាំងមូល ទើបទទួលបានថវិកាក្នុងចំនួនមួយច្រើនយ៉ាងនេះ។ លោកផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានអះអាងថានេះជាឆ្នាំទី២ដែលសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជាបានរៀបចំ ព្រឹត្តិការណ៍កម្រាលព្រំសប្បុរធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា…

តារាជួរមុខថៃ ប្រកាសមកសម្ដែងនៅកម្ពុជា!

យោងតាមការបង្ហោះនៅលើហ្វេសប៊ុក តារាចម្រៀងថៃ ដែលត្រូវបានគេស្គាល់ថាជាតារាសម្ដែងល្បីឈ្មោះផងលោក James នឹងមកសម្ដែងកម្ពុជា ដោយការបង្ហាញរបស់លោកក៏ដើម្បីគម្រោងសប្បុរសធម៌នៅកម្ពុជាផងដែរ។ ដំណឹងមកកម្ពុជារបស់លោកបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអ្នកបោះទុនអញ្ជើញលោកអោយច្រៀង និងបង្ហាញខ្លួននៅកម្ពុជា គឺក្លឹបកម្សាន្តល្បីឈ្មោះមួយនៅកម្ពុជា។ ព័ត៌មានដែលបានទម្លាយចេញពីក្លឹបកម្សាន្តEmpire Club ដែលជាចំណាយទាំងស្រុងក្នុងការអញ្ជើញលោកJames អោយមកកម្ពុជា បានអះអាងថា លោកJames នឹងបង្ហាញខ្លួនច្រៀងរាំនៅកម្ពុជានៅយប់ថ្ងៃទី១៣ តុលា ឆ្នាំ២០១៧នេះ ដោយការច្រៀងរាំរបស់លោកនឹងស្ថិតក្នុងក្លឹបកម្សាន្ត…

តារា៤ដួង ដល់កំណត់ប្រជែងគ្នា នៅកូរ៉េខាងត្បួង

នៅរសៀលថ្ងៃទី៦ តុលា នេះ តារាចម្រៀង៤ដួង រួមមានអ្នកនាង ពេជ្រ សោភា កញ្ញាសុខ ពិសី នាយចឺម និងតារាចម្រៀងលោក Step នឹងច្រៀងប៉ះគ្នានៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីប្រជែងប្រជាប្រិយភាពគ្នានៅក្នុងចំណោមពលករខ្មែររាប់ពាន់នាក់ ដែលជាអ្នករៀបចំកម្មវិធី។ នេះជាការប្រគំតន្ត្រីដែលបងប្អូនជាពលករខ្មែរបានរួមគ្នារៀបចំដើម្បីប្រមូលមូលនិធិដែលបានពីការប្រគំតន្ត្រី ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រានៅកម្ពុជា។ តារាទាំំង៤បានចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៤…